ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ផ្លែ​ប៊័រ​ល្អ​សម្រាប់​ទារក​របស់​អ្នក​ដែរ​ឬទេ ?

7 ឆ្នាំ មុន

ផ្លែ​ប៊័រ​គឺជា​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម និង​មាន​ជាតិ​ខ្លាញ់​ដែល​ល្អ​សម្រាប់​សុខភាព វីតាមីន និង​សារធាតុ​រ៉ែ​ដែល​ទារក​ត្រូវការ​សម្រាប់​ទទួល​បានការ​ចិញ្ចឹម​ដល់​រាង​កាយ​ពេញលេញ ។ លើស​ពី​នេះ

ផ្លែ​ប៊័រ​គឺជា​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម និង​មាន​ជាតិ​ខ្លាញ់​ដែល​ល្អ​សម្រាប់​សុខភាព វីតាមីន និង​សារធាតុ​រ៉ែ​ដែល​ទារក​ត្រូវការ​សម្រាប់​ទទួល​បានការ​ចិញ្ចឹម​ដល់​រាង​កាយ​ពេញលេញ ។ លើស​ពី​នេះ​វា​ជា​អាហារ​ដ៏​ល្អ​ចំពោះ​ទារក​ដោយ​សារភាព​ទន់ល្មើយ​នៃ​សាច់​ប៊័រ ដែល​ធ្វើ​ឱ្យ​វា​ងាយស្រួល​ក្នុង​ការ​រំលាយ និង​ងាយស្រួល​ក្នុង​ការ​ស្រូប​យក​សារធាតុចិញ្ចឹម ។ ប៉ុន្តែ​តើ​ផ្លែ​ប៊័​រ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​សម្រាប់​ទារក សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ដើម្បី​ដឹង​ពី​អត្ថប្រយោជន៍​ទាំងនោះ ។

១-​វា​មាន​ប្រភេទ​ជាតិ​ខ្លាញ់​ល្អ
ការ​សិក្សា​រយៈពេល​៤​ឆ្នាំ​លើ​ទារក​៤២៨​នាក់​ក្នុង​ឆ្នាំ​១៩៦៣ ដែល​បាន​ទទួលទាន​របប​អាហារ​មាន​ជាតិ​អាស៊ីត linoleic ទាប​មាន​អត្រា​នៃ​ការ​លូតលាស់​ទាប​ជាង​មុន ។ ស្បែក​របស់​ពួក​គេ​ស្ងួត ពេល​ខ្លះ​មាន​របក និង​ស្បែក​កន្លែង​របក​នោះ​ឡើង​ក្រាស់ ។ ក្រោយមក​ទៀត ទារក​នោះ​អាច​មានការ​រលាក និង​កន្ទួល​នៅ​លើ​ស្បែក​របស់​ពួក​គេ ។ ពួក​គេ​ក៏​ងាយ​ឆ្លង​មេរោគ​សើ​ស្បែក​ដូច​ជា​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី Staphylococcus ។

ផ្លែ​ប៊័​រ​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព និង​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​សុខភាព​កុមារ​ក្នុង​ក្រុម​អាយុ​ពី​១២​ទៅ​២៤​ខែ ។

២-​វា​មាន​ជាតិ​ប្រូ​តេ​អីុ​ន​ពីរ​ដង​ច្រើន​ជាង​ផ្លែ​ឈើ​ផ្សេង​ទៀត
ប្រូ​តេ​អីុ​ន​គឺជា​សារធាតុចិញ្ចឹម​ដែល​មាន​សារសំខាន់​សម្រាប់​ការ​លូតលាស់ ។ ផ្លែ​ប៊័​រ​មាន​ជាតិ​ប្រូ​តេ​អីុន​២​ក្រាម​ក្នុង​១០០​ក្រាម​នៃ​ទម្ងន់​របស់​ផ្លែ​ប៊័​រ ដែល​ជាតិ​ប្រូ​តេ​អីុ​ន​នេះ​មាន​ប្រហែល​ពីរ​ដង​ច្រើន​ជាង​ផ្លែ​ឈើ​ផ្សេង​ទៀត​ដូច​ជា​ផ្លែ​ចេក (១,១​ក្រាម​) និង​ផ្លែ​ប៉ោម (០.៣ ក្រាម​) ។

វា​មាន​អាស៊ីត​អា​មី​ណូ​១៨​ទៅ​២0​សម្រាប់​ការ​លូតលាស់ និង​ក្នុង​ចំណោម​អាស៊ីត​អា​មី​ណូ​ទាំង​១៨ វា​មាន​អាស៊ីត​អា​មី​ណូ​ចាំបាច់​សម្រាប់​រាង​កាយ​ចំនួន​១០ ដែល​រាង​កាយ​មិន​អាច​ផលិត​បាន និង​ត្រូវ​យក​ពី​របប​អាហារ ។

៣-​វា​មាន​ជាតិ​កាក​សរសៃ​ច្រើន
ខណៈ​ពេល​ដែល​គ្មាន​ការ​កំណត់​ពី​បរិមាណ​នៃ​ជាតិ​កាក​សរសៃ​ប្រចាំ​ថ្ងៃ​ដែល​ទារក​ត្រូវការ​នៅ​ពេល​ពួក​គេ​មាន​អាយុ​ក្រោម​១​ឆ្នាំ អ្នកជំនាញ​អាហារូបត្ថម្ភ​ជនជាតិ​អូស្ត្រាលី​លោកស្រី Lisa Yates បាន​បញ្ជាក់​ថា ចំពោះ​ទារក​អាយុ​ចាប់ពី​៧​ខែ​ទៅ​១២​ខែ ការ​ទទួលទាន​ផ្លែ​ប៊័រ​មួយ​ភាគ​បួន ឬ​ប្រហែល​៦០​ក្រាម​មាន​ជាតិ​កាក​សរសៃ​គ្រប់គ្រាន់​សម្រាប់​សុខភាព​ពោះវៀន ដោយ​១០០ ក្រាម​នៃ​ផ្លែ​នេះ​មាន​ជាតិ​កាក​សរសៃ ៧​ក្រាម ។

៤-​វា​មាន​វីតាមីន​ដែល​កូន​របស់​អ្នក​ត្រូវការ
ផ្លែ​ប៊័​រ​មាន​ផ្ទុក​វីតាមីន A C D E K និង​វីតាមីន​B ទាំង​ប្រាំ ។ យោង​តាម​តម្លៃ​សារធាតុចិញ្ចឹម​ដែល​បាន​ផ្តល់​ឱ្យ​ដោយ​អ្នកវិភាគ​អាហារូបត្ថម្ភ​ប្រចាំ​ក្រសួងកសិកម្ម​សហរដ្ឋ
អា​មេ​រិ​ក ផ្លែ​ប៊័​រ​ចំនួន​១០០​ក្រាម ឬ​ប្រហែល​កន្លះ​ផ្លែ​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​កូតា​វីតាមីន​ដែល​ទារក​អាយុ​ចាប់ពី​៧​ទៅ​១២​ខែ​គួរ​ទទួល​បាន ៕