ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ថែរក្សា​សុខភាព​ធ្មេញ​នៅ​ពេល​វ័យ​កាន់តែ​ចាស់

7 ឆ្នាំ មុន

យើង​ដឹង​ហើយ​ថា​ ធ្មេញ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​រាង​កាយ​របស់​យើង ។ មុខងារ​សំខាន់​របស់​ធ្មេញ​គឺ​ដើម្បី​ជួយ​កិន​ម្ហូបអាហារ​ឲ្យ​ល្អិត​ជាដើម​។ ដូច្នេះ​វា​ជា​ការ​សំខាន់​ណាស់​ដើម្បី​ថែរក្សា​សុខភាព​ធ្មេញ និង

យើង​ដឹង​ហើយ​ថា​ ធ្មេញ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​រាង​កាយ​របស់​យើង ។ មុខងារ​សំខាន់​របស់​ធ្មេញ​គឺ​ដើម្បី​ជួយ​កិន​ម្ហូបអាហារ​ឲ្យ​ល្អិត​ជាដើម​។ ដូច្នេះ​វា​ជា​ការ​សំខាន់​ណាស់​ដើម្បី​ថែរក្សា​សុខភាព​ធ្មេញ និង​ទប់ស្កាត់​ការ​កើត​ដង្កូវ​ស៊ី​ធ្មេញ និង​ជំងឺ​ផ្សេង​ទៀត ។

ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ​តាម​ដើម្បី​ថែរក្សា​សុខភាព​មាត់​ធ្មេញ​នៅ​ពេល​អ្នកមាន​អាយុ​កាន់តែ​ចាស់​ទៅ ។

គន្លឹះ​ទី​១-​បរិភោគ​អាហារ​មាន​ជាតិ​ជូរ និង​ជាតិ​ស្ករ​ក្នុង​ដែន​កំណត់ នៅ​ពេល​ដែល​អ្នក​កាន់តែ​មាន​វ័យចាស់ សមាស​ភាគ​នៃ​អាហារ​ទាំងនោះ​អាច​ធ្វើ​ឱ្យ​ខូច​ធ្មេញ​របស់​អ្នក​បាន​យ៉ាង​ឆាប់រហ័ស ។

គន្លឹះ​ទី​២-​សូម​រក្សា​សំណើម​ក្នុង​មាត់​របស់​អ្នក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ការ​ស្ងួត​មាត់​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ប្រហោង​ធ្មេញ ហើយ​បញ្ហា​នេះ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ទាក់ទង​នឹង​អាយុ​មួយ​ចំនួន​ថែម​ទៀត ។

គន្លឹះ​ទី​៣-​វា​ជា​ការ​សំខាន់​ក្នុង​ការ​ប្រើប្រាស់​ច្រាស់​ដុសធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​សំអាត​ធ្មេញ​របស់​អ្នក ដោយសារ​ធ្មេញ​របស់​អ្នក​មិន​ខ្លាំង​ដូច​ពី​មុន​នោះ​ទេ​នៅ​ពេល​អ្នកមាន​វ័យ​កាន់តែ​ចាស់ ហើយ​ច្រាស​ដុសធ្មេញ​ដែល​រឹង​ពេក​អាច​បំផ្លាញ​ធ្មេញ​របស់​អ្នក​បាន​។

គន្លឹះ​ទី​៤-​កាលណា​អ្នកមាន​វ័យ​កាន់តែ​ចាស់ សូម​ប្រាកដ​ថា អ្នក​បាន​ខ្ពុរមាត់​របស់​អ្នក​ជាមួយនឹង​ទឹក​ខ្ពុរមាត់​ដែល​មាន​ជាតិ​ហ្ល​អ៊័​រ​ជា​ប្រចាំ​ថ្ងៃ ដោយសារ​ការ​ពុក​ធ្មេញ​នឹង​កាន់តែ​ងាយ​កើតឡើង​នៅ​ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់ ។

គន្លឹះ​ទី​៥-​ដោយសារ​ធ្មេញ​របស់​យើង​គឺជា​ឆ្អឹង ពួក​វា​ក៏​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយសារ​អាយុ ដូច​ជា​សន្លាក់​របស់​យើង​ដែរ ដូច្នេះ​ចូរ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម និង​វីតាមីន​D ដើម្បី​ចិញ្ចឹម​ធ្មេញ​របស់​អ្នក ៕