ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​បង្ហាញ​ម៉ូ​ដ​អា​មេ​រិ​ករង​ការ​រិះគន់​ថា​ជាន់ឈ្លី​វប្បធម៌​ជប៉ុន

9 ឆ្នាំ មុន

នាង ​Karlie Kloss ​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​អា​មេ​រិ​ក បាន​បង្ហាញ​ម៉ូ​ដ​នៅ​ជប៉ុន​ឱ្យ​ទស្សនាវដ្តី​«Vogue» ។ តារា​បង្ហាញ​ម៉ូ​ដ​អាយុ​២៤​ឆ្នាំ​រូប​នេះ​ស្ថិត​ក្នុង​ឈុត​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ជប៉ុន ដោយ​គ្រង​សម្លៀក​បំពាក់​

នាង ​Karlie Kloss ​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​អា​មេ​រិ​ក បាន​បង្ហាញ​ម៉ូ​ដ​នៅ​ជប៉ុន​ឱ្យ​ទស្សនាវដ្តី​«Vogue» ។ តារា​បង្ហាញ​ម៉ូ​ដ​អាយុ​២៤​ឆ្នាំ​រូប​នេះ​ស្ថិត​ក្នុង​ឈុត​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ជប៉ុន ដោយ​គ្រង​សម្លៀក​បំពាក់​ប្រភេទ​kimono​មាន​ចង​សក់ និង​ថតរូប​ជាមួយ​កីឡាករ​«Sumo» ។

នាង​Karlie Kloss​ក្រៅពី​ទទួល​បានការ​កោតសរសើរ​ក៏​រង​ការ​រិះគន់ ខ្លាំង​ៗ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ពី​អ្នកលេង​អីុន​ធើ​រ​ណេ​ត​ថា គឺជា​ការ​ជាន់ឈ្លី​វប្បធម៌​ជប៉ុន​ពី​មនុស្ស​ស្បែក​ស ជា​ឈុត​ឆាក​មិន​សមរម្យ រួម​ទាំង​មាន​ទីតាំង​ផ្នែក​សាសនា​នានា​ផង​ដែរ ។

បន្ទាប់​ពី​រង​ការ​រិះគន់​នាង​Kloss​បាន​សុំ​ទោស​ថា​«​សុំ​ទោស​ដែល​មាន​ខ្ញុំ​ចំណែក​រួម​ក្នុង​រូបថត ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​លើ​ផ្នែក​វប្បធម៌ ។ គោលដៅ​របស់ខ្ញុំ​ចង់​បង្ហាញ​ពី​សិទ្ធិ​របស់​ស្ត្រី និង​បង្កើត​កម្លាំងចិត្ត​ដល់​នារី​គ្រប់​រូប​នៅ​លើ​ពិភពលោក​» ។

ទាក់ទិន​នឹង​ការ​រិះគន់​នោះ​ទទួល​បានការ​គាំទ្រ​ពី​ជនជាតិ​ជប៉ុន​ភាគច្រើន ដោយ​ពួក​គេ​យល់​ថា​ឈុត​នោះ​មាន​ទ្រង់ទ្រាយ​ល្អ និង​ជា​ការ​បង្ហាញ​ការ​គោរព​វប្បធម៌​ជប៉ុន ៕