ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រស់​​តារាថ្មី-ចាស់ ក្នុងកម្មវិធី​ចម្រៀង​ប្រពៃណី​​ខ្មែរ​គ្រប់​ទម្រង់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​​ថ្ងៃ​ទី​២៤ មីនា ​សមាគម​ទូរទស្សន៍​កម្ពុជា មាន​​រៀបចំ​កម្មវិធី​សម្តែង​ទម្រង់​សិល្បៈ​បែប​ប្រពៃណី​ខ្មែរ​ជា​ច្រើន​មាន​​ទាំង​បទ​ចម្រៀង​ប្រពៃណី​ជាតិខ្មែរ ​រាំវង់​ រាំក្បាច់​ សា​រ៉ា​វ៉ា​ន់ ​ឡាំ​លាវ ក​ន្ទ្រឹ​ម ​និង​ឈុត​ឆាកកំប្លែង​ជា​ច្រើន ​ដែល​សិល្បៈ​ទាំង​អស់​នេះ ​ផ្តល់​ជូន​ដោយ​តារា​ល្បី​ៗ​ថ្មី​-ចាស់​ជា​ច្រើន​ដួង​ ​។

​កម្មវិធី​ខាងលើ​នេះ​ ​ធ្វើ​ឡើង​ក្នុង​បរិ​វេណ​ស្ថានីយទូរទស្សន៍​ភី​អិ​អិន​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លី យ៉ុ​ង​ផាត់​ ដែល​ភី​អិន​អិន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​នេះ ​។ ការ​ប្រារ​ព្ធកម្មវិធី​ខាងលើ ​ដើម្បី​នាំ​សិល្បករ​ថត​ទុក​នូវ​បទ​ចម្រៀង ​និង​កម្មវិធី​សិល្បៈ​ជា​ច្រើន​​ហើយ ​ដើម្បី​ចាក់​ផ្សាយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំរកា​២០១៧​ព​.​ស​២៥៦១​ ដែល​នឹង​មក​ដល់​ខែមេសា​ ចាប់ពី​ថ្ងៃ​១៤ ១៥​ និង​១៦​ មេ​សា​ ខាង​មុខ​នេះ​ហើយ​។

ដូចនេះ​ មាន​តារា​ជា​ច្រើន​បាន​បង្ហាញ​នូវ​សំលៀក​បំពាក់​បែប​ប្រពៃណី​ខ្មែរ​ហូល​ផាមួង​អាវប៉ាក់​យ៉ាង​ស្រស់​ប្រណិត​បង្អួត​សម្រស់​ដាក់​គ្នា​ដើម្បី​ទទួលយក​ពរ​ជ័យ​ឆ្នាំ​ថ្មី​លាភ​ជ័យ​ទាំងអស់​គ្នា​ ។ ​ក្រៅពី​នេះ​ក៍​មានការ​បង្ហាញ​នូវ​ម៉ូ​ដ​គ្រឿងអលង្ការ​ប្លែក​ៗ​ដើម្បី​ទាក់​ទាញ​។ ​អ្វី​ដែល​សំខាន់​ពួក​គេ​បាន​ចូលរួម​លើកកម្ពស់​ការ​ថែរក្សា​បុណ្យប្រពៃណី​ជាតិខ្មែរ​បង្ហាញ​ឲ​បរទេស​កាន់តែ​បាន​ស្គាល់​ប្រទេស​​កម្ពុជា​បន្ថែម​ទៀត​ តាម​រយៈ​តម្លៃ​នៃ​វប្បធម៌​នេះ​។