ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ជា​ច្រើន​បង្ហាញ​សម្រស់​លើ​វេទិកា​ប្រគល់​រង្វាន់​អូ​ស្ការ

9 ឆ្នាំ មុន

តារា​បង្ហាញ​ម៉ូ​ដ​នៅ​លើ​ពិភពលោក​ជា​ច្រើន​នាក់​បាន​ដើរ​បង្ហាញ​រាង រួម​ទាំង​ឈុត​សម្លៀក​បំពាក់​របស់​ខ្លួន​ក្នុង​ពិធី​ផ្តល់​រង្វាន់​អូ​ស្ការ​ប្រចាំឆ្នាំ​២០១៧ ។

សម្រាប់​ពិធី​ប្រកាស​រង្វាន់​ភាពយន្ត​ដ៏​ធំ​របស់

តារា​បង្ហាញ​ម៉ូ​ដ​នៅ​លើ​ពិភពលោក​ជា​ច្រើន​នាក់​បាន​ដើរ​បង្ហាញ​រាង រួម​ទាំង​ឈុត​សម្លៀក​បំពាក់​របស់​ខ្លួន​ក្នុង​ពិធី​ផ្តល់​រង្វាន់​អូ​ស្ការ​ប្រចាំឆ្នាំ​២០១៧ ។

សម្រាប់​ពិធី​ប្រកាស​រង្វាន់​ភាពយន្ត​ដ៏​ធំ​របស់​មជ្ឈដ្ឋាន​ហូ​លី​វូ​ដ​«Academy Award»​លើក​ទី​៨៩ ឬ​«Oscar 2017»​មាន​តារា​បង្ហាញ​ម៉ូ​ដ និង​តារា​សម្តែង​ជា​ច្រើន​នាក់​ចូលរួម ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ ។

តារា​លេចធ្លោ​ជា​ច្រើន​ក្នុង​កម្មវិធី​នោះ​រួម​មាន ៖
១-​នាង​Emma Stone​ស្ថិត​ក្នុង​ឈុត​Dress​ដើរ​នៅ​លើ​កម្រាលព្រំ ។
២-​នាង​Viola Davis​តារា​សម្តែង​នៅ​ក្នុង​រឿង​«Fence» ។
៣-​នាង​Naomie Harris​អាយុ​៤០​ឆ្នាំ ស្ថិត​ក្នុង​ឈុត​Dress​ពណ៌​ស ។
៤-​នាង​Brie Larson​ជា​ម្ចាស់​រង្វាន់​តារា​សម្តែង
ឆ្នើម​កាលពី​ឆ្នាំ​មុន ស្ថិត​ក្នុង​ឈុត​ត្រី​ពណ៌​ខ្មៅ ។
៥-​នាង​Priyan Chopra​អតីត​បវរកញ្ញា​ផែនដី​ឆ្នាំ​២០០០ ដើរ​បង្ហាញ​រាង​នៅ​លើ​កម្រាលព្រំ​ក្រហម​ក្នុង​កម្មវិធី​«Oscar 2017» ។
៦-​នាង​Dakota Johnson​ស្ថិត​ក្នុង​ឈុត​ក្រណាត់​សូត្រ​ពណ៌​មាស​ពី​ក្រុមហ៊ុន​Gucci ។
៧-​នាង​Ruth Negga​ស្ថិត​ក្នុង​ឈុត​ពណ៌​ក្រហម​ពី​ក្រុមហ៊ុន​«Valentino» ។
៨-​នាង​Emma Roberts​រំលេច​ដោយ​សំពត់​ក្បាច់​ផ្កា​ពណ៌​ស  ។
៩-​នាង​Karlie Kloss​ជា​តារា​បង្ហាញ​ម៉ូ​ដ​មាន​ឈុត​ពណ៌​ស​រំលេច​ដោយ​រូប​បូ​ពណ៌​ខៀវ  ។
១០-​នាង​Halle Berry​ទោះបីជា​មាន​អាយុ​៥០​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​រូបរាង​នៅ​តែ​សិច​សុ​ី ។
១១-​នាង​Olivia Culpo​អតីត​បវរកញ្ញា​អា​មេ​រិ​ក​២០១២ ស្ថិត​ក្នុង​ឈុត​ដ៏​ស្រស់​ស្អាត ។
១២-​នាង​Charlize Theron​ស្ថិត​ក្នុង​ឈុត​ស្រស់​ស្អាត ។
១៣-​នាង​Scarlett Johasson​មាន​រាង​សិច​សុ​ី ស្ថិត​ក្នុង​មជ្ឈដ្ឋាន​ហូ​លី​វូ​ដ ។
១៤-​នាង​Janelle Monae​ជា​តារាចម្រៀង មាន​រាង​សិច​សុ​ី ។
១៥-​នាង​Taraji P.Henson​ជា​អ្នក​គណិត
សាស្ត្រ​អច្ឆរិយៈ ក្នុង​ភាពយន្ត​រឿង​«Hidden Figures» ។
១៦-​នាង​Jessica Biel​ជានា​រី​មាន​ភាព​សិច​សុ​ី​គួរ​ឱ្យ​គយគន់ ។
១៧-​នាង​Nicole Kidman​ស្ថិត​ក្នុង​ឈុត​Dress​រំលេច​ដោយ​លក្ខណៈ​សិច​សុ​ី ។
១៨-​នាង​Chrissy Teigen​នៅ​ក្នុង​ឈុត​Dress​ពណ៌​សម​ក​ពី​Zuhair Murad ។
១៩-​នាង​Hailee Steinfield​អាយុ​២០​ឆ្នាំ មាន​ភាព​លេចធ្លោ​ដោយ​បង្ហាញ​រាង​មិន​ចាញ់​តារា​ល្បី​ៗ​ឡើយ ។
២០-​នាង​Isabelle Huppert​អាយុ​៦០​ឆ្នាំ ជា​តារា​សម្តែង​ជនជាតិ​បារាំង ប៉ុន្តែ​មាន​រូបរាង​សិច​សុ​ី​គួរ​ចាប់អារម្មណ៍ ៕      
                       ម៉ុ​ក សេង