ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមក្តៅ​គគុក​របស់​​អ្នក​​​​លក់​​លៀស​​ហាល​​ដូច​គ្នា​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជម្លោះ​រវាង​អ្នកលក់​លៀស​ហាល​ដូច​គ្នា​មួយ ក្រោយ​ពី​បាន​ផឹកស៊ី​ស្រវឹង​ក៏​ដៀមដាម​ដាក់​គ្នា ធ្វើ​ឱ្យ​បុរស​ស្ទុះ​វាយ​ទៅ​លើ​ស្ត្រី​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​ដាច់​មុខ និង​បែកក្បាល​ហូរ​ឈាម បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៨ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ មីនា ស្ថិត​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ក្នុងភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

រាជធានី​ភ្នំពេញ ៖ ជម្លោះ​រវាង​អ្នកលក់​លៀស​ហាល​ដូច​គ្នា​​មួយ ក្រោយ​ពី​បាន​ផឹកស៊ី​ស្រវឹង​ក៏​ដៀមដាម​ដាក់​គ្នា ធ្វើ​ឱ្យ​បុរស​ស្ទុះ​វាយ​ទៅ​លើ​ស្ត្រី​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​ដាច់​មុខ និង​បែកក្បាល​ហូរ​ឈាម បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៨ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ មីនា ស្ថិត​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ក្នុងភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ប្រភព​ឱ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ​ភិន សុ​ផែន អាយុ​២៩​ឆ្នាំ ជាល​ក់លៀស​ហាល រីឯ​ខាង​ជន​រង​គ្រោះ​ឈ្មោះ​សេង ធី អាយុ​៥៨​ឆ្នាំ ជា​អ្នកលក់​លៀស​ហាល ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ឃើញ​ខាង​ជន​រង​គ្រោះ​និង​ជន​បង្ក​ផឹកស៊ី​ពីរ​វង់​ផ្សេង​គ្នា ដោយ​ខាង​ស្ត្រី​រង​គ្រោះ​មាន​គ្នា​៥​នាក់ ហើយ​ខាង​បុរស​បង្ក​មាន​គ្នា​៥​នាក់​ដូច​គ្នា ព្រមទាំង​មាន​ចាក់​ខារ៉ាអូខេ​ច្រៀង​ផង​ដែរ ។ លុះ​ពេល​ស្ងាត់​ភ្លេង ស្រាប់តែ​មាន​ហិង្សា​វាយ​គ្នា​កើតឡើង បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួស​ដាច់​មុខ​បែកក្បាល ហូរ​ឈាម​ផង​ដែរ ។

ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​សាកសួរ រួច​ហើយ​បាន​នាំ​ជន​បង្ក និង​ជន​រង​គ្រោះ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា រូប​គាត់​មាន​គ្នា​ប្រុស​ស្រី​ចំនួន​៥​នាក់ នាំ​គ្នា​ផឹក​ស៊ីនៅមុខ​ផ្ទះ ស្រាប់តែ​មាន​បុរស​បង្ក​ខាងលើ​បាន​ដើរមក​បាន​ដើរមក​រករឿង រួច​ហើយ​វាយ​និង​ច្រាន​គាត់ បណ្ដាល​ឲ្យ​ដួល​រង​របួស​ដាច់​មុខ​បែកក្បាល​សៀ​ផ្កា​ចំហៀង​ខាងស្តាំ​ហូរ​ឈាម​ពេញ​មុខ ហើយ​ព្រមទាំង​រក​យក​កាំ​បិទ​មករ​កកាប់​គាត់​ទៀត​។

ដោយឡែក ជន​បង្ក​វិញ​បាន​និយាយ​ថា នៅ​ពេល​កើតហេតុ រូប​គាត់​មាន​បងប្អូន​មក​លេង​ផ្ទះ បាន​រៀបចំ​កម្មវិធី​ផឹកស៊ី​បន្តិចបន្តួច ព្រមទាំង​មាន​ចាក់​ខារ៉ាអូខេ​ច្រៀង​លេង​កំសាន្ត​ផង​ដែរ ។ ស្រប​ពេល​នោះ ស្រាប់តែ​ស្ត្រី​ខាងលើ​បាន​ទៅ​ជេរ​ដៀមដាម បរិហារកេរ្តិ៍​របស់​គាត់​នៅ​ចំពោះ​មុខ​ភ្ញៀវ​និង​បងប្អូន​គាត់  ធ្វើ​ឱ្យ​រូប​គាត់​ខឹង​ទប់​អារម្មណ៍​មិន​បាន ដើរទៅ​សួ​នាំ រួច​ហើយ​ក៏​ជ្រុល​បាន​កៀស​ដៃ​ចំ​ស្ត្រី​ខាងលើ បណ្ដាល​ឲ្យ​ត្រូវ​ស្ត្រី​រង​គ្រោះ​ដួល​តែ​ម្ដង​ទៅ ។

ចំពោះ​របួស​ស្នាម​នៅ​លើ​មុខ​ជន​រង​គ្រោះ គឺ​រូប​គាត់​មិន​វាយ​នោះ គឺ​រង​របួស​ដោយសារ​តែ​ដួល​ទៅ​ប៉ះ​ម៉ូតូ ព្រមទាំង​មុត​សំបក​លៀស​នោះ​ទេ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ប្រសិនបើ​គាត់​វាយ​វិញ​គឺ​ស្ត្រី​រង​គ្រោះ​និង​សន្លប់​បាត់​ទៅ​ហើយ  ព្រោះ​អី​ដៃ​គាត់​នៅ​ពេល​វាយ​ចេញ​ម្តង​ៗ​មាន​ទំងន់​ដល់​ទៅ​៦០​គីឡូ​ឯណោះ ។

ក្រោយ​ពេល​ពី​សាកសួរ​រួច សមត្ថកិច្ច​បានឱ្យ​ភាគី​ទាំង​ពីរ​សងខាង ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​ស្ត្រី​រង​គ្រោះ​បាន​ទារ​សំណង​​ជំងឺ​ចិត្ត​របួស​ស្នាម​ចំនួន​៥០០​ដុល្លារ  តែ​ខាង​បុរស​បង្ក​សុំ​សង​១០០​ដុល្លារ ដើម្បី​បញ្ចប់រឿង ។