ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចឃាត់ខ្លួន​មុខសញ្ញា​កាច់ក​ម៉ូតូ និង​ប្លន់​ប្រដាប់​អាវុធ​២​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ និង​លួច​ម៉ូតូ​យ៉ាង​សកម្ម ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ជិះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ និង​លួច​ម៉ូតូ​យ៉ាង​សកម្ម ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ជិះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ឃាត់ខ្លួន កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ដោយ​ដកហូត​បាន​កាំភ្លើងខ្លី​ម៉ាក K59 មួយ​ដើម ដែក​ចុង​ស្រួច សម្រាប់​កាច់ក​ម៉ូតូ​មួយ​ឈុត​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១.​ឈ្មោះ អៀង សុខ​នី អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​តាម​ផ្ទះសំណាក់​ក្នុង​រាជធានី​ភ្នំពេញ មានស្រុក​កំណើត​ខេត្តកំពង់ឆ្នាំង ទី​២.​ឈ្មោះ នោ សុផល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ចល័ត​តាម​ផ្ទះសំណាក់ និង​មានស្រុក​កំណើត​ភូមិ​អំពិល ឃុំ​អំពិល ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តកំពង់ចាម​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​មុន​ពេល​ចាប់ខ្លួន នគរបាល​បាន​ជិះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន តាម​ផ្លូវ លេខ​២០១១ ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ឌុ​ប​គ្នា​ចេញពី​បុរី​ពិភព​ថ្មី​។

ដោយ​មានការ​សង្ស័យ​កម្លាំង​នគរបាល​ក៏​បាន​ហៅ​ត្រួតពិនិត្យ​ប្រទះ​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​K59 ពុំ​មាន​ឯកសារ​មាន​គ្រប់ មាន​គ្រាប់​ចំនួន​០៧​គ្រាប់ និង​ឃើញ​មាន​ដែក​ចុង​ស្រួច​សម្រាប់​កាច់​លួច​ម៉ូតូ​មួយ​កំ​ប្លេ ក៏​ឃាត់​តែ​ម្តង​។​តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​ជា​មុខសញ្ញា​គាស់​ផ្ទះ និង​ធ្វើ​សកម្មភាព​ប្លន់ យ៉ាង​សកម្ម ដែល​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជា​យូរ​មក​ហើយ​៕