តូច ស្រីពេជ្រ កាត់សក់ខ្លីរាសីឡើងជាងមុន
រាជធានីភ្នំពេញ ៖ ខុសពីពេល មុនៗ ឆ្នាំថ្មីនេះតូច ស្រីពេជ្រកាក់កបខ្លាំងជាមួយអាជីពសម្តែងដោយថ្ងៃណាក៏នាងចេញថតដែរ ។ តូច ស្រីពេជ្រថតកុនបន្តបន្ទាប់ក្រោយពីប្តូរមកកាត់សក់ខ្លី ។
រាជធានីភ្នំពេញ ៖ ខុសពីពេល មុនៗ ឆ្នាំថ្មីនេះតូច ស្រីពេជ្រកាក់កបខ្លាំងជាមួយអាជីពសម្តែងដោយថ្ងៃណាក៏នាងចេញថតដែរ ។ តូច ស្រីពេជ្រថតកុនបន្តបន្ទាប់ក្រោយពីប្តូរមកកាត់សក់ខ្លី ។
រាជធានីភ្នំពេញ ៖ ខុសពីពេល មុនៗ ឆ្នាំថ្មីនេះតូច ស្រីពេជ្រកាក់កបខ្លាំងជាមួយអាជីពសម្តែងដោយថ្ងៃណាក៏នាងចេញថតដែរ ។ តូច ស្រីពេជ្រថតកុនបន្តបន្ទាប់ក្រោយពីប្តូរមកកាត់សក់ខ្លី ។
តារាសម្តែងអ្នកនាងតូច ស្រីពេជ្រ មាន ការងារសិល្បៈច្រើនជាបន្តបន្ទាប់មិនថាផ្នែកសម្តែងរឿងភាគទេ សូម្បីតែរឿងដុំចាក់បញ្ចាំងនៅតាមរោងក៏នាងក្រសោបបានច្រើនដែរ។ តារារូបនេះត្រូវមហាជនចាប់ផ្តើមជក់ចិត្ត គយគន់ ក្រោយពីជម្រុះសក់ចេញគឺប្តូរពីសក់វែងមកសក់ខ្លីវិញមើលទៅប្លែក ។ បើនិយាយពីរូបសម្រស់វិញក៏ស្អាតប្លែក ស្របពេលនាងកាន់តែរវល់ជាមួយសិល្បៈកាន់តែស្អាតខុសពីមុន ។ កាន់តែពិសេសជាងនេះរយៈពេលជាងពីរខែក្នុងឆ្នាំ២០១៧ តូច ស្រីពេជ្រ ស្រវាបានការងារសម្តែងច្រើន ទាំងការបង្ហាញវត្តមានក្នុងរឿងភាគនៅតាមកញ្ចក់ទូរទស្សន៍ ។
ជួបអ្នកយកព័ត៌មានកាលពីពេល ថ្មីៗកន្លងមកអ្នកនាងតូច ស្រីពេជ្រ និយាយថា «មួយរយៈនេះនាងខ្ញុំទទួលការងារសម្តែងច្រើនគួរឲ្យកត់សម្គាល់ មិនដឹងថាយ៉ាងណាទេ នេះប្រហែលជាគេមើលឃើញពីមសមត្ថភាពការសម្តែងរបស់នាងខ្ញុំ ឬយ៉ាងណានោះទេ ព្រោះរាល់ពេលទៅសម្តែង ម្តងៗគ្មានអ្វីក្រៅពីការគោរពពេលវេលា និងបញ្ចេញទេពកោសល្យតាមសាច់រឿងដែលអ្នកដឹកនាំរឿងផ្តល់ជូនប៉ុណ្ណោះ ។ នាងខ្ញុំទទួលស្គាល់ថាមួយប្រាវនេះមានការងារសិល្បៈទទួលថតប្រមាណជាបីទៅបួនរឿងដោយនេះមិនទាន់គិតរឿងដែលធ្លាប់ថតនៅក្នុងឆ្នាំចាស់២០១៦នៅឡើយទេ ។ ប្រហែលជាអាចថាយើងបន្សល់ការសម្តែងច្រើនទើបអ្នកដឹកនាំស្គាល់ក៏ទាក់ទងជាបន្តបន្ទាប់ ។ នាងខ្ញុំពិតជារំភើបដែលមហាជនឲ្យតម្លៃការងារសិល្បៈ និងការបានផ្តល់ឱកាសការងារជាច្រើនរបស់ផលិតកករ ឬថៅកែផលិតកម្មដើម្បីឲ្យនាងខ្ញុំបានបង្ហាញសមត្ថភាព ពង្រីកស្នាដៃ ពិតជាមិននឹកស្មាននោះទេ ។
នាងខ្ញុំនឹងព្យាយាមបង្ហាញសមត្ថភាពឲ្យកាន់តែល្អស្របពេលនេះនាងខ្ញុំពិតជាទទួលស្គាល់ថា តាំងពីបានកាត់សក់ខ្លីមកសន្ទុះសិល្បៈក៏កាន់តែល្អជាងមុន មានរឿង ថ្មីៗមកសម្តែងរហូត និងមានពេលខ្លះមមាញឹកពេកចង់ខ្យល់ក៏មានដោយសារតែច្រើនពេក ហើយការសម្រាកក៏មិនគ្រប់គ្រាន់ ។ ក្រៅពីថតរឿងនាងខ្ញុំឆ្លៀតថតស្ប៉តមួយចំនួនទៀតផងដែរ ដូចជាថតស្ប៉តឲ្យក្រុមហ៊ុនទូរស័ព្ទស្មាតជាដើម » ។
អ្នកនាងតូច ស្រីពេជ្រនៅមិនទាន់ទទួលយកស្នេហាពីបុរសណាទេ ដោយនាងយកពេលវេលាសម្រាប់សម្តែង និងបំពេញការងារឲ្យបានច្រើពិសេសនាងបានចូលរួមក្នុងការងារសង្គម ដូចជាការចែកអំណោយនិងការងារជាមួយក្រុមគ្រួសារតារាកម្ពុជាដូចជាការផ្តល់យុទ្ឋនាការបរិច្ចាគឈាមតាមន្ទីរពេទ្យ និងសាកលវិទ្យាល័យនានាជាដើម ។ «ស្នេហារបស់នាងខ្ញុំទុកមួយអន្លើសិនទៅ ពេលណាពេលហ្នឹង ។ អាយុនាងខ្ញុំប៉ុណ្ណឹងទៅហើយមិនអត់អ្នកស្រឡាញ់នោះទេ សំខាន់សុំពេលមើលចិត្តឱ្យច្បាស់ និងចង់ស្រវាការងារឱ្យច្រើនជាងនេះទាន់ត្រូវប៉ាន់» ។
តូច ស្រីពេជ្រ អតីតជាតារាបង្ហាញម៉ូដនៅក្រុមអីុម៉ា របស់លោកគួច ខេវិន តែពេលនេះបានក្លាយជាគ្រូបង្ហាត់វិញម្តង ៕
ចែករំលែកព័តមាននេះ