ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​មាស ពេជ្រ កែវកង របស់​ពួក​ក្បត់​​សម័យ​បុរាណ

7 ឆ្នាំ មុន

ស៊ី​ន​ហួ របស់​ចិន ផ្សាយ​ថា ក្រុម​អ្នក​បុរាណវិទ្យា​ក្នុង​ខេត្ត​ស៊ី​ឈួ​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក រក​ឃើញ​វត្ថុ​បុរាណ​ជា​មាស​ពេជ្រ កែវកង និង​អាវុធ​ជាង ១០.០០០ បំណែក ជា​ទ្រព្យសម្បត្តិ​របស់​ពួក​ក្បត់ជាតិ ដែល

ស៊ី​ន​ហួ របស់​ចិន ផ្សាយ​ថា ក្រុម​អ្នក​បុរាណវិទ្យា​ក្នុង​ខេត្ត​ស៊ី​ឈួ​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក រក​ឃើញ​វត្ថុ​បុរាណ​ជា​មាស​ពេជ្រ កែវកង និង​អាវុធ​ជាង ១០.០០០ បំណែក ជា​ទ្រព្យសម្បត្តិ​របស់​ពួក​ក្បត់ជាតិ ដែល​កងទ័ព​រាជវង្ស​ឆឹង​វាយ​បំបែក​ខ្ចាត់ខ្ចាយ និង​សម្លាប់​នៅ​កណ្តាលទន្លេ​មីន​ជាំ​ង កាលពី​ជិត​៤០០​ឆ្នាំ​មុន ។

ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា និង​វប្បធម៌​នៅ​ខេត្ត​ស៊ី​ឈួ​ន​បញ្ជាក់​ថា អ្នក​បុរាណវិទ្យា​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ជាង​១០.០០០​បំណែក នៅ​បរិវេណ​ទន្លេ​មីន​ជាំ​ង​រួម​មាន មាស​,​ប្រាក់​,​កាក់​សំរឹទ្ធិ​, ពេជ្រ​, ដាវ​, ស្ន​, ក្រវិល និង​ស្នៀតសក់​ជាដើម ។ ការ​រក​ឃើញ​នោះ គឺជា​ភស្តុ​តា​មួយ​បញ្ជាក់​ថា នៅ​បរិវេណ​ទន្លេ​មីន​ជាំ​ង ក្នុងស្រុក​ភើ​ង​សាន ខេត្ត​ស៊ី​ឈួ​ន គឺជា​ទីលានប្រយុទ្ធ​រវាង​មេទ័ព​ក្បត់ជាតិ លោក​ចុង សៀន​ជុង និង​កងទ័ព​ក្នុង​រាជវង្ស​មីង កាលពី​ឆ្នាំ​១៦៤៦ ឬ​ប្រហែល​៣៧១​ឆ្នាំ កន្លង​ទៅ ។

លោក​ចុង សៀន​ជុង កើត​នៅ​ខេត្ត​សាន​ស៊ី​បាន​ប្រមូលផ្តុំ​កសិករ​ឱ្យ​ក្រោកឈរ​ផ្តួលរំលំ​អ្នកមាន​អំណាច នៅ​ចុង​រាជវង្ស​មីង ក្នុង​អំឡុង​ពី​ឆ្នាំ​១៣៦៨ ដល់​១៦៤៤  ។ លោក​បាន​នាំ​កសិករ​ចូល​កាន់កាប់​ក្រុង​ឈើ​ង​ទូ​នៅ​ខេត្ត​ស៊ី​ឈួ​ន និង​លើកតម្កើង​ខ្លួន​ជា​ចក្រពត្តិ​នៅ​ក្នុង​ឆ្នាំ​១៦៤៤ ។ ទោះបីជា​យ៉ាងណា​ក្តី​២​ឆ្នាំ​ក្រោយមក ចុង សៀង​ជុង បាន​គេច​ចេញពី​ក្រុង និង​ត្រូវ​កងទ័ព​រាជវង្ស​ឆឹង សម្លាប់​ក្នុង​អំឡុង​ពី​ឆ្នាំ​១៥៤៤ ដល់​១៩១១ ៕