ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់​បញ្ចេញ​សាច់ដុំ​ក្នុង​រដូវ​បិទ​ នេសាទ

13 ឆ្នាំ មុន

ខេត្ដពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​២ ដល់ទី​៤ មិថុនា ឆ្នាំ​២០០៩ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជល ផល​បាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ ហត្ថ​បេ​០៥ ប្រចាំ​កំពង់ហ្លួង បាន​បញ្ចេញ​សាច់ ដុំ​បង្ក្រាប​បទល្មើស​នេសាទ តាម​បណ្ដោយ បឹង​ទន្លេសាប ចាប់ពី​ចំណុច​កំពង់ហ្លួង ឃុំ កំពង់ហ្លួង រហូត​ដល់​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា ចំបក់ ស្រុក​ក្រគរ ។ លោក​ច្រឹង តាំង​លី នាយ​ផ្នែក​រដ្ឋបាល ជលផល​ក្រគរ​បានឱ្យ​ដឹង​ថា យោង​តាម​ច្បាប់ ស្ដី​ពី​ជលផល ចាប់ពី​ថ្ងៃ​ទី​១ មិថុនា

ខេត្ដពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​២ ដល់ទី​៤ មិថុនា ឆ្នាំ​២០០៩ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជល ផល​បាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ ហត្ថ​បេ​០៥ ប្រចាំ​កំពង់ហ្លួង បាន​បញ្ចេញ​សាច់ ដុំ​បង្ក្រាប​បទល្មើស​នេសាទ តាម​បណ្ដោយ បឹង​ទន្លេសាប ចាប់ពី​ចំណុច​កំពង់ហ្លួង ឃុំ កំពង់ហ្លួង រហូត​ដល់​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា ចំបក់ ស្រុក​ក្រគរ ។ លោក​ច្រឹង តាំង​លី នាយ​ផ្នែក​រដ្ឋបាល ជលផល​ក្រគរ​បានឱ្យ​ដឹង​ថា យោង​តាម​ច្បាប់ ស្ដី​ពី​ជលផល ចាប់ពី​ថ្ងៃ​ទី​១ មិថុនា ដល់​ថ្ងៃ​ទី ៣ កញ្ញា ឆ្នាំ​២០១០ ជា​រដូវ​បិទ​នេសាទ រាល់ការ​ធ្វើ​នេសាទ​គ្រប់​ប្រភេទ​ត្រូវ​ហាមឃាត់ ដាច់ខាត លើកលែងតែ​ការ​ធ្វើ​នេសាទ​ជា លក្ខណៈ​គ្រួសារ សំរាប់​ផ្គត់ផ្គង់​ផល​នេសាទ ដល់​គ្រួសារ​ប៉ុណ្ណោះ ។

ហេតុនេះ លោកនាយ ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់ បាន​ដាក់​បទ បញ្ជា​ដល់​គ្រប់​ផ្នែក​រដ្ឋបាល​ជលផល និង សង្កាត់​រដ្ឋបាល​ជលផល​ក្រោម​ឱវាទ ត្រូវ​យក ចិត្ដ​ទុកដាក់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ជលផល គ្រប់​ប្រភេទ​ជា​ប្រចាំ​ក្នុង​ដែន​សមត្ថកិច្ច​របស់ ខ្លួន ដើម្បី​ថែរក្សា​ត្រី​មេ​ពូជ​ទុក​សំរាប់​បន្ដ​ពូជ នៅ​រដូវ​ទឹក​ដំឡើង ខាង​មុខ ប្រកបដោយ ប្រសិទ្ធភាព ។ ជាក់ស្ដែង រយៈពេល​៣​ថ្ងៃនេះ សមត្ថកិច្ច ចំរុះ​បាន​កាប់​បំផ្លាញ​ចោល​វត្ថុ​តាង​នៅ​នឹង កន្លែង​ចំនួន​៤​ករណី ក្នុង​នោះ​រួម​មាន​របាំង ព្រួល​សរុប​ប្រវែង​២៨០​ម៉ែត្រ បង្គោល​តូច​ធំ ចំនួន​៣០០​ដើម និង​ធ្វើការ​ចាក់​លែង​ត្រី​ចំរុះ សរុប​៥០​គីឡូក្រាម ស្មើនឹង​២.០០០​ក្បាល ចូល​ក្នុង​ទឹក​បឹង​ទន្លេសាប​វិញ ។