ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ត សុជាតា បង្ហាញ​កូនភ្លោះ តែ​លាក់​មុខ​ឳ​ពុក​របស់​កូន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​ឈិ​ត សុជាតា បាន​បង្ហាញ​ព័ត៌មាន​ពី​ការ​សម្រាល​កូនភ្លោះ​របស់​នាង​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង ដ្បិត​មិន​ធ្លាប់​ដឹង​ព័ត៌មាន​ពី​ការ​មាន​គូ​របស់​នាង​ទេ ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​ឈិ​ត សុជាតា បាន​បង្ហាញ​ព័ត៌មាន​ពី​ការ​សម្រាល​កូនភ្លោះ​របស់​នាង​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង ដ្បិត​មិន​ធ្លាប់​ដឹង​ព័ត៌មាន​ពី​ការ​មាន​គូ​របស់​នាង​ទេ ។

ការ​បង្ហាញ​ព័ត៌មាន​នោះ​ត្រូវ​មហាជន​មួយ​ចំនួន​រិះគន់​ដ្បិត​នាង​សម្រាលកូន តែ​ដំណឹង​រៀប​ការ​របស់​នាង​មិន​ធ្លាប់​ឮជា​សាធារណៈ​ទេ ។

ឈិ​ត សុជាតា មិន​អើពើ​ចំពោះ​ពាក្យ​រិះគន់​ទាំងនោះ​ទេ ប៉ុន្តែ​អ្វី​ដែល​នាង​មាន​ចេតនា​ទម្លាយ​រឿង​សម្រាលកូន​នេះ គឺ​ដោយសារ​តែ​នាង​យល់​ថា​លើ​លោក​នេះ​តើ​មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​បង្កើតកូន​ហើយ មិន​ហ៊ាន​ទទួលស្គាល់​កូន​ខ្លួនឯង​នោះ? សម្រាប់​នាង​មិនមែន​ជា​ម្តាយ​ប្រភេទ​នេះ​ទេ ។

នៅ​ពេល​បង្ហោះ​រូបភាព​តាម​ហ្វេ​ស​ប៊ុ​ករួច​មក​មាន​អ្នក​ឆាត​សួរ​នាង​ជា​ច្រើន​ថា តើ​ជា​ការណ៍​ពិត​ទេ ដែល​នាង​សម្រាលកូន​ត្រឹម​៦​ខែ ហើយ​ក្មេង​ធំ​ថ្លោស​ដូច​រូបភាព ។ ត្រង់​ចំណុច​នេះ​ឈិ​ត សុជាតា អះអាង​ថា នាង​សម្រាលកូន​ត្រឹម​៦​ខែ​ប៉ុណ្ណោះ នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៃ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

ឆ្លងកាត់​ការ​វះកាត់​រួច កូនច្បង​ឈ្មោះ boy សម្រាល​បាន​ទម្ងន់​ជាង​៨​ខាំ ចំណែក​កូន​ប្អូន​ឈ្មោះ Apple ជាង​៧​ខាំ ។ រយ​:​ពេល​ជាង​៣​ខែ ដែល កូន​ៗ​របស់​នាង​ចិញ្ចឹម​នៅ​ក្នុង​ទូ ។

រហូត​មក​ដល់​ពេល​នេះ​កូនភ្លោះ​របស់​នាង​មាន​សុខភាព​ល្អ ហើយ​នាង​នឹង​ចំណាយពេល​ឲ្យ​បាន​ច្រើន​សម្រាប់​មើលថែ​កូន ដែល​ជា​តំណក់ឈាម​ស្វាមី​របស់​នាង​នា​ពេល​នេះ ។

បន្ទាប់​ពី​សម្រាលកូន​រួច​មក ឈិ​ត សុជាតា ប្រកាស​ថា នឹង​មិន​យក​ខ្លួន​ពាក់ព័ន្ធ​នឹង​ការងារ​សិល្បៈ​ទៀត​ទេ បើ​ទោះបីជា​កូន​របស់​នាង​រឹង​ដៃ​រឹង​ជើង និង​មិន​ចាំបាច់​ទាមទារ​ឲ្យ​មានការ​មើលថែ​ទាំ​ច្រើន​ក៏​ដោយ ។

ឈិ​ត សុជាតា បញ្ជាក់​ថា «​ការ​ដែល​នាង​ខ្ញុំ​សម្រេចចិត្ត​ទម្លាយ​ពី​ជីវិត​ឯកជន​របស់​នាង​ខ្ញុំ​នា​ពេល​នេះ ក៏​ជា​មូលហេតុ​មួយ​ដែល​នាង​ខ្ញុំ​បាន​គិត​ទុកជា​មុន​ថា នឹង​ត្រូវ​ដកខ្លួន​ពី​អាជីព​សិល្បៈ​នេះ​ផង​ដែរ ។ នាង​ខ្ញុំ​ត្រូវការ​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​មើលថែ​កូន ផ្ទះ និង​ការងារ​ជំនួញ​។ ជា​ពិសេស​ការ​សម្រេចចិត្ត​នេះ​ក៏​ជា​ការ​ផ្គាប់ចិត្ត​ស្វាមី ដែល​តម្រូវ​ឲ្យ​នាង​ខ្ញុំ​ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​សិល្បៈ​នេះ​ផង​ដែរ ។

ឈិ​ត សុជាតា អះអាង​ថា កូនភ្លោះ​របស់​នាង​ដែល​ទើបតែ​ចាប់កំណើត​ឃើញ​ពន្លឺព្រះអាទិត្យ​នេះ គឺជា​តំណក់ឈាម​របស់​ស្វាមី​នាង មិនមែន​ជា​ការ​ចាក់​មេជី​វិត​ដូចដែល​ព័ត៌មាន​មួយ​ចំនួន​ផ្សព្វផ្សាយ ដោយសារ​នាង​ធ្លាប់​ត្រូវ គេ​សង្ស័យ​ថា ភ្ជាប់​ចំណង​ស្នេហ៍​ភេទ​ដូច​គ្នា​នោះ​ទេ ។

បើ​ទោះបីជា ឈិ​ត សុជាតា បង្ហាញមុខ​កូន​ជា​សាធារណៈ​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​ស្វាមី​របស់​នាង​ជា​នរណា​នោះ​មិន​ត្រូវ​បាន​នាង​ទម្លាយ​ឲ្យ​ដឹង​ទេ ។

ឈិ​ត សុជាតា អះអាង​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ថា នាង​សម្រេច​រួមរស់​ជាមួយ​ស្វាមី​អស់​រយៈពេល​ជាង​៥​ឆ្នាំ​មក​ហើយ មុន​ពេល​ដែល​នាង​សម្រាល​កូនភ្លោះ​នេះ ។ ស្វាមី​របស់​នាង​មាន​វ័យ​ជាង​៤០​ឆ្នាំ ជា​មន្ត្រីរាជការ និង​ជា​អ្នកជំនួញ ៕