ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ផ្ដល់​កំណើត​ឱ្យ​កូន​ក្នុង​អាយុ​73​ឆ្នាំ

7 ឆ្នាំ មុន

វេ​ប​សាយ​«Metro» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកយាយ​អាយុ​៧៣​ឆ្នាំ ដែល​សម្រាលកូន​កាលពី​ឆ្នាំ​មុន ឱ្យ​ដឹង​ថា ការ​ចិញ្ចឹម​កូន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​នៅ​ក្នុង​ជីវិត​របស់​គាត់ ។

វេ​ប​សាយ​«Metro» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកយាយ​អាយុ​៧៣​ឆ្នាំ ដែល​សម្រាលកូន​កាលពី​ឆ្នាំ​មុន ឱ្យ​ដឹង​ថា ការ​ចិញ្ចឹម​កូន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​នៅ​ក្នុង​ជីវិត​របស់​គាត់ ។

លោកយាយ​Daljinder Kaur អាយុ​៧៣​ឆ្នាំ ដែល​ផ្ដល់​កំណើត​កូនប្រុស​Armaan កាលពី​ខែមេសា ឆ្នាំ​២០១៦ ឱ្យ​ដឹង​ថា គាត់​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​សន្លាក់​ដៃជើង​ចុះ​ខ្សោយ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​លេបថ្នាំ​ជា​ប្រចាំ ។

លោកយាយ​Daljinder មាន​ប្រសាសន៍​ថា «​ខ្ញុំ​បារម្ភ​ដល់​Armaan ខ្លួន​ខ្ញុំ​ផ្ទាល់​ត្រូវ​ថែទាំ​សុខភាព ខ្ញុំ​ត្រូវ​លត់​ជង្គង់​វារ​តាម​កូន គឺជា​រឿង​ដ៏​ពិបាក​មួយ​ក្នុង​ការ​ចិញ្ចឹម​» ។
លោកយាយ​បន្ដ​ទៀត​ថា Armaan ហាក់ដូចជា​ស្គម មូលហេតុ​ដោយសារ​គាត់​អស់​ទឹកដោះ​តាំងពី​៣​ខែ​ដំបូង ។ ពេល​មាន​ទម្ងន់​ត្រឹមតែ​១,៦​គីឡូក្រាម ខណៈ​ពេល​ទារក​ធម្មតា​មាន​ទ​ន្ង​ន់​៣​គីឡូក្រាម ហើយ​បច្ចុប្បន្ន​អាយុ​១​ឆ្នាំ គេ​មាន​ទម្ងន់​៦,៨​គីឡូក្រាម ។

នៅ​ពេល​អាយុ​គ្រប់​១​ឆ្នាំ នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ លោកយាយ និង​ប្ដី​មិន​មាន​គម្រោង​ប្រារព្ធ​ខួបកំណើត​របស់​កូន​ទេ ប៉ុន្ដែ​មាន​គម្រោង​នាំ​ទៅ​វិហារ​មួយ ដើម្បី​សុំ​ពរ​ពី​ព្រះ​ជា​ម្ចាស់​ឱ្យ​មាន​សុខភាព​ល្អ និង​មាន​អនាគត​ស្រស់ស្រាយ ៕