ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​ត្រៀម​ចេញ​ច្បាប់ បើ​កុមារ​មិន​ចាក់​វ៉ាក់សាំង​ហាម​ចូល​សាលា

7 ឆ្នាំ មុន

BBC កាលពី​ថ្ងៃ​ទី​១៣ មីនា ២០១៧ ផ្សាយ​ថា កុមារ​ដែល​មិន​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ ហាម​មិន​ឱ្យ​ចូល​មជ្ឈមណ្ឌល​ថែទាំ​កុមារ និង​ម​ត្តេ​យ្យ​សាលា​ទេ ក្រោម​គម្រោងការ​ថ្មី​របស់​រដ្ឋាភិបាល​អូស្ត្រាលី ។

BBC កាលពី​ថ្ងៃ​ទី​១៣ មីនា ២០១៧ ផ្សាយ​ថា កុមារ​ដែល​មិន​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ ហាម​មិន​ឱ្យ​ចូល​មជ្ឈមណ្ឌល​ថែទាំ​កុមារ និង​ម​ត្តេ​យ្យ​សាលា​ទេ ក្រោម​គម្រោងការ​ថ្មី​របស់​រដ្ឋាភិបាល​អូស្ត្រាលី ។

លទ្ធផល​អង្កេត​ផ្នែក​សុខភាព​កុមារ​របស់​អូស្ត្រាលី​ដែល​សាកសួរ​លើ​ក្រុម​គំរូ​ឪពុក​ម្តាយ​ជិត​២.០០០​នាក់ ឃើញ​ថា កុមារ​៥% ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ខណៈ​ពេល​លោក​នាយក​រដ្ឋមន្ត្រី Malcolm Turnbull របស់​អូស្ត្រាលី​បញ្ជាក់​ថា ចាំបាច់​ត្រូវ​មាន​បទដ្ឋាន​ដើម្បី​ការពារ​ឱ្យ​ល្អ​ប្រសើ​ជាង​នេះ រួម​ទាំង​បាន​លើក​ឧទាហរណ៍​ដល់​កុមារ​ស្លាប់​ដោយ​ជំងឺ​ក្អក​។ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បញ្ជាក់​ថា «​នេះ​មិនមែន​ជា​ការ​ប្រតិបត្តិ​តាម​ទ្រឹស្តី​ទេ គឺ​វា​ជា​រឿង​នៃ​សេចក្តីស្លាប់ ប្រសិនបើ​ឪពុក​ម្តាយ​បញ្ជាក់​ថា មិន​ឱ្យ​កូន​ចាក់​វ៉ាក់សាំង គឺ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កូន​របស់​ខ្លួន​ទទួល​ហានិភ័យ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​កូន​អ្នក​ដទៃ​ស្ថិត​ក្នុង​ហានិភ័យ​ដូច​គ្នា​» ។

បច្ចុប្បន្ន​មាន​រដ្ឋ​ចំនួន ៣ គឺ​រដ្ឋ​គ្វី​ន​លែ​ន​រដ្ឋ​ញូ​វ​សៅ​វ៉េ​ល និង​វិច​តូ​រី​យ៉ា បាន​កំណត់​ឱ្យ​កុមារ​ត្រូវ​ចាក់​វ៉ាក់សាំង ឬ​ចូល​ក្នុង​គម្រោងការ​ទទួល​ការ​ធានា ប្រសិនបើ​ចង់​នាំ​កុមារ​ចូល​ទៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ ។

លោក​វេជ្ជបណ្ឌិត​ម៉ៃ​ឃើ​ស ហ្គែ​ន​ណុ​ន ប្រធាន​សមាគម​ពេទ្យ​របស់​អូស្ត្រាលី​និយាយ​ថា «​កុមារ​ឆ្លង​វីរុស​ច្រើន ។ ប្រសិនបើ​លោក​អ្នកជា​ឪពុក​ម្តាយ មិន​ចង់ឱ្យ​មហាជន​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​ទាំង​ផ្នែក​សង្គមកិច្ច ឬ​ចូល​ព្យាបាល អ្នក​ត្រូវ​រួម​ចំ​ណែ​លើ​សមាគម​ដើម្បី​ការពារ​កុមារ​របស់​យើង​» ៕