ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា​ស្ទី​ន ប៊ី​ប៊ើ​រ សាក់​រូប​ឥន្ទ្រី​លើ​ក្បាលពោះ

7 ឆ្នាំ មុន

លោក​ចា​ស្ទី​ន ប៊ី​រ​ប៊ើ​រ បាន​សាក់​បន្ថែម​លើ​ដងខ្លួន​ជា​រូប​ឥន្ទ្រី​យក្ស​នៅ​លើ​ក្បាលពោះ​ពីលើ​ពាក្យ​«Purpose» ជា​ឈ្មោះ អាល់​ប៊ុ​ម​ចម្រៀង​ក្នុង​ឆ្នាំ​២០១៥ របស់​ខ្លួន ចំណែក​នៅ​ផ្នែក​ខាងក្រោម​គឺ​ពាក្យ​

លោក​ចា​ស្ទី​ន ប៊ី​រ​ប៊ើ​រ បាន​សាក់​បន្ថែម​លើ​ដងខ្លួន​ជា​រូប​ឥន្ទ្រី​យក្ស​នៅ​លើ​ក្បាលពោះ​ពីលើ​ពាក្យ​«Purpose» ជា​ឈ្មោះ អាល់​ប៊ុ​ម​ចម្រៀង​ក្នុង​ឆ្នាំ​២០១៥ របស់​ខ្លួន ចំណែក​នៅ​ផ្នែក​ខាងក្រោម​គឺ​ពាក្យ​«Son of God» ដែល​គេ​បាន​សរសេរ ។

ក្រៅពី​ស្នាម​សាក់​រូប​ឥន្ទ្រី​ថ្មី​នៅ​លើ​ដងខ្លួន​នោះ មាន​ស្នាម​សាក់​ជា​ច្រើន​ចំណុច​ទៀត​ទាំង​តួលេខ​ឆ្នាំ​១៩៧៥ ជា​ឆ្នាំ​កំណើត​របស់​ម្តាយ​,​រូប​ឈើឆ្កាង​, សត្វ​រំពេ​, មកុដ​បវរកញ្ញា រួម​ទាំង​តួអក្សរ​«Forgive» និង ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ លើស​ពី​នេះ​ចា​ស្ទី​ន ប៊ី​រ​ប៊ើ​រ នៅ​មាន​ស្នាម​សាក់​លើ​មុខជា​រូប​ឈើឆ្កាង​តូច​មួយ​នៅ​ខាងក្រោម​ភ្នែក ។ វិចិត្រករ​លោក​ចូ​ណា​ថា​ន វ៉ា​ឡេ​ណា ជា​ជាង​សាក់​រៀបរាប់​ថា «​វា​ជា​អ្នកតំណាង​នៃ​ការ​មាន​សទ្ធា​ជ្រះថ្លា​ដល់​ព្រះ​យេស៊ូ និង​ការ​ធ្វើ​ដំណើរ​ស្រប​តាម​បំណងប្រាថ្នា​របស់​ព្រះ​ជា​ម្ចាស់​» ៕