រាជធានីភ្នំពេញ ៖ អ្នកនាងព្រីម មន្ថា បាត់មុខពីពិភពសិល្បៈប្រមាណជាង១ឆ្នាំ ងាកទៅបើកភោជនីយដ្ឋានមួយនៅម្តុំវត្តភ្នំដោយចំណាយទុនជាច្រើនម៉ឺនដុល្លារ ។ ទីបំផុតនាងសម្រេចចិត្តបិទអាជីវកម្ម នោះព្រោះតែខាតអស់ជិត១០ម៉ឺនដុល្លារ ។
អ្នកនាងព្រីម មន្ថា លំបាកចិត្តខ្លាំងព្រោះប្រាក់ដែលនាងរកបានពីអាជីពសិល្បៈខំទៅច្រៀងគ្រប់ខេត្តក្រុង និងក្រៅប្រទេស ទីបំផុតបានត្រឹមតែខាតបង់លើកការបើកភោជនីយ ដ្ឋាន ។ ការខាតបង់នោះធ្វើឱ្យលីហ្សា ខ្លាចរអា និងមិនចង់ រកស៊ីតទៀតទេ ។
អ្នកនាងព្រីម មន្ថា កាលពីពេល ថ្មីៗកន្លងមកនិយាយថា «ខ្ញុំពីមុខគិតខុសមួយប្រាវហ្នឹងខាតប្រាក់អត់ប្រយោជន៍ គឺបើកហាងធំមួយ។ ពេលមានលុយទៅរកស៊ីខាតរាប់ម៉ឺន ដែលជាលុយសិល្បៈរាប់ឆ្នាំទម្រាំតែនៅសល់បានប៉ុណ្ណឹង ។ ការធ្វើមុខរបរជាភោជនីយដ្ឋានរបស់នាងខ្ញុំមកពីនាងខ្ញុំខាតនោះមានការទទួលខុសត្រូវ និងបទពិសោធន៍ជំនាញស្រាលពេក ហត់នឿយក៏ច្រើន គ្មានអ្នកណាជួយ ជាគំនិតជាកម្លាំង ចុងក្រោយសម្រេចចិត្តបិទជាផ្លូវការដោយខាំមាត់សង្កត់ចិត្តប្រឹងតស៊ូរកលុយតាមលទ្ធភាពទាំងអារម្មណ៍ស្លុតចិត្ត សោកស្តាយដុំប្រាក់ដែលនាងខ្ញុំរកណាស់។ ធ្វើម៉េចនេះជាការបរាជ័យរបស់យើង នាងខ្ញុំមិនបន្តធ្វើការងាររកស៊ីបែបនេះទៀតឡើយ ព្រោះវ័យក៏ច្រើន បើខាតម្តងរាប់ម៉ឺនទៅបានលុយមកពីណាសល់ទៀត » ។
ព្រីម លីហ្សា បានវិលចាប់អាជីពសិល្បៈសាជាថ្មីដោយទទួលទាំងសម្តែង និងច្រៀង។ នាងឱ្យដឹងថា កាលនៅបើកភោជនីយដ្ឋានគេហៅថតកុនច្រើន តែនាងអត់ទៅទេព្រោះរវល់ ។ ពេលនេះលីហ្សាងាកមកចាប់អាជីពសម្តែងវិញ ដើម្បីស្តារទុនដែលខាតនោះ ។ បច្ចុប្បន្នព្រីម លីហ្សា បានចូលរួមសម្តែងកុនពីរបីរឿងហើយឱ្យផលិតកម្មមហាហង្ស និងផលិតកម្មអិលឌី សុទ្ធសឹងជាតួកាចឆ្នាសឆ្នើម ៕
ចែករំលែកព័តមាននេះ