ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​រត់​ជាន់​ជើង​គ្នា​ទាំង​យប់​ដោយសារតែ…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដី​ឡូត៍​មួយ​កន្លែង​ដែល​ជា​កន្លែង​សម្រាប់​ចំរាញ់​ប្រេង​ខ្មៅ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ក្នុង​តំបន់​រត់​ជាន់​ជើង​គ្នា​

រាជធានី​ភ្នំពេញ ៖ ដី​ឡូត៍​មួយ​កន្លែង​ដែល​ជា​កន្លែង​សម្រាប់​ចំរាញ់​ប្រេង​ខ្មៅ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ក្នុង​តំបន់​រត់​ជាន់​ជើង​គ្នា​ហៅ​រថយន្ត​ពន្លត់អគ្គី​ភ័យ​​មក​ពន្លត់​អស់​ប្រាំ​គ្រឿង​ទើប​អាច​គ្រប់គ្រង​បាន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​9​យប់ ថ្ងៃ​ទី​23 ខែ​មិ​នា ឆ្នាំ​2017 ត្រង់​ចំណុច​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង ក្បែរ​ផ្ទះ​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី ស្ថិត​ក្នុងភូមិ​ទួល​ពពែ ក្រុម​៥ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ផ្សែង​ខ្មៅ​បាន​ហុយ​ចេញពី​កន្លែង​ចំរាញ់​ប្រេង​ខ្មៅ​មួយ​កន្លែង​ក្នុង​ដី​ឡូ​តិ៍​ជួល​ដែល​មាន​ទំហំ​20​ម៉ែត្រ​គុណ​30​ម៉ែត្រ ខណៈ​ពេល​ដែល​គេ​មក​មើល​ស្រាប់តែ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ក្នុង​ឡ​សំរាប់​ស្ល​ប្រេង​ខ្មៅ ទោះបីជា​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ទឹក​មក​បាញ់​ពន្លត់​ក៏​គ្មាន​ប្រយោជន៍​ដែរ ព្រោះ​ក្នុង​ឡ​ស្ល​ប្រេង​ខ្មៅ​នោះ​ពោរពេញ​ទៅ​ដោយ​ប្រេង​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពេល​ដែល​គេ​យក​ទឹក​ទៅ​បាញ់​ធ្វើ​ឱ្យ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង រហូត​ដល់​សមត្ថកិច្ច​មក​ដល់ទី​តាំង​កើតហេតុ​បាន​ទាក់ទង​ទៅ​កាន់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​មក​បាញ់​ពន្លត់​ចំនួន​៨​គ្រឿង តែ​ប្រើប្រាស់​អស់​តែ​៥​គ្រឿង​នោះ​ទេ​បាន​រលត់​ទៅ​វិញ ដោយ​ប្រើ​រយៈពេល​មួយ​ម៉ោង ។

គួរ​បញ្ជាក់​ថា ចំពោះ​កម្មករ​ដែល​ស្នាក់​នៅ​ក្នុង​កន្លែង​ចំរាញ់​ប្រេង​ខ្មៅ​ខាងលើ​នេះ​ពេល​ដែល​ភ្លើង​បាន​ឆេះ​ឡើង​គឺ​បាន​នាំ​គ្នា​រត់​ចេញ​អស់ពី​កន្លែង​កើតហេតុ​អស់រលីង​ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​អំពី​មូលហេតុ​នៃ​ការ​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​នេះ​កើតឡើង​នោះ​ទេ ៕