ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Orland Bloom បែកបាក់​ពី​គូស្នេហ៍​ធ្លាប់​ជិះទូក​ស្រាត​ជាមួយ​គ្នា​ហើយ

7 ឆ្នាំ មុន

នាង​ឃេ​ធី ភែ​រី និង​លោក​Orlando Bloom ដែល​ស្រឡាញ់​គ្នា​អស់​រយៈពេល​១​ឆ្នាំ បច្ចុប្បន្ន​ប្រកាស​ឈប់​ទាក់ទង​គ្នា​ហើយ ។

ថ្មី​ៗ​កន្លង​មក គេ​ឃើញ​លោក​Orlando Bloom អាយុ​៤០​ឆ្នាំ បាន​អង្គុយ​នែបនិត្យ​ជាមួយ​នាង​Erin Mccabe

នាង​ឃេ​ធី ភែ​រី និង​លោក​Orlando Bloom ដែល​ស្រឡាញ់​គ្នា​អស់​រយៈពេល​១​ឆ្នាំ បច្ចុប្បន្ន​ប្រកាស​ឈប់​ទាក់ទង​គ្នា​ហើយ ។

ថ្មី​ៗ​កន្លង​មក គេ​ឃើញ​លោក​Orlando Bloom អាយុ​៤០​ឆ្នាំ បាន​អង្គុយ​នែបនិត្យ​ជាមួយ​នាង​Erin Mccabe កូនស្រី​របស់​លោក​Les Mccabe ជា​ប្រធាន​«Global Green» នៅ​ក្នុង​ពិធីជប់លៀង មុន​ពិធី​ផ្ដល់​ពានរង្វាន់​អូ​ស្ការ​៦​ថ្ងៃ និង​មុន​ការ​ប្រកាស​ឈប់​ទាក់ទង​គ្នា​របស់​លោក​ជាមួយ​នាង​ឃេ​ធី ភែ​រី ។

ទោះបីជា​បច្ចុប្បន្ន​នៅ​មិន​ទាន់​មានការ​បង្ហើប​ឱ្យ​ដឹង​ច្បាស់លាស់​ពី​សម្ព័ន្ធភាព​រវាង​លោក​Orlando Bloom និង​នាង​Erin Macabe ក៏​ដោយ ប៉ុន្ដែ​វា​អាច​ធ្វើ​ឱ្យ​ឃេ​ធី ភែ​រី តារាចម្រៀង​អាយុ​៣២​ឆ្នាំ​ខូចចិត្ដ ។

របាយការណ៍​បញ្ជាក់​ថា Erin Mccabe បាន​ចូលរួម​ក្នុង​ពិធី​លឿន​ជាង​សព្វដង និង​អង្គុយ​នៅ​ក្បែរ​លោក​Orlando Bloom ដោយ​ពួក​គេ​បង្ហាញ​ភាព​ល្អូកល្អិន និង​មាន​គ្រាមួយ​លោក​Orlando Bloom យកដៃ​ទៅ​អង្អែល​ខ្នង សើច និង​មាន​ខ្សឹប​ដាក់​ត្រចៀក​នាង​ទៀត​ផង ។

តំណាង​ផ្ទាល់​របស់​លោក​Orlando Bloom នៅ​មិន​ទាន់​បញ្ជាក់​ពី​សម្ព័ន្ធភាព​របស់​ពួក​គេ​នៅឡើយ​ទេ ប៉ុន្ដែ​សម្រាប់​ប្រិ​យ​មិត្ដ​អ្នកគាំទ្រ​របស់​ពួក​គេ​បញ្ជាក់​ថា គូស្នេហ៍​មួយគូ​នេះ​នៅ​ឆ្ងាយ​ពី​គ្នា កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ពី​ពួក​គេ​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រគល់​រង្វាន់​អូ​ស្ការ រៀបចំ​ឡើង​ដោយ​«Vanity Fair» កាលពី​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦៕