ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ិ​ន លី​ដា កប់​បាត់​នៅ​ហង្ស​មាស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ហ៊ិ​ន លី​ដា អតីត​បេ​ក្ខ​នារី​វគ្គ​ចុង​ក្រោយ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​«​ខេ​ម​បូ​ឌា​ន​អាយ​ឌ​ល​»​គេ​រំពឹង​ថា នឹង​បានការ​ជ្រោមជ្រែង​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស ប៉ុន្តែ ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​លេចឮ​ថា​

រាជធានី​ភ្នំពេញ ៖ កញ្ញា​ហ៊ិ​ន លី​ដា អតីត​បេ​ក្ខ​នារី​វគ្គ​ចុង​ក្រោយ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​«​ខេ​ម​បូ​ឌា​ន​អាយ​ឌ​ល​»​គេ​រំពឹង​ថា នឹង​បានការ​ជ្រោមជ្រែង​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស ប៉ុន្តែ ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​លេចឮ​ថា​នាង​មិន​អាច​បន្ត​នៅ​ហង្ស​មាស​បាន​ទេ ព្រោះ​នាង​បាត់​មុខ​ឈឹង​ពី​វេទិកា​ប្រគំ​តន្ត្រី​របស់​ផលិតកម្ម ។

កញ្ញា​ហ៊ិ​ន លី​ដា មិន​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ខ្នាត​ធំ​របស់​ហង្ស​មាស​ទេ ដោយ​ឃើញ​តែ​តារា​លេចធ្លោ​របស់​ខ្លួន គឺ​តារា​ជើង​ចាស់​ល្បីឈ្មោះ និង​តារា​ចំណូល​ថ្មី​កើត​ចេញពី​កម្មវិធី​ប្រឡង​នានា​មានឱកាស​រហូត ។

ចំណែក​ហ៊ិ​ន លី​ដា វិញ​គេ​រំពឹង​ថា​នឹង​មានឱកាស​បង្ហាញ​ទេព​កោសល្យ​សម្តែង ជូន​ទស្សនិកជន​ទស្សនា​តាម​រយៈ​កម្មវិធី​របស់​ហង្ស​មាស តែ​មិន​ដូច្នេះ​ទេ ។ លី​ដា តស៊ូ​យ៉ាង​លំបាក​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ខេ​ម​បូ​ឌា​ន​អាយ​ឌ​ល​រដូវ​កាល​ទី​២ ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ។

កា​រដែ​លហុ​ិ​ន លី​ដា មិន​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​តន្ត្រី ធំ​ៗ​របស់​ហង្ស​មាស ធ្វើ​ឱ្យ​មានការ​ងឿងឆ្ងល់​ពី​មូលហេតុ ព្រោះ​នាង​ជា​តារាចម្រៀង​មាន​ទឹកដម​សំឡេង​ល្អ ។ តាម​ប្រភព​នានា​លើក​ឡើង​ថា​កញ្ញា​ហ៊ិ​ន លី​ដា ទំនង​មិន​អាច​បន្តការងារ​នៅ​ហង្ស​មាស​ទេ នាង​អាច​លាឈប់​ដោយ​មានការ​ងារ​ផ្ទាល់ខ្លួន ។ មានការ​លើក​ឡើង​ថា​នាង​មាន​អារម្មណ៍​អាក់អន់ស្រពន់ចិត្ត​ជាមួយ​ហង្ស​មាស​ដែល​លើក​តារា ថ្មី​ៗ​មិន​ស្មើគ្នា​ទុក ម្ខាង​ៗ​ឱ្យ​អាប់រស្មី​ទើប​នាង​សម្រេចចិត្ត​ដើរ​ចេញ ។

ហេតុផល​ផ្សេង​ទៀត​លើក​ឡើង​ថា​ហុ​ិ​ន លី​ដា អាច​ត្រូវ​ម្តាយ​ឪពុក​ឱ្យ​បន្ថយ​តួនាទី​ជា​អ្នកចម្រៀង ព្រោះ​មួយ​រយៈ​នៃ​ការ​ប្រឡង​ចម្រៀង និង​ច្រៀង​តាម​ភោជនីយដ្ឋាន​គឺ​នាង​ហត់នឿយ​ខ្លាំង ។ ពួក​គាត់​ចង់ឱ្យ​លី​ដា​សម្រាក​ឱ្យ​បាន​ច្រើន​ខ្លាច​ប៉ះពាល់​សុខភាព​ទៅ​ជា​ឈឺ​គ្រា​ដែល​នាង​នៅ​ក្មេង ។

រីឯ​មតិ​មួយ​ចំនួន​ទៀត​លើក​ឡើង​ថា ហ៊ិ​ន​លី​ដា អាច​នឹង​ចេញ​ទៅ​បន្ត​ការ​សិក្សា​រៀន​នៅ​ក្រៅប្រទេស គ្រា​ដែល​បងប្អូន និង​ឪពុក​ម្តាយ​កំពុង​រៀបចំ​ឯកសារ​សម្រាប់​នាង ។
ទាំងនោះ​ជា​ព័ត៌មាន​ដែល​ទទួល​បាន ខ្លះ​ៗប៉ុណ្ណោះ ដោយ​ពុំ​អាច​ចាត់​ទុក​ថា​ពិត ឬ​មិន​ពិត​កម្រិត​ណា​ទេ ដ្បិត​មិន​ទាន់​អាច​ទាក់ទង​កញ្ញា​ហ៊ិ​ន លី​ដា សុំ​ការ​ឆ្លើយ​បកស្រាយ​បាន ។

ចំណែក​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​ទាក់ទិន​កញ្ញា​ហ៊ិ​ន លី​ដា បាន​ដែរ ៕