ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពីក្រោយ​រឿង​​​ដែលតារា២ដួង ​ជួញដូរគ្រឿងញៀ.ន​ជិត​៥​ម៉ឺន​គ្រាប់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការភ្ញាក់​​ផ្អើល​​ និងមានការតិះដៀល​ដល់​​​តារា​សម្តែង​ប្រុស-ស្រី២ដួង ​ខណៈដែល​បាន​ឃើញ​រូប​ភាព​​​​ត្រូវប៉ូ​លិស​ព័ទ្ធ​​ចាប់ ​និង​​ចាប់​​ចង​​​ដោយ​ពាក់ព័ន្ធជាមួយ​ករណី​​ជួញដូរ​គ្រឿង​​ញៀន​ ​។ ហើយ​នៅពេល​ដែល​ដឹង​រឿងនេះ​​គ្រាន់តែ​ជា​ការ​សម្តែងនោះ​ បាន​​ធ្វើ​ឱ្យ​​មហាជន​ស្អប់​ ​ពិសេស​គឺកញ្ញា​​សុជាត្តា​រ៍​ ត្រូវ​រង​ផល​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​របស់​នាង​​។

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការភ្ញាក់​​ផ្អើល​​ និងមានការតិះដៀល​ដល់​​​តារា​សម្តែង​ប្រុស-ស្រី២ដួង ​ខណៈដែល​បាន​ឃើញ​រូប​ភាព​​​​ត្រូវប៉ូ​លិស​ព័ទ្ធ​​ចាប់ ​និង​​ចាប់​​ចង​​​ដោយ​ពាក់ព័ន្ធជាមួយ​ករណី​​ជួញដូរ​គ្រឿង​​ញៀន​ ​។ ហើយ​នៅពេល​ដែល​ដឹង​រឿងនេះ​​គ្រាន់តែ​ជា​ការ​សម្តែងនោះ​ បាន​​ធ្វើ​ឱ្យ​​មហាជន​ស្អប់​ ​ពិសេស​គឺកញ្ញា​​សុជាត្តា​រ៍​ ត្រូវ​រង​ផល​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​របស់​នាង​​។

យ៉ាងណាមិញ​ នេះ​​គ្រាន់តែ​ជា​ការ​សម្តែង​មួយ ​ដែល​តារា​​​មួយ​ចំនួន រាប់​ទាំងកញ្ញា​​សុជាត្តា​រ៍ ​​បាន​លះបង់​​ច្រើន​​ក្នុង​​ការសម្តែង​ ដែល​ឈុត​ដោះ​ដូរ​គ្រឿងញៀន​ រហូត​មានការ​យល់​ច្រឡំ​ពី​អ្នក​មិនដឹង​រឿងបែរជា​​គិតថា ​ធ្វើឱ្យខូច​ឈ្មោះ​ក្នុង​នាម​ជា​តារា​​ ដែល​​​មហាជន​ស្រឡាញ់​​ពេញចិ​ត្តនោះ ​។

គួរបញ្ជាក់​ថា​ បងប្អូន​មួយ​ចំនួន ​ពិសេស​ក្នុង​បណ្តាមសង្គម​ហ្វេ​ស​បុ​ក​ ​ធ្វើ​ឱ្យ​មហាជន​ខកចិត្ត​ បន្ទាប់ពីឃើញ​​​ប៉ូលិស​ចាប់​បែបនេះ ​។ ពិ​សេ​ស ក្នុង​គណនី​ហ្វេ​ស​ប៊ុ​កមួយ​​ បាន​ផុស​រូប​តារា​សម្តែងកញ្ញាសម សុជាត្តា​រ៍ និង​ពិធីករ​​លោកសុវណ្ណ គី​រី ដែល​ត្រូវ​ប៉ូលិស​ចាប់​​​រួម​និង​គ្រឿង​ញៀ​ន​​ប្រមាណ​ជា៥០,០០០គ្រាប់ ។ ​​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នោះ​ ក៏​ចោទ​ជា​សំណួរ​ស្តីបន្ទោស​​ទៅ​សិល្បៈ​ខ្មែរ​ធ្ងន់​ៗ​​ថា​ «​ហេតុ​អី​បានជា​តារា​ខ្មែរប្រព្រឹត្ត​អំពើ​​បែប​នេះ​ ជា​ការ​ពិត​ឬ​មិនមែន​ទេ ​បងប្អូន​ជួយ​ប្រាប់​ផង​?​»​ ។ ទន្ទឹមនោះ ក៏​មាន​អ្នក​បង្ហាញ​ពី​​ឈ្មោះ​តារា​សម្តែង​ ដែល​ត្រូវ​​​ប៉ូលិស​ចាប់​ខ្លួន​ជាមួយនឹង​គ្រឿងញៀន ខណៈ​ពួក​គេ​ថា «​តារា​មួយគូ​នេះ មាន​ម្នាក់​ជា​ពិធីករ​ទូរទស្សន៍​បាយ័ន និង​ជា​អតីត​ម្ចាស់​មេដៃ​មាស កីឡាករ​ជម្រើសជាតិ លោកសុវណ្ណ គិរី»​ ។

​​កញ្ញាសម សុជាត្តា​រ៍ ជា​អតីត​តារា​សម្តែង​ស៊ិ​ច​ស៊ី​ប្រចាំឆ្នាំ២០០៧ ហើយ​ពេល​នេះ​ ទើបនឹង​វិល​មក​ចូល​ប្រឡូក​ការ​ងារ​សិល្បៈ
​វិញ ​​​។ ​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់របស់​កញ្ញាសម សុជាត្តា​រ៍ បាន​ចេញ​សារ​ច្រានចោល​ព័ត៌មាន​អាស្រូវ​​នេះ​ថា «​បើក​ភ្នែក​ព្រឹក​ឡើង​ថ្ងៃនេះ មាន​តែ​ការ​ឆាត​ និង​ខ​ល​សួរ​ថា «ខ្ញុំ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ធំ​»​។​

នាងបន្តថា នាង​តស៊ូ​ស្រឡាញ់​ការងារ​កិត្តិយស ​មិន​​ដែល​យកគំនិត​គិត​ខ្លី​ ដូច​ការ​យល់​ច្រឡំ​នោះ​ទេ​ នាង​សុ​ទ្ធ​តែ​ដឹង​គ្រឿងញៀន​ជា​របស់​បែប​ណា ​ហើយ​មេត្តា​ឈប់​យល់​ច្រឡំ​ទៀត​ទៅ ​នាង​មិន​ចង់​មានការ​តិះ​​ដៀល​បែប​នេះ​ឡើយ​ ។ ​កញ្ញាធ្លាប់​សាង​ស្នាដៃ​រឿង «​ព្រាយ​ដើម​ក្រសាំង​» រឿង «​គំនុំ​ពី​អតីតជាតិ​» និងរឿង «​កំពែង​ស្នេហ៍​» ព្រមទាំង​រឿង​មួយ​ចំនួន​ទៀត​។​