ការរីកលូតលាស់នៃបណ្តាញសង្គមបានបញ្ចប់សម័យកាលសិទ្ធិផ្តាច់មុខនៃព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដូចជា កាសែត វិទ្យុ និងទូរទស្សន៍។ វាបានធ្វើឱ្យមនុស្សគ្រប់គ្នាមានលទ្ធភាពនៅក្នុងការចែកផ្សាយព័ត៌មានដែលគេយល់ថា ប៉ះពាល់ដល់ការរស់នៅរបស់មនុស្សនៅក្នុងសង្គម។
នៅក្នុងប្រទេសកម្ពុជា ការប្រើប្រាស់បណ្តាញហ្វេសប៊ុកបានកាន់តែទូលំទូលាយ និងកាន់តែមានប្រយោជន៍សម្រាប់សង្គម ដោយបានធ្វើឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធិរវាងមេដឹកនាំ ឬអ្នកនយោបាយ និងប្រជាជន។ ទន្ទឹមនោះ វាក៏បានក្លាយជាកន្លែងមួយដែលប្រជាជនបញ្ចេញមតិ និងយោបល់ ចំពោះបញ្ហានានានៅក្នុងសង្គមដែលពួកគេយល់ថា កំពុងតែប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។
កន្លងមក មានរឿងរ៉ាវជាច្រើនដែលគេផ្សព្វផ្សាយតាមហ្វេសប៊ុក ហើយបញ្ហាក៏ត្រូវបានដោះស្រាយ។ រឿងដែលគេចងចាំបំផុតនោះ គឺប្រតិកម្មរបស់ប្រជាជនចំពោះការចេញប្រើច្បាស់ចរាចរណ៍ដែលក្រោយមកត្រូវផ្អាកទៅវិញ បន្ទាប់ពីប្រជាជនប្រតិកម្មតាមហ្វេសប៊ុក ហើយសម្តេចតេជោបានយល់ច្បាស់អំពីប្រតិកម្មរបស់ប្រជាជន។
ហ្វេសប៊ុកបានក្លាយជាកន្លែងមួយដែលប្រជាជនកម្ពុជាបានបញ្ចេញមតិយោបល់យ៉ាងទូលំទូលាយចំពោះបញ្ហាសង្គម និងការមិនសប្បាយចិត្តទាំងឡាយដែលពួកគេមាន។ ដូច្នេះវាចាំបាច់ណាស់ដែលមន្ត្រីរដ្ឋទាំងអស់ត្រូវយល់ថា ការបិទបាំងព័ត៌មានចំពោះអំពើខុសឆ្គងទាំងឡាយនឹងមិនមានប្រសិទ្ធភាពដូចជាពេលមុនទៀតទេ។ រឿងអាស្រូវនានាងាយនឹងត្រូវគេទម្លាយចេញតាមរយ:បណ្តាញសង្គមហ្វេសប៊ុកនេះ។
មធ្យោបាយដ៏ល្អតែមួយគត់ ដើម្បីកំុឱ្យមានរឿងអាស្រូវខ្ចរខ្ចាយ គឺមិនត្រូវប្រព្រឹត្តអ្វីដែលខុសឆ្គងហើយបំពេញតួនាទីតាមការទទួលខុសត្រូវ។
បច្ចេកវិទ្យាបានធ្វើឱ្យការផ្សព្វផ្សាយព័ត៌មានងាយនឹងធ្វើដោយមនុស្សគ្រប់គ្នា។ ដូច្នេះវានឹងជួយឱ្យមនុស្សទាំងអស់កាន់តែមានការទទួលខុសត្រូវចំពោះការងារររបស់ពួកគេ ពិសេសមន្ត្រីដែលត្រូវបម្រើប្រជាជន៕
រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋកម្ពុជា ពីការទទួលទានកាហ្វេនៅតាមផ្លូវ មករកសេវាកម្មកាហ្វេដែលមានម៉ាក...
ខេត្តបាត់ដំបង ៖ យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានវាយប្រហារទៅលើឃ្លាំងស្ដុកកសិផល និងលំនៅឋានរបស់ប្រជាពរដ្ឋមួយចំនួន បណ្ដាលឲ្យខូចខាត...
ជីវិតឥតធម៌ ជាជីវិតពោរពេញទៅដោយក្តីកង្វល់ដូច ខ្វល់នឹងរឿងដែលមិនទាន់កើត ខ្វល់នឹងរឿងកន្លងហួសទៅ ខ្វល់នឹងជីវិតត្រូវគេជិះជាន់ ខ្វល់នឹងរក្សាទ្រព្យ ខ្វល់នឹងការ...
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់អះអាងថា ប្តីនាងលួចរៀបការជាមួយប្រពន្ធថ្មី ថែមទាំងធ្វើពិធីកាត់ចំណងដៃនៅក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃគិតពីថ្ងៃទី១៦និង១៧ ខែកុម្ភៈ ឆ្នាំ២០១៩...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៦នាក់ ពាក់ព័ន្ធនឹងអំពើឆក់ទូរស័ព្ទ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យសហការជាមួយនគរបាល...
ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសស្រីចំនួន៦នាក់បាននាំគ្នាទៅងូតទឹកអាងពង្រ បណ្តាលឱ្យក្មេងស្រី២នាក់លង់ទឹកស្លាប់ ចំណែកក្មេងប្រុសស្រីចំនួន៤នាក់ផ្សេងទៀតត្រូវ...
ខេត្តស្វាយរៀង ៖ កម្មករ-កម្មការិនីចំនួន២៧នាក់នៅរោងចក្របៃហុងផលិតអំពូលភ្លើង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចស្វាយរៀងហ្គីហ្គារីសស៍ បានដួលសន្លប់ជាបន្តបន្ទាប់...
ម្ចាស់់ឆ្នាំទាំង៤នេះត្រូវដឹងថា នៅចុងខែកុម្ភៈនេះរាសីរបស់លោកអ្នកមិនល្អទាល់តែសោះ ត្រូវជួបទុក្ខធំ បញ្ហាស្មុគស្មាញចាក់ស្រែះជាច្រើនទាំងអ្នកធ្វើការក្នុង...
រាជធានីភ្នំពេញ ៖ គូដណ្តឹងមួយគូជិតដល់ថ្ងៃរៀបការទៅហើយ ឆ្លៀតឱកាសឌុបគ្នាដើរលេង ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបដែលកាន់នៅនឹងដៃបានសម្រេចហើយជិះ...
ខេត្តព្រះសីហនុ ៖ តាមសេក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបុករះរថយន្តធុនតូចៗចំនួន៤គ្រឿង បណ្តាលឱ្យមាន...
ខេត្តកំពង់ស្ពឺ ៖ ជីវិតសត្វលោកកើតមកតែងមានវាសនាខុសៗគ្នា អ្នកខ្លះក៏មានគូ មានកូនចៅជួយទំនុកបំរុងនៅពេលខ្លួនចាស់ជរា ដោយឡែកស្ត្រីម្នាក់នេះមិនមានគូគាប់ និងកូនចៅ...
រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះអាវុធជាបន្តបន្ទាប់ជិត១០គ្រាប់ពីសំណាក់នគរបាលខណ្ឌជ្រោយចង្វារនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដោយឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់...
រាជធានីភ្នំពេញ ៖ ជនសង្ស័យមុខសញ្ញាចាស់ម្នាក់ចំណោមបក្សពួក២នាក់ ត្រូវបានជនរងគ្រោះចាប់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីបន្លំខ្លួនចូលក្នុងបន្ទប់ទ្រូម៉ាន់នីលួច...
រាជធានីភ្នំពេញ ៖ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា និងឌុម កែវដា មកពីក្លិមកុដរាជសីហ៍ បើទោះជានៅសល់១ប្រកួតម្នាក់ក្នុងដៃទៀតមែន ប៉ុន្តែឆ្លងកាត់ការប្រកួតនៅលើ...
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានកៀបជាប់ក្នុងកាប៊ីនរថយន្តដឹកមាន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងព្រឹកព្រលឹមរវាងរថយន្តរបស់ខ្លួនដែលដឹក...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលរដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍ ក្រោយពីស្គាល់គ្នាតាមរយៈហ្វេសប៊ុកប្រហែលជាង២ខែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរលួចរថយន្តយ៉ាងសកម្មម្នាក់បានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿងជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់បានសម្រេច រួចទៅសម្ងំ...
យើងមកថ្ងៃនេះដើម្បីនិយាយពីភាពប៉ិនប្រសប់ និងអ្នកដែលមានឥទ្ធិពលលើស្នេហា និងជាមនុស្សទាន់សម័យបំផុត, Kalyan Ney១- តើអ្នកអាចប្រាប់ខ្ញុំបានទេ តើថ្ងៃធម្មតារបស់អ្នក...
ព្រះសម្ពុទ្ធត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្តសត្វលោកនេះ ត្រូវភ្លើងអកុសលដុតកម្លោចរាល់ថ្ងៃ ដែលពោលឱ្យងាយស្តាប់គឺភ្លើង ជាតិ ជរា...