ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន ចង់​លៃ​ពេលសម្ដែង​ភាពយន្ត​ ព្រោះ​ស្រឡាញ់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ ដ៏​លេចធ្លោ​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​មាន​បណ្តា​ផលិតកម្ម​ជា​ច្រើន និង​មហាជន​ចង់ឱ្យ​នាង​ចូលរួម​សម្តែង​ភាពយន្ត ។ ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ សម្តែង​ការ​សោកស្តាយ​ដែល​

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ ដ៏​លេចធ្លោ​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​មាន​បណ្តា​ផលិតកម្ម​ជា​ច្រើន និង​មហាជន​ចង់ឱ្យ​នាង​ចូលរួម​សម្តែង​ភាពយន្ត ។ ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ សម្តែង​ការ​សោកស្តាយ​ដែល​នាង​មិន​អាច​ធ្វើ​តាម​សំណូមពរ​មហាជន និង​អ្នកគាំទ្រ​បាន ព្រោះ​អំឡុង​ពេល​នេះ​ការងារ​របស់​នាង​ហ៊ុម​ព័ទ្ធ​ច្រើន​មិន​អាច​ឱ្យ​នាង​ដកឃ្លា​ចូលរួម​សម្តែង​បាន ។

ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន និយាយ​«​នាង​ខ្ញុំ​ព្យាយាម​ខិតខំ​ធ្វើ​យ៉ាង ណា​បាន លៃលក​យក​ពេលវេលា​របស់​នាង​ខ្ញុំ​ទៅ​សម្តែង​ខ្លះ ដើម្បី​កុំឱ្យ​បាត់​មុខ​ពេញទំហឹង​ពេក​គ្រា​ដែល​វិស័យ​ភាពយន្ត​ខ្មែរ​កំពុង​រីក​ចម្រើន​ខ្លាំង​ឡើង ។ នាង​ខ្ញុំ​អាក់ខាន​សម្តែង​កុន​ប្រមាណ​ជា​ពីរ​ឆ្នាំ​មក​ហើយ តែ​មិន​ដែល​គិត​ថា​ឈប់​សម្តែង​នោះ​ទេ​មក​ពី​នាង​ខ្ញុំ​អត់​ពេល​តែ​ម្តង ។

មាន​បណ្តា​ផលិតករ​ក៏​ដូច​ជា​ផលិតកម្ម​មួយ​ចំនួន​បាន​ទាក់ទង​មក​សួរនាំ​នាង​ខ្ញុំ​ចង់បាន​សម្តែង តែ​មក​ពី​អាជីព​ពិធី​ការិនី​នាង​ខ្ញុំ​រវល់​ពេក ។

ការ​សម្តែង​នាង​ខ្ញុំ​មានការ​ពេញចិត្ត​ណាស់ មិន​ចោល​ទេ ប្រ​សិន​មាន​ពេល​នាង​ខ្ញុំ​សម្តែង​ឱ្យ​បាន ។ រាល់ពេល​គេ​ហៅ​ទៅ​សម្តែង​គឺ​ប៉ះពាល់​ម៉ោង​បំពេញការងារ​ផ្នែក​ពិធី​ការិនី ។ ចំពោះ​ការ​សម្តែង​បើ​ត្រឹម​២​ថ្ងៃ ក្នុង​១​អាទិត្យ តែ​រឿង​ខ្លះ​ហក់​ដល់​៤​ទៅ​៥​ថ្ងៃ នាង​ខ្ញុំ​មិន​អាច​សម្តែង​បាន​ឡើយ​។ កន្លង​មក​ខាង​បាយ័ន នាង​ខ្ញុំ​ទទួល​បាន​តម្រុយ​យ៉ាងច្រើន​ចង់ឱ្យ​សម្តែង​រឿង​ភាគ តែ​អត់​ពេល​ទើប​មិន​អាចយ​កបាន តែបើ​លក្ខខណ្ឌ​ចាំបាច់​នាង​ខ្ញុំ​សម្តែង​ភ្លាម ។

នាង​ខ្ញុំ​សូម​បញ្ជាក់​ថា គ្មាន​អ្នក​ណា​ហាម​មិន​ឱ្យ​សម្តែង​ឬ​គូស្នេហ៍​បណ្តូលចិត្ត​ណា​ហាម​មិន​ឱ្យ​សម្តែង​ដែរ ។ នាង​ខ្ញុំ​គ្មាន​ខ្លាច​ស្បែក​ខ្មៅ​អ្វី​នោះ​ទេ សំខាន់​មក​ពី​អត់​ពេល​តែ​ម្តង ។ អាជីព​សម្តែង​នេះ​នាង​ខ្ញុំ​ស្រឡាញ់ ព្រោះ​វា​ក៏​ជួយ​បន្ថែម​ការ​ពេញចិត្ត​របស់​ទស្សនិកជន​ដែរ​» ។

ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ សព្វថ្ងៃ​កំពុង​កាន់កាប់​កម្មវិធី​មួយ​ចំនួន​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន ដូច​ជា​«Cha Cha Cha» «​វិស្សមកាល​តន្ត្រី​» «​ពិភព​រីករាយ​»​និង​កម្មវិធី​មួយ​ចំនួន​ទៀត ៕