ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា ទម្លាយ​អាថ៌​កំបាំង​ថា…

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មិន​អស់ចិត្ត​ចំពោះ​អ្វី​ដែល​លោក​រ័​ត្ន មក​រា បាន​បកស្រាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ទេ បន្ទាប់​ពី​នាង​ព្រមាន​ឱ្យ​បញ្ចប់​អ្វី​ដែល​នាំ​ឲ្យ​មានការ​

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មិន​អស់ចិត្ត​ចំពោះ​អ្វី​ដែល​លោក​រ័​ត្ន មក​រា បាន​បកស្រាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ទេ បន្ទាប់​ពី​នាង​ព្រមាន​ឱ្យ​បញ្ចប់​អ្វី​ដែល​នាំ​ឲ្យ​មានការ​យល់​ច្រឡំ​កាន់តែ​ខ្លាំង​រឿង​ស្នេហ៍​រវាង​លោក និង​នាង ។

ការ​បកស្រាយ​ប្រាប់​មហាជន​របស់​លោក​រ័​ត្ន មក​រា ត្រូវ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ចាត់​ទុក​ថា មិន​ច្បាស់លាស់ និង​មិនដឹង​ចង់​និយាយ​ពី​អ្វី​ឲ្យ​ពិតប្រាកដ ក្នុង​ពេល​លោក​រ័​ត្ន មក​រា បង្វែរ​រឿង និង​ដាក់​កំហុស ទៅ​លើ​មហាជន និង​អ្នក​សារព័ត៌មាន​ទៅ​វិញ ។

បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​តារាចម្រៀង​សំនៀង​ដក់​ជាប់​អនុស្សាវរីយ៍​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​សរសេរ​ថា «​ថ្ងៃនេះ​មាន​ពេល​បន្តិច ឆ្លៀត​ចូល​មើល​ព័ត៌មាន​បានឃើញ​ប្អូនប្រុស​លោក​រ័​ត្ន មក​រា គាត់​ចេញ​មក​បកស្រាយ​លើ​បញ្ហា​កើតឡើង​កន្លង​មក ។ ការ​បកស្រាយ​នេះ​មិន​សុក្រឹត មិន​ធ្វើ​ឱ្យ​ខ្ញុំ​ស្ងប់ចិត្ត​ទេ ។ និយាយ​ដូច​លេងសើច​បន្តិច​ចុះ ស្តាប់​ជា​ច្រើន​ដង ច្រើន​សា​ហើយ ខ្ញុំ​នៅ​តែ​មិនដឹង​ថា មក​រា​ចង់​និយាយ​ពី​ផលិតផល​អា​គុយ ឬ​ផលិតផល​ថ្នាំលាប​ក្លៀក​ម៉ា​កអី ? សំឡេង ខ្សោយ​ៗ… ឯការ​បកស្រាយ​ក៏​មិន​ច្បាស់លាស់ ញ៉ិ​ញ​ញ៉ុ​ម ខ្សឹប​ៗ​ដូច​មាន​ពិរុទ្ធ តែ​ដែល​ឮ ច្បាស់​ៗ ហើយ​ច្រើន​ដង ដដែល​ៗ​នោះ​គឺ​មក​រា បាន​ចោទ​ទៅ​លើ​មហាជន និង​អ្នក​សារព័ត៌មាន​ថា​ជា​អ្នក​នាំ​ភ្លើង​ទៅ​វិញ ! ម៉េច​ទៅ​ជា​អីុ​ចឹ​ង ? ចង់​ទម្លាក់​កំហុស​ឱ្យ​នរណា ? រឿង​នេះ​កើតឡើង​មិនមែន​មក​ពី​គេ​ស្អប់ ឬ​គេ​ចង់​ធ្វើបាប​មក​រា​ទេ តើ​អ្នក​ណា​ទៅ​ឧស្សាហ៍​ដល់​ម៉្លឹ​ង​នោះ ? ម្តេច​ប្តូរ​សាច់​រឿង ? និយាយ​ដូច្នេះ​ធ្វើ​ឱ្យ​គេ​គិត​ថា ខ្ញុំ​មាន​ស្នេហា​នឹង​មក​រា​ឯង​មែនទែន​ទៅ​វិញ តើ​ត្រង់​ណា​ដែល​ថា​ខ្ញុំ​ស្រឡាញ់​មក​រា​ឯង ? ត្រង់​ណា​ដែល​បង្ហាញ​ថា​ជា​ស្នេហា ? ការ​ឡើង​ច្រៀង​ជាមួយ​គ្នា ? បើ​អីុ​ចឹ​ង ចុះ​គូ​ចម្រៀង​គេ​ផ្សេង​ទៀត ? ស្គាល់​ច្បាប់​បទ​បរិហារកេរ្តិ៍​ទេ ?

មក​រា​ចេញ​មក​សូមទោស ឬ​ចេញ​មក​បំពាក់​ស្នែង​ឱ្យ​ខ្ញុំ ? តើ​អ្នក​ណា​ជា​អ្នក​រង​គ្រោះ​ពិតប្រាកដ ? ខ្ញុំ​មិន​ទទួលយក​ទេ​ពាក្យ​ថា​រ័​ត្ន មក​រា ជា​ជន​រង​គ្រោះ​ជាមួយ​ខ្ញុំ​ដែរ​នោះ ។

ចង់​ប្រាប់​ថា រឿង​ស្នេហារ​តាម​ការ​ស្រមៃ​ច្នៃប្រឌិត​របស់​មក​រា គឺជា​ស្នាដៃ​ដើម​និពន្ធ​ផ្ទាល់​ដោយ​លោក​រ័​ត្ន មក​រា​ម្នាក់​គត់ គ្មាន​អ្នក​ណា​បង្កើត​ឱ្យ​ទេ កុំ​ទម្លាក់​ដាក់​គេ និយាយ​យករួចខ្លួន ។ មហាជន​ក៏​ដោយ អ្នកសិល្បៈ​ក៏​ដោយ អ្នក​សារព័ត៌មាន​ក៏​ដោយ ដែល​ពួក​គេ​បាន​រឿង​យក​មក​និយាយ​ត​ពី​មួយ​ទៅ​មួយ ក៏​ដោយសារ​មក​រា​ឯង​ដែរ បើ​លោក​ឯង​មិន​ដើរ​ខ្សឹបខ្សៀវ​ក្នុង​ពេល​ស៊ីផឹក​ប្រាប់​គេ​មុន​ទេ តើ​គេ​បាន​ពាក្យ​នេះ​មកពីណា ? ភ្លាម​ៗ​ដែល​ខ្ញុំ​ដឹង បើ​លោក​ពិតជា​មិន​បាន​ប្រឌិត​រឿង​«​ស្នេហា​ខ្យល់​» នេះ​យក​ដើរ​ប្រាប់​គេ​ទេ ម្តេច​ក៏​មិន​តវ៉ា​ជាមួយ​អ្នក​ប្រាប់​ខ្ញុំ​នោះ​តាំងពី​ថ្ងៃ​នោះ​ទៅ ? ខ្លាច​អី ? ខ្លាច​ត្រូវ​គេ​ព្រួត​មក​វិញ ? សម្ងំ​ចង់​ល្បី ? សប្បាយចិត្ត​ដែល​ឃើញ​ខ្ញុំ​រង​គ្រោះ​ថ្ម​បាក់ ?

ខ្ញុំ​នេះ​ក៏​ភ្លើ​ដែរ ឃើញ​ស្លូត ឃើញ​ខ្វះខាត គិតតែ​ពី​យកអាសា បង្ហាត់បង្រៀន ផ្តល់​ការងារ យឹតយោង ទាំង​មិនដឹង​ខ្លួន​ថា​គេ​ប្រមាថ​កិត្តិយស​ក្រោយខ្នង​សោះ ។ ប្រាប់​លោក​ម្តងទៀត  ពេល​នេះ​មិនមែន​ជា​ពេល​ដែល​ត្រូវ​ឆ្លើយ​ដាក់​អ្នក​ណា​ទាំងអស់ រៀន​ទទួលស្គាល់​កំហុស​ខ្លួនឯង ធ្វើ​ជា​មនុស្ស​ប្រុស​ដែល​ថ្លៃថ្នូរ ហ៊ាន​ធ្វើ ហ៊ាន​ទទួល ។ ខ្ញុំ​ឱ្យ​ពេល​​មក​រា​កែខ្លួន​យូរ​ប៉ុនណា​ហើយ ? យល់​ដល់​អំពើ​ល្អ​របស់ខ្ញុំ​ផង យល់ចិត្ត​គ្រួសារ​ខ្ញុំ​ផងម​ករា ! ពេល​នេះ​បើ​ចង់ឱ្យ​គេ​ឈប់ គឺ​មក​រា​ឯង​ហ្នឹងហើយ​ដែល​ត្រូវ​ឈប់​មុន​នោះ។

ឈប់​ធ្វើ​កម្សត់ ឈប់ Drama ឈប់​បោក​ភ្នែក បោក​ត្រចៀក​គេ ឈប់​ឱ្យ​គេ​គិត​ថា​យើង​ពិតជា​មាន​ស្នេហា​នឹង​គ្នា​មែន តែ​មក​ពី​ស្រី​ប្រកែក​ប្រុស​ប្រកាន់​ស្អី ! ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មក​រា​ធ្លាប់​យកឈ្មោះ​គេ​មក​ជាន់ឈ្លី គេ​កំពុង​ត្រៀម​បញ្ចេញ​កំហឹង​ដាក់​មក​រា​ហើយ ។ បើ​មក​រា​ចង់​ស្រែ​កថា​មិន​បានដឹង​រឿង  មិន​បាន​និយាយ​ក៏​មិនកើត​ដែរ ព្រោះ​ត្រចៀក​ដែល​មក​រា​បាន​និយាយ​ឱ្យ​គេ​ឮ​នោះ​នៅ ក្បែរ​ៗ​ហ្នឹង និង​ច្រើន​ទៀត​ផង ពួក​គេ​អាច​ធ្វើ​ជា​សាក្សី​ឱ្យ​ខ្ញុំ​បាន ។ សង្ឃឹមថា មក​រា​យល់ ត្រឡប់​ទៅ​សារភាព​ការណ៍​ពិត​ម្តងទៀត ។ ម្តងនេះ​ខ្ញុំ​សង្ឃឹមថា​មក​រា​យល់ ហើយនឹង​និយាយ​អ្វី​ដែល​ជា​ការ​បញ្ចប់រឿង ។

លោក​រ័​ត្ន មក​រា នៅ​មិន​ទាន់​បកស្រាយ​ជា​ថ្មី ប៉ុន្តែ​លោក​បាន​ដាក់បន្ទុក​មួយ​នេះ​ទៅ​លើ​មនុស្ស​មួយ​ចំនួន​ដែល​ចូល​ចិត្ត​ឆ្កិះ​ឆ្កៀល​រឿង​នេះ​ឡើង​វិញ និង​បាន​ច្រឡោតខឹង​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​ចុះ​ផ្សាយ​ទៀត​ផង ៕