រឿង«វិកលចរិត» បញ្ចាំងក្នុងពិធីបុណ្យល្ខោនខ្មែរ
រាជធានីភ្នំពេញ ៖ លោកយ៉ាឡេង ដែលតែងតែគាំទ្រស្នាដៃខ្មែរ មិនថាតែកុន ឬល្ខោន សិល្បៈផ្នែកណាទេ គឺលោកចង់ឱ្យមហាជនបានរួមសហការគ្នាផុសផុល ដើម្បីអ្វីដែលជារបស់ខ្មែរ ។

លោកបានស្នើដល់ប្រជាពលរដ្ឋជួយគាំទ្រប្រៀប ដូចជាជួយគាំទ្រអ្វីដែលជារបស់ខ្លួនឯង សិល្បៈរលត់ជាតិ រលាយសិល្បៈពណ្ណរាយជាតិថ្កើនថ្កាន សូមកុំមើលរំលង កម្មវិធីបុណ្យនេះ ទៅដីវិហារសួគ៌ថ្ងៃនេះ ទាំងអស់គ្នា ។
តាមការឱ្យដឹង ពិធីបុណ្យនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ១១ និងទី១២ មីនា ដោយវត្តមានលោកឧកញ៉ា ជាអ្នកផ្តល់ទីតាំងប្រាក់ ព្រមទាំងគំនិតយោបល់ក្នុងការរៀបចំ ។ កម្មវិធីបុណ្យធ្វើឡើងក្នុងតំបន់ស្កាយឡេន ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដោយរៀបចំផ្ទាំង ទស្សនីយភាពជាច្រើនសម្រាប់មហាជនទស្សនា ក្នុងនោះមានល្ខោនបាសាក់ ល្ខោនយីកេ និងល្ខោននិយាយ ។ លោកឧកញ៉ា ដែលជាអ្នកផ្តើមគំនិត និងជាអ្នកជួយឧបត្ថម្ភរួមជាមួយសប្បុរសជនមួយចំនួនទៀតបន្តថាមានការប្រគំតន្ត្រី និងកំប្លែងជាដើមដោយមានតារាល្បីៗចូលរួមសម្តែង ។
ចំពោះប្រភេទកីឡា មានការរៀបចំការប្រកួតកីឡាប្រដាល់ក្បាច់គុនខ្មែរដណ្តើមខ្សែក្រវាត់ដោយមានការគាំទ្រពីលោកតែម ម៉ឺនប្រធានសហពន្ឋ័កីឡាប្រដាល់គុនខ្មែរ ព្រមទាំងមានការគាំទ្រ ចូលរួមសម្របសម្រួលរៀបចំដោយលោកគ្រូមាស សុខគ្រី និងមានកីឡាករល្បីៗចូលរួមវាយដណ្តើមខ្សែក្រវាត់ ។
បន្ថែមពីលើនេះ ក្រុមការងារកម្មវិធីរៀបចំប្រណាំងក្របី ដែលមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទឹកដីវិហារសួគ៌ ការប្រណាំងក្របីជាប្រពៃណី និងការបោកចំបាប់ដែលជាទំនៀមទម្លាប់ប្រពៃណីនៅតំបន់វិហារសួគ៌ ។ ក្រៅពីនេះ មានការប្រណាំងសេះ បង្ហោះម៉ូតូដើម្បីយកពានរង្វាន់ដែលមានប្រកួតរយៈពេល៣ថ្ងៃ ក្នុងន័យឱ្យមានកម្មវិធីច្រើន ។
ចែករំលែកព័តមាននេះ