ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ៉ា​យ ស​ក្ខិ​ណា កំពុង​ដុះខាត់​កូនស្រី​ដើរ​លើ​វិ​ថី​សិល្បៈ​ដូច​ខ្លួន

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង សា​រ៉ា​យ ស​ក្ខិ​ណា បាន​និង​កំពុង​ដុះខាត់​កូនស្រី​ច្បង​របស់​នាង ដើម្បី​ដើរ​លើ​ផ្លូវ​សិល្បៈ​ដូច​រូប​នាង ក្នុង​ពេល​ដែល​កូនស្រី​កំពុង​ចម្រើន​វ័យ​ធំធាត់ និង​មាន​ដុ​ង​សិល្បៈ​ជា​បណ្តើរ​ៗ​រួច​ហើយ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សា​រ៉ា​យ ស​ក្ខិ​ណា បាន​និង​កំពុង​ដុះខាត់​កូនស្រី​ច្បង​របស់​នាង ដើម្បី​ដើរ​លើ​ផ្លូវ​សិល្បៈ​ដូច​រូប​នាង ក្នុង​ពេល​ដែល​កូនស្រី​កំពុង​ចម្រើន​វ័យ​ធំធាត់ និង​មាន​ដុ​ង​សិល្បៈ​ជា​បណ្តើរ​ៗ​រួច​ហើយ​។

តារា​ស្រី​រូប​នេះ បង្ហាញ​អារម្មណ៍​ហាក់​មិន​មានការ​ស្ទើរ​ស្ទាក់​នៅ​ក្នុង​ការ​បើកផ្លូវ​អោយ​កូនស្រី​ចូល​ប្រឡូក​សិល្បៈ​នោះ​ឡើយ ខណៈ​ពេល​ដែល​នាង​បាន​មើលឃើញ​ពី​ភាព​រីក​ចម្រើន​លើ​វិស័យ​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ក្នុង​បទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី​របស់​ស្ថានីយទូរទស្សន៍​នៅ​ក្នុងស្រុក​មួយ តារា​សម្តែង​អ្នក​នាង សា​រ៉ា​យ ស​ក្ខិ​ណា បាន​លើក​ឡើង​ថា នាង​ពិតជា​មាន​បំណង​ចង់អោយ​កូន​ចូល​ប្រឡូក​ក្នុង​សិល្បៈ​ដូច​ខ្លួន​ណាស់ ដោយសារ​កូនស្រី​របស់​នាង​ហាក់​មាន​ដុ​ង​សិល្បៈ​នេះ​ជា​បណ្តើ​រហើយ​។

នាង​បញ្ជាក់​ថា បើ​និយាយ​ពិ​សិល្បៈ​កូនស្រី​របស់​នាង គឺ​ចូល​ចិត្ត​ច្រើ​ង​ជាងគេ ដោយសារ​ការ​ច្រៀង​នេះ គឺ​កូន​របស់​នាង​ឆាប់​ចាប់​បាន ប៉ុន្តែ​សម្លេង​នៅ​មិន​ទាន់​បាន​ល្អ​នៅឡើយ​ទេ​។ នាង​បន្ថែម​ថា ពេលទំនេរ​នៅផ្ទះ​កូនស្រី​របស់​នាង​តែងតែ​ថតរូប​កាច់រាង​ស្ទា​យ​ប្លែក​ៗ​ជា​បន្តបន្ទាប់ ចំណែក​ការ​សម្តែង​វិញ គឺ​បាន​ត្រឹម​៧០​ទៅ​៨០​ភាគរយ​ប៉ុណ្ណោះ​។

យ៉ាងណា បើ​តាម សា​រ៉ា​យ ស​ក្ខិ​ណា​ថា ប្រសិនបើ​ទៅ​ថ្ងៃ​ខាង​មុខ កូនស្រី​របស់​នាង​ពិតជា​មាន​ដុ​ង​សិល្បៈ​នេះ​ពិតមែន​នោះ នាង​ក៏​នឹង​ជម្រុញ​កូន​បន្ថែម​ផង​ដែរ ព្រោះ​នាង​ក៏​ចង់​ឃើញ​កូន​ដើរ​លើ​វិ​ថី​នេះ​ដូច​ជា​រូប​នាង​ផង​ដែរ​។ នាង​បន្ថែម​ថា បើសិនជា​អាច​នាង​ចង់អោយ​កូន​ពេល​ធំ​ឡើង​ចូល​ប្រឡង​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​ណាមួយ ព្រោះ​បច្ចុប្បន្ន​នាង​ឃើញ​មានការ​បង្កើត​កម្មវិធី​ច្រើន​សម្រាប់​អោយ​យុវវ័យ​បញ្ចេញ​សមត្ថភាព​។

នាង​បញ្ជាក់​ថា ដោយសារ​ហេតុនេះ នាង​បាន​ដាក់​គោលដៅ​អោយ​កូនស្រី​ចូល​ហាត់រៀន​ដើរ​ម៉ូត ដើម្បី​ដុះខាត់​កូន​អោយ​ឆ្ពោះទៅ​កាន់​វិ​ថី​សិល្បៈ​នា​ពេល​អនាគត​។

ជា​ការ​កត់សម្គាល់ តារា​សម្តែង​នាង សា​រ៉ា​យ ស​ក្ខិ​ណា បាន​រៀប​ការ​ជាមួយ​ស្វាមី​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក ខណៈ​ពេល​បច្ចុប្បន្ន​នាង​ទទួល​បាន​ចំណងដៃ​កូន​២​នាក់​ហើយ ក្នុង​នោះ​កូនស្រី​បង​មាន​វ័យ​ប្រមាណ​ជា​៨​ឆ្នាំ​ហើយ​។ សា​រ៉ា​យ ស​ក្ខិ​ណា កំពុង​មាន​វ័យ​មាននៅ​ក្នុងស្រុក​ខ្មែរ​នៅឡើយ ដោយ​មិន​ទាន់​ត្រឡប់​ទៅ​រស់នៅ​អា​មេ​រិ​ក​វិញ​នៅឡើយ​ទេ ហើយ​អំឡុង​ពេល​នៅ​ក្នុងស្រុក​នា​ពេល​នេះ នាង​ក៏​បាន​ឆ្លៀតពេល​ចូល​ថត​ភាពយន្ត និង​បទ​ចម្រៀង​ថ្មី​ៗ​ជា​បន្តបន្ទាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ