ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​លក់​គ្រឿងសំណង់​មួយ​ខ្នង ខាតបង់​អស់​ជាង​១៥​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ សម្ភារ អីវ៉ាន់​លក់ដូរ នៅ​ក្នុងផ្ទះ​លក់​គ្រឿងសំណង់ គ្រឿងទេស និង​ទាំង​ផ្ទេរ​ប្រាក់​ដ៏​ធំ​មួយ នៅ​ជាយក្រុង​ក្រចេះ ត្រូវ​បាន​ឆាបឆេះ​បណ្តាល​ឲ្យ​ខូ​ខាត​ស្ទើរ​ទាំងស្រុង

ខេត្តក្រចេះ ៖ សម្ភារ អីវ៉ាន់​លក់ដូរ នៅ​ក្នុងផ្ទះ​លក់​គ្រឿងសំណង់ គ្រឿងទេស និង​ទាំង​ផ្ទេរ​ប្រាក់​ដ៏​ធំ​មួយ នៅ​ជាយក្រុង​ក្រចេះ ត្រូវ​បាន​ឆាបឆេះ​បណ្តាល​ឲ្យ​ខូ​ខាត​ស្ទើរ​ទាំងស្រុង ដោយ​សរុប​ការ​ខាតបង់​ក្នុង គ្រោះ​អគ្គិភ័យ​នេះ​អស់​ចំនួន​ជាង​១៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ចាស់ផ្ទះ រង​គ្រោះ ប្រាប់​មក​នគរបាល​។ គ្រោះ​អគ្គិភ័យ ត្រូវ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២៤ មីនា ទៅ​លើ​ផ្ទះ​រង​គ្រោះ មាន​ទីតាំង​ជាប់​នឹង​ផ្លូវជាតិ​ល​ខ​៧ ក្នុង​ទីប្រជុំជន​នៅ​ជាយក្រុង​ក្រចេះ ក្នុងសង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។

ជុំវិញ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ដែល​បង្ក​មហន្តរាយ​ទ្រង់ទ្រាយ​ធំ និង​ថែម​ទាំង​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ភូមិធំ​ៗ​នៅ​ក្បែរ​នោះ​ភ័យ​ស្លន់ស្លោ​ព្រលឹង​ចុង​សក់ បន្ទាប់​ពី​ឃើញ​សភាព ភ្លើង​ឆេះ​ផ្សែងហុយ​ខ្មួលខ្មាញ់​រួច​មក​នោះ ក៏​គេ​នៅ​មិន​ទាន់​កំណត់​រក​មូលហេតុ​ដែល​បង្ក ឡើង​នោះ​ឲ្យ ប្រាកដ​ជាក់លាក់​នៅឡើយ​ទេ​។ តែបើ​តាម​ការ​លើក​ឡើង​ពី​បុរស​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ុន សំបូរ អាយុ​៣៣​ឆ្នាំ បាន​ប្រាប់​ថា មុន​កើតហេតុ​គឺ​មាន​កម្ទេច​ភ្លើង​បាន​ជ្រុះ ធ្លាក់​ពីលើ​ដំបូល​ស័ង្កសី​ចុះ​មក ក្រោម ទើប​បង្ក​ឲ្យ​មានការ​ឆាបឆេះ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ផ្ទះ បង្ក​ហេតុនេះ​មាន​លក់​គ្រឿងទេស និង​ក៏​មាន​ស្តុក​កំប៉ុង​ហ្គា​សទៀត​ផង​នោះ​ទើប​ងាយ​ឆេះ និង​ផ្ទុះ​អណ្តាតភ្លើង​។ ជាមួយនឹង​គ្រោះ​អគ្គិភ័យ នេះ គឺ​នគរបាល​ជា​ច្រើន​នាក់​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ស្នងការ នគរបាល​ខេត្ត បាន​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់ អគ្គិភ័យ​ចំនួន​៣​គ្រឿង និង​ប្រើប្រាស់​ទឹកជា​ច្រើន​ឡាន ដើម្បី​ជួយ​បាញ់​ពន្លត់ និង​ទប់ស្កាត់​ភ្លាម​ៗ ទើប​មិន​មានការ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​ឈើ និង​ផ្ទះ ថ្ម​តូច​ធំ របស់​អ្នក​ជិតខាង​។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ច្រឹង ផ​ល្លី ស្នងការ​រង​ទទួល​បន្ទុក អាវុធ ជាតិ​ផ្ទុះ និង​អគ្គិភ័យ បាន​បញ្ជាក់​ថា ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​នេះ មិន​បាន​បង្ក​ឲ្យ​មាន​អ្នក​រង​គ្រោះ នោះ​ទេ​។ ហើយ​មូលហេតុ​គឺ​លោក​បាន​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គី​នី ចេញពី​ខ្សែ ភ្លើង​នៅ​លើដំបូល​ស័ង្កសី នៅ​ក្នុង​រោង​សំ​យ៉ាប​លក់ដូរ​មុខ​ផ្ទះ​។ លោកស្នងការ​រង​បាន​ស្រង់​ការ​រៀបរាប់ ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​ថា គ្រោះ​អគ្គិភ័យ​នេះ បាន​បង្ក​ឲ្យ​ខាតបង់​សម្ភារ របស់របរ​លុយកាក់ សរុប​ជា​ទឹក ប្រាក់ អស់​ចំនួន​ជាង​១៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​៕