ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង ​«​ស្ពាន​និស្ស័យ​» ​បង្កប់​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នៃ​មិត្តភាព​កម្ពុជា​-​ជប៉ុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ដ​មាន​ចំណងជើង​ថា «​ស្ពាន​និស្ស័យ​» ជា​ស្នាដៃ​ដឹកនាំ​រឿង​ដោយ​កូន​ខ្មែរ បាន​លាតត្រដាង​ពី​ចំណងមិត្តភាព​ដ៏​ជិត​ស្និទ្ធ​រវាង​ព្រះរាជាណាចក្រ​ពីរ​ដែល​មាន​ទំនាក់ទំនង​គ្នា​រាប់​សិប​ឆ្នាំ​មក​ហើយ​។ ខ្សែភាពយន្ដ​នេះ

រាជធានី​ភ្នំពេញ ៖  ខ្សែភាពយន្ដ​មាន​ចំណងជើង​ថា «​ស្ពាន​និស្ស័យ​» ជា​ស្នាដៃ​ដឹកនាំ​រឿង​ដោយ​កូន​ខ្មែរ បាន​លាតត្រដាង​ពី​ចំណងមិត្តភាព​ដ៏​ជិត​ស្និទ្ធ​រវាង​ព្រះរាជាណាចក្រ​ពីរ​ដែល​មាន​ទំនាក់ទំនង​គ្នា​រាប់​សិប​ឆ្នាំ​មក​ហើយ​។ ខ្សែភាពយន្ដ​នេះ​ត្រូវ​បាន​លើក​មក​ធ្វើ​បទ​បង្ហាញ​កាលពី​ថ្ងៃ​ទី​៤ មីនា នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ក្នុង​ពិធី​បើក​ពិព័រណ៍​ «ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ថ្មី និង​ប្រទេស​ជប៉ុន​» ហើយនឹង​ចាក់​បញ្ចាំង​នៅ​សាលសន្និសីទ​ចតុមុខ​នា​រាត្រី​ថ្ងៃ​ទី​៨ មីនា នេះ ។

ក្រោម​គម្រោង​ឧបត្ថម្ភ​គាំទ្រ​ដោយ​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន ខ្សែភាពយន្ដ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បាន​ឈ្វេងយល់​ពី​ទំនាក់ទំនង ទាំង​ប្រពៃណី វប្បធម៌ និង​របៀប​រស់នៅ​របស់​ប្រជាជន​នៅ​ក្នុង​អាស៊ី ពិសេស​ប្រជាជន​កម្ពុជា និង​ជប៉ុន ។

អ្នកស្រី​ សុទ្ធោ គុល្លិការ ដែល​ជា​អ្នកដឹកនាំ​រឿង​នេះ​បាន​រៀបរាប់​នៅ​មុខ​និស្សិត​ជា​ច្រើន​នាក់​ថា ផលិត​ខ្សែភាពយន្ដ​មួយ​នេះ​ឡើង​ដើម្បី​បង្ហាញ​ពី​ចំណងមិត្តភាព​រវាង​កម្ពុជា​និង​ជប៉ុន ក៏​ដូច​ជា​បង្ហាញ​នូវ​វប្បធម៌​មួយ​ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​មិន​បានដឹង សូ​ម្បី​តែ​អ្នកស្រី​ខ្លួនឯង​ក៏​មិនសូវ​បានដឹង​ដែរ ។ អ្នកស្រី​ថ្លែង​ថា ៖ «​ក្នុង​រឿង​ហ្នឹង​យើង​និយាយ​ពី​ទំនាក់ទំនង​ខ្មែរ ​និង​ជប៉ុន ដោយ​ក្នុង​សាច់​រឿង​នេះ ខ្ញុំ​ផ្អែក​ទៅ​លើ​ការ​ចង​ចាំ​នៃ​ស្ថាបត្យកម្ម​ និង​ប្រជាជន ក៏​ដូច​ជា​ប្រជាជន និង​ស្ថាបត្យកម្ម​» ។

ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយឡែក​មួយ​អ្នកស្រី ​សុទ្ធោ គុល្លិការ បាន​រៀបរាប់​ពី​គោលបំណង​នៃ​ការ​ផលិត​រឿង​នេះ គឺ​ចង់​និយាយ​ពី​មិត្តភាព​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ភាគច្រើន​ពុំ​សូវ​បានដឹង ។ អ្នកស្រី​ថ្លែង​ថា ៖ «​នៅ​ពេល​ដែល​ខ្ញុំ​រក​សាច់​រឿង​មួយ​ដែល​និយាយ​ពី​ទំនាក់ទំនង​ខ្មែរ និង​ជប៉ុន ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​ស្ពាន​ជ្រោយចង្វា​ភ្លាម ព្រោះ​ស្ពាន​នេះ​សាងសង់​ដោយ​ជប៉ុន ។  ពេល​នោះ​ខ្ញុំ​ចាប់ផ្ដើម​ស្រាវជ្រាវ​ឃើញ​ថា ស្ពាន​ហ្នឹង​គឺ​ជប៉ុន​បាន​ចាប់ផ្ដើម​សាងសង់​នៅ​អំឡុង​ឆ្នាំ​១៩៦០​ ហើយ​ត្រូវ​បាន​ផ្ដាច់​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ គ្រា​ដែល​ប្រទេស​យើង​មាន​សង្គ្រាម និង​បាន​ត​ភ្ជាប់​ធ្វើ​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩០ ។ ចំណែក​ខ្ញុំ​ចង់រក​សាច់​រឿង​មួយ​ដែល​មានដំណើរ​ជាប់​ពាក់ព័ន្ធ​នឹង​ជប៉ុន​ពី​ទសវត្សរ៍​៦០​និង​៧០ រហូត​ដល់​បច្ចុប្បន្ន ។ ដូច្នេះ​ខ្ញុំ​ក៏​យក​ស្ពាន​នេះ ​មក​ធ្វើ​ជា​គោល​នៃ​សាច់​រឿង​ដែល​បង្ហាញ​ពី​វប្បធម៌​របស់​ជប៉ុន និង​ជនជាតិ​ជប៉ុន​មក​រស់នៅ​ស្រុក​ខ្មែរ​ក្នុងអំឡុងពេល​នោះ ។ អីុ​ចឹ​ង​ទៅ រឿង​«​ស្ពាន​និស្ស័យ​»​នេះ គឺ​រៀបរាប់​ពី​ស្នេហា​រវាង​នារី​ខ្មែរ ជាមួយ​បុរស​ជប៉ុន​ដែល​បាន​បែកបាក់​គ្នា​ក្នុង​សម័យ​សង្គ្រាម ជា​ពិសេស​ចង់​បង្ហាញ​ពី​ការ​រស់នៅ​រវាង​វប្បធម៌​ខ្មែរ និង​ជប៉ុន ។

តាម​រយៈ​ការ​សម្ដែង​របស់​តួអង្គ​ទាំង​ពីរ​ក្នុង​សាច់​រឿង​នេះ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន អាច​ឈ្វេងយល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ពី​របៀបរបប​នៃ​រស់នៅ វប្បធម៌​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ ។

តួឯក​ប្រុស​ជនជាតិ​ជប៉ុន​ក្នុង​រឿង ​«​ស្ពាន​និស្ស័យ​» នេះ​ឈ្មោះ MASAYA KATO និង​តួឯក​ស្រី​ឈ្មោះ​ ជុំ​វណ្ណ សូ​ដា​ជីវី ជា​អ្នករបាំ​ខ្មែរ​ល្បីឈ្មោះ​មួយ​រូប ៕