ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាម​ប្រើ​ហិ.ង្សា​លើ​អតីត​ប្រពន្ធ​ដែល​លែងលះ​គ្នា​យូរ​ឆ្នាំ​មក​ហើយ​

1 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ​៖ ជនសង្ស័យ​ម្នាក់​ប្រើ​ហិ​ង្សា​ដោយ​ចេតនាជា​ញឹកញាប់​ទៅ​លើ​អតីត​ប្រពន្ធ ​ត្រូវ​បាន​កម្លាំង​ជំនាញ​អធិការ​ក្រុង​បាន​លុង​ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កន្សែង​ ធ្វើ​ការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​បន្ត​ ។ ការ​ឃាត់ខ្លួនជនសង្ស័យ​ខាងលើ​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩…

ខេត្តរតនគិរី ​៖ ជនសង្ស័យ​ម្នាក់​ប្រើ​ហិ​ង្សា​ដោយ​ចេតនាជា​ញឹកញាប់​ទៅ​លើ​អតីត​ប្រពន្ធ ​ត្រូវ​បាន​កម្លាំង​ជំនាញ​អធិការ​ក្រុង​បាន​លុង​ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កន្សែង​ ធ្វើ​ការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​បន្ត​ ។ ការ​ឃាត់ខ្លួនជនសង្ស័យ​ខាងលើ​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ​កញ្ញា តាម​បណ្តឹង​ជន​រង​គ្រោះ ​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ម៉ៅ មក​រា (​ហៅ​តឿ​) ​អាយុ​៣៩​ឆ្នាំ ជា​​
ជាង​សំណង់ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។ ជន​រង​គ្រោះ​ឈ្មោះ សាន់ មូលី​តា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​អូរ​កន្សែង សង្កាត់ បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​គ្រូសិល្បៈ ។

ប្រភព​បន្ត​ថា ជនសង្ស័យ​ខាងលើ និងជនរង​គ្រោះទាំង​ពីរ​នាក់​បាន​លែងលះ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​តែ ជនសង្ស័យ​តែងតែ​គំរាមកំហែង​ប្រើ​អំពើ​ហិ.ង្សា​ជា​រឿយ​ៗ រហូត​ជន​រង​គ្រោះ​ទ្រាំ​ទ​ង្វើ​នេះ​លែង​បាន​ក៏​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។ ការ​ឃាត់​បុរស​ខាងលើ​នេះ​ដែរ​ សមត្ថកិច្ច​បាន​ដកហូត​កាំបិត​ស្នៀត​១​ដើម (​ដែល​ជា​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​) ។

បច្ចុប្បន្ន​ ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​បណ្តោះ​អា​សន្ន​ ដើម្បី​បំពេញសំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរីតាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ