ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកកក​គ្របដណ្តប់​តំបន់​ប៉ូ​ល​រួម​តូច​ជា​ប្រវត្តិសាស្ត្រ

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​ពី​វិទ្យាស្ថាន​ផ្តល់​ទិន្នន័យ​ទឹកកក និង​ព្រិល​(NSIDC) របស់​អា​មេ​រិ​កបាន​ថ្លែង​នៅ​ក្រុង​ម៉ៃ​អា​មី រដ្ឋ​ផ្ល​រី​ដា​ថា តំបន់​ដែល​គ្របដណ្តប់​ដោយ​ទឹកកក និង

AFP កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​ពី​វិទ្យាស្ថាន​ផ្តល់​ទិន្នន័យ​ទឹកកក និង​ព្រិល ​(NSIDC) របស់​អា​មេ​រិ​កបាន​ថ្លែង​នៅ​ក្រុង​ម៉ៃ​អា​មី រដ្ឋ​ផ្ល​រី​ដា​ថា តំបន់​ដែល​គ្របដណ្តប់​ដោយ​ទឹកកក និង​ព្រិល​នៅ​ប៉ូ​ល​ខាងជើង និង​ខាងត្បូង​នៃ​ផែនដី​បាន​ថយ​ចុះ​ទំហំ​តូច​ជា​ប្រវត្តិសាស្ត្រ ។

ផ្ទាំង​ទឹកកក​នៅ​តំបន់​ប៉ូ​ល​នឹង​ប្តូរ​ទំហំ​ទៅ​តាម​រដូវ​កាល ដោយនៅ​ដើមខែ​មីនា​មាន​ទំហំ​ធំ ក្រោយមក​ចុះ​ថយ​នៅ​ទំហំ​តូច​នៅ​ខែកញ្ញា​ជា​រដូវក្តៅ ប៉ុន្តែ​ផ្ទាំង​ទឹកកក​នៅ​ទ្វីបអង់​តាក់ទិក ដែល​គ្រប់​ដណ្តប់​នៅ​ប៉ូ​ល​ខាងជើង​ក្នុង​ខែមីនា នេះ ស្រក​ទំហំ​នៅ​ត្រឹម ១៤,៤២​លាន​គីឡូ​ម៉ែត្រការ៉េ តូច​ជាង​តួលេខ​នៅ​ក្នុង​ឆ្នាំ​២០១៥ ដល់​ទៅ​៤៧១.០០០​គីឡូ​ម៉ែត្រការ៉េ ។

ចំណែក​ផ្ទាំង​ទឹកកក​ដែល​អង់តាក់ទិក​គ្របដណ្តប់​ប៉ូ​ល​ខាងត្បូង​ក្នុង​ខែមីនា មាន​តួលេខ​នៅ​តូច​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​អំឡុង​៣៨​ឆ្នាំ ចាប់តាំងពី​បាន​កត់ត្រា​តួលេខ​នៃ​បាតុភូត​នោះ​។ បញ្ហា​នេះ​បង្ក​ឱ្យ​មាន​កង្វល់​ខ្ពស់​ជាង​ស្ថានភាព​កម្តៅ​ដែនដី និង​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​ដល់​ពលរដ្ឋ​នៅ​លើ​ពិភពលោក ៕