ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹងទេថា សត្វ​ណា​​ដែល​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ចំណោម​អាស៊ាន​ទាំង​១០

7 ឆ្នាំ មុន

សហគមន៍​អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស​រួម​មាន​កម្ពុជា ថៃ មី​យ៉ា​ន់​ម៉ា ឡាវ ឥណ្ឌូ​ណេ​ស៊ី ហ្វ៊ី​លី​ពី​ន សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​វៀតណាម មាន​សត្វ​តំណាង​ប្រទេស​នីមួយ​ៗ គឺ​៖

សហគមន៍​អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស​រួម​មាន​កម្ពុជា ថៃ មី​យ៉ា​ន់​ម៉ា ឡាវ ឥណ្ឌូ​ណេ​ស៊ី ហ្វ៊ី​លី​ពី​ន សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​វៀតណាម មាន​សត្វ​តំណាង​ប្រទេស​នីមួយ​ៗ គឺ​៖

១-​ដី​រី​ជា​សត្វ​តំណាង​ឱ្យ​ប្រទេស​ថៃ និង​ឡាវ
ដំរី​ជា​សត្វ​មាឌធំ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​នៅ​ក្នុង​វង្ស​ត្រកូល​«Elephas» និង​«Loxodonta»​។ ដំរី​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​សល់​៣​ប្រទេស គឺ​ដំរី​អាហ្វ្រិក​,​ដំរីព្រៃ​អាហ្វ្រិក និង​ដំរី​អាស៊ី ឬ​ដែល​គេ​ស្គាល់ឈ្មោះ​ថា «​ដំរី​ឥណ្ឌា​» ។

ដំរី​ជា​សត្វ​រស់នៅ​លើគោក មាន​ទំហំ​ធំ​បំផុត​ដោយ​ចំណាយ​ពេលវេលា​ពពោះ ២២​ខែ យូរ​ជាង​បណ្តា​សត្វ​រស់នៅ​លើគោក​គ្រប់​ប្រភេទ ។ ដំរី​កើ​កូន​លើក​ដំបូង​មាន​ទម្ងន់​១២០​គីឡូក្រាម ហើយ​វា​មាន​អាយុ​ពី​៥០ ទៅ​៧០​ឆ្នាំ ។ ដំរី​ដែល​មាន​អាយុ​វែង​បំផុត​ដែល​ធ្លាប់​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​មាន​អាយុ​ដល់ ៨២​ឆ្នាំ​ឯណោះ ។ ចំពោះ​ដំរី​ធំ​បំផុត​ដែល​កត់​ត្រាទុក នៅ​ប្រទេស​អង់​ហ្គោ​ឡា​ក្នុង​ឆ្នាំ​១៩៥៦ មាន​ទម្ងន់ ១១.០០០​គីឡូក្រាម កំពស់​២,៩៦​មែ​ត្រ ខ្ពស់​ជាង​ដំរី​អាហ្វ្រិក​ឈ្មោល​ទូទៅ ។

បច្ចុប្បន្ន​ដំរី​កំពុង​ទទួល​រង​ហានិភ័យ​ពី​ការ​រុករាន​ដីធ្លី​របស់​មនុស្ស និង​ការ​បរបាញ់ ។

ដំរី​គឺជា​និម្មិត្តរូប​ក្នុង​វប្បធម៌​អាស៊ី និង​មានការ​ចង​ចាំ​ល្អ ជា​សត្វ​នៅ​ពីលើ​ពពួកសត្វ​ទាំងពួង ។

២-​គោព្រៃ​ជា​សត្វ​តំណាង​ប្រទេស​កម្ពុជា
«​គោព្រៃ​»​ឈ្មោះ​ក្នុង​លក្ខណៈ​វិទ្យា​សា​សស្ត្រ​ហៅ​ថា «Bos Sauveli» ជា​សត្វ​ក្នុង​ពពួក​គោ​ជល់ ឬ ខ្ទីង មាន​ដងខ្លួន​ធំ ភ្លៅ​ធំ និង​ចុងកន្ទុយ​រាង​ដូច​ជក់ ។

-​គោព្រៃ​ឈ្មោល មាន​រោម​ខ្មៅ កម្ពស់​ពី ១,៧១ ទៅ ១,៩០​ម៉ែត្រ ដងខ្លួន​មាន​ប្រវែង​ពី ២,១០ ទៅ ២,២២​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល​ពី ៧០០​ទៅ​៩០០ គីឡូក្រាម ។

-​គោព្រៃ​ញី មាន​រោម​ពណ៌​ប្រផេះ មាន​ស្នែង​រាង​រង្វង់​តូច​បះ​ទៅ​លើ ខាង​ចុង​ស្នែង​ស្រួច ។

គោព្រៃ​ជា​សត្វ​និមិត្តរូប​របស់​ប្រទេស​កម្ពុជា​។

៣-​ខ្លាដំបង ជា​សត្វ​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ព្រុយ​ណេ
ខ្លាដំបង​ជា​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ស៊ី សាច ់ជា​អាហារ វិទ្យា​សា ស្ត្រ​ហៅ​ថា​«Panthera Tigris» ក្នុង​វង្ស​ត្រកូល «Felidae» ។ លក្ខណៈ​ទូទៅ​ដងខ្លួន​មាន​ប្រវែង​មធ្យម​ពី​១,៤ ទៅ​១,៨​ម៉ែត្រ កន្ទុល​ប្រវែង​ពី​៦០ ទៅ​៩៥ សង្ទីម៉ែត្រ ដងខ្លួន​មាន​ទម្ងន់​ពី​១៣០ ទៅ ២៦០ គីឡូក្រាម មាន​រោម​ពណ៌​ស្ករ​លាយ​លឿង ឬ​លឿង​លាយ​ទឹកក្រូច មាន​ឆ្នូត​ខ្មៅ ជា​សត្វ​ក្នុង​ត្រកូល​មាន​រោម​ក្រោម​ពុកចង្កា ក និង​នៅ​ក្រោម​ពោះ​ពណ៌​ស ។ ជា​មធ្យម​វា​មាន​អាយុ​ពី​១៥ ទៅ​២០​ឆ្នាំ ។

៤-​សត្វ​នាគ​«​កូ​ម៉ូ​ដូ​» តំណាង​ឱ្យ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី
នា គ​កូ​ម៉ូ​ដូ ឬ​វិទ្យា​សាស្ត្រ​ហៅ​ថា​«Varanuskomodoensis» ជា​សត្វ​វារ ឬ​លូន ដូច​សត្វ​បង្កួយ មាន​ប្រភព​នៅ​លើ​កោះ​«​កូ​ម៉ូ​ដូ​»«​រី​ន​ចា​»«​ផ្ល​រ៉េ​ស​» និង​«​គី​លី​ម៉ូ​តាំង​» ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ចាត់​ទុក​ថា​ជា​ប្រភេទ​សត្វ​ល្មូ​ន​ធំ​បំផុត​នៅ​លើ​ពិភពលោក ដែល​នៅ​មានជីវិត​ក្នុង​ពេល​បច្ចុប្បន្ន ។ ដងខ្លួន​ពេល​ធំ​ពេញវ័យ​មាន​បណ្តោយ​មធ្យម ២,៣​ម៉ែត្រ និង​ទម្ងន់ ៩០​គីឡូក្រាម ។

សត្វ​នាគ​កូ​ម៉ូ​ដូ​អាច​សម្លាប់​ក្របី ក្ងាន់ ពពែ ឬ កូន​សត្វ​កូ​ម៉ូ​ដូ​ដូច​គ្នា ។

៥-​ក្របី​តំណាង​ឱ្យ​ប្រទេស​ហ្វ៊ី​លី​ពី​ន
ក្របី​ជា​សត្វ​ម្យ៉ា​ង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ប្រើ​សម្រាប់​ការងារ​កសិកម្ម​របស់​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ។

កសិករ​និយម​ចិញ្ចឹម​ក្របី​សម្រាប់​ភ្ជួរស្រែ និង​អូស​រទេះ ខ្លះ​ទៀត​សម្រាប់​ធ្វើ​អាហារ វា​ជា​សត្វ​មាន​ប្រយោជន៍​ជា​ច្រើន​ប្រការ ។ បច្ចុប្បន្ន​ចំនួន​ក្របី​បាន​ថយ​ចុះ ។
ក្របី​ឈ្មោល​មាន​អាយុ​ពី ៥​ទៅ​៨​ឆ្នាំ មាន​ទម្ងន់​មធ្យម​ពី ៥២០​ទៅ​៥៦០ គីឡូក្រាម ខណៈ​ពេល​ក្របី​ញី​មាន​ទម្ងន់​មធ្យម​ពី ៣៦០​ទៅ​៤៤០ គីឡូក្រាម ។

៦-​តោ​តំណាង​ឱ្យ​ប្រទេស​សិង្ហ​បុរី
តោ​ជា​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ស្លិ​ត​ក្នុង​ត្រកូល​«Felidae» ដូច​គ្នា​នឹង​សត្វ​ឆ្មា ។ តោ​មានឈ្មោះ​វិទ្យាសាស្ត្រ​«Panthera Leo» មាន​ដងខ្លួន​ធំ​ស្រ​ដៀង​នឹង​សត្វ​ខ្លាដំបង​ទូទៅ ចូល​ចិត្ត​រស់នៅ​ជា​ហ្វូង​នៅ​តាម​ទីវាល ដងខ្លួន​មាន​ទម្ងន់​ប្រហែល ២៥០​គីឡូក្រាម ចំណែក​តោ​ញី​តូច​ជាង​តោ​ឈ្មោល រមែង​ស៊ីសាច់​ជា​ចំណី ។

ជា​ទូទៅ​តោ​មាន​ប្រភព​កកើត​នៅ​ទ្វីប​អា​ហ្វ្រី​ក និង​ប្រទេស​ឥណ្ឌា ក្នុង​ព្រៃ​ធម្មជាតិ ។ តោ​មាន​អាយុ​ប្រហែល​ពី ១០​ទៅ​១៤​ឆ្នាំ ចំណែក​តោ​ស្ថិត​ក្នុង​ទ្រុងមាន​អាយុ​វែង​ដល់​ទៅ​២០​ឆ្នាំ ។

៧-«​ខ្លាដំបង​ម៉ាឡាយូ​» តំណាង​ឱ្យ​ប្រទេស​ម៉ា​ឡេ​ស៊ី
ខ្លាដំបង​ម៉ាឡាយូ ឬ​ខ្លា​ម៉ា​ឡេ​ស៊ី វិទ្យា សាស្ត្រ​ហៅ​ថា «Panthera Tigris Jacksoni» ក្នុង​ត្រកូល​«Eelidae» ។ ខ្លាដំបង​ម៉ា​ឡេ​ស៊ី ប្រទះ​ឃើញ​ក្នុង​ព្រៃ​ដ៏​ជ្រៅ និង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ជាប់​ព្រំដែន​ម៉ា​ឡេ​ស៊ី ។ បច្ចុប្បន្ន​ខ្លាដំបង​ម៉ា​ឡេ​ស៊ី​មាន​ប្រហែល ៤៩០​ក្បាល និង​ចំនួន​កាន់តែ​កើន​ខ្ពស់ ៕