ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួង ម៉ា​និ​ច រង​ការ​រិះគន់​រឿង​រាំ​គ្រលែង​ចង្កេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ដួង មា​និច្ច បាន​រាំ​គ្រលែង​ចង្កេះ​ក្នុង​បទ​ចម្រៀង​វ៉ុល​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ថ្មី តាម​ការ​រៀបចំ​របស់​អ្នកដឹកនាំ​សម្តែង ។ ការ​រាំ​នោះ​រង​ការ​រិះគន់​ពី​ទស្សនិកជន​មួយ​ចំនួន ។

រាជធានី​ភ្នំពេញ ៖ កញ្ញា​ដួង មា​និច្ច បាន​រាំ​គ្រលែង​ចង្កេះ​ក្នុង​បទ​ចម្រៀង​វ៉ុល​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ថ្មី តាម​ការ​រៀបចំ​របស់​អ្នកដឹកនាំ​សម្តែង ។ ការ​រាំ​នោះ​រង​ការ​រិះគន់​ពី​ទស្សនិកជន​មួយ​ចំនួន ។

តារា​សម្តែង​ស្រី​សម្តី​ផ្អែម​កញ្ញា​ដួង ម៉ា​និ​ច ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​វី​ដេ​អូ​រាំ​គ្រលែង​ចង្កេះ​របស់​នាង​បែកធ្លាយ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ ឆ្លើយ​តប​ការ​រិះគន់​តារា​ស្រី​ម៉ា​និ​ច លើក​ឡើង​ថា មិន​មាន​អ្វី​ខុស​ទេ និង​ចាត់​ទុក​ថា ជា​រឿង​ធម្មតា ។ បទ​ «​រាំ​គ្រលែង​» ក្នុង​ផលិតកម្ម​ថោ​ន ដែល​ជា​ស្នាដៃ​និពន្ធ និង​ច្រៀង​ដោយ​តារាចម្រៀង​បែប​យុវវ័យ លោក​ TO និង​លោក​ Tempo កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ។ បទ​នេះ​ជា​បទ​បែបសប្បាយ​ៗ ស្នាដៃ​និពន្ធ​បទ​ភ្លេង​ថ្មី ដែល​ត្រៀម​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ ។

តារា​ស្រី​ដួង ម៉ា​និ​ច និយាយ​ថា «​មិន​មាន​អ្វី​ហួសហេតុ​ពេក​ទេ​នូវ​ក្បាច់​រាំ​បែប​នេះ​។ កន្លង​ទៅ​បទ «​នារី​សក់​ខ្លី​» ក៏​នាង​ខ្ញុំ​ធ្លាប់​បង្ហាញ​ក្បាច់​រាំ​ស្រ​ដៀង​គ្នា​​នេះ​ដែរ ។ បទ​នេះ​ជា​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ ហើយ​ចំណងជើង​បទ​ចម្រៀង​ក៏​ដឹង​ដែរ​ថា ត្រូវ​រាំ និង​សម្តែង​បែប​ម៉េច ដូចនេះ​នាង​ខ្ញុំ​ស្នើ​ឲ្យ​អ្នក​រិះគន់​នាង​ខ្ញុំ​គិត​ជា​ថ្មី ។ ទោះជា​យ៉ាងណា​ក្ដី នាង​ខ្ញុំ​មិន​បាន​វាយប្រហារ​ទៅ​កាន់​អ្នក​រិះគន់​វិញ​ទេ ប៉ុន្តែ​នាង​ខ្ញុំ​ស្នើ​ឲ្យ​មានការ​បើក​ចិត្ត​ទូលាយ​ជាង​នេះ ហើយ​នាង​ខ្ញុំ​គិត​ថា មាន​តែ​អ្វី​ដែល​ប្លែក​ទេ​ទើប​ទទួល​បានការ​ចាប់អារម្មណ៍ ប៉ុន្តែ​ភាព​ប្លែក​នេះ​ក្នុង​ន័យ​សិល្បៈ​ដែល​មាន​ដែន​កំណត់​ផង​ដែរ​» ។ 

ទន្ទឹម​នឹង​មានការ​រិះគន់​មួយ​ចំនួន​តូច កញ្ញា​ដួង ម៉ា​និ​ច ឱ្យ​ដឹង​ថា មានការ​គាំទ្រ​ពី​ទស្សនិកជន​ភាគច្រើន និង​មាន​អ្នក​សរសើរ​ថា នាង​រាំ​បាន​ល្អ ។ «​នាង​ខ្ញុំ​រំពឹង​ថា ការ​រិះគន់​ចំពោះ​នាង​ខ្ញុំ​នឹង​ត្រូវ​បាត់​ទៅ​វិញ​ក្រោយ​ការ​បញ្ជាក់​របស់​នាង​ខ្ញុំ​» ។

រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ដួង ម៉ា​និច្ច លូត​កេរ្ដិ៍ឈ្មោះ​លឿន ព្រមទាំង​ទទួល​បាន​ការងារ​សម្តែង​ជា​បន្តបន្ទាប់ ៕