ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ែ​ម សំ​អូន បដិសេធ​រឿង​បបួល​តារា​ប្រុស​ឡើង​សណ្ឋាគារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​យ៉ែ​ម សំ​អូន ប្រតិកម្ម​ចំពោះ​តារា​ប្រុស​ម្នាក់ ដែល​ទម្លាយ​សារ​ឆ្លើយឆ្លង​របស់​លោក​បបួល​រូបគេ​ឡើង​សណ្ឋាគារ ហើយ​រឿង​នេះ​បាន​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន ។

រាជធានី​ភ្នំពេញ ៖ លោក​យ៉ែ​ម សំ​អូន ប្រតិកម្ម​ចំពោះ​តារា​ប្រុស​ម្នាក់ ដែល​ទម្លាយ​សារ​ឆ្លើយឆ្លង​របស់​លោក​បបួល​រូបគេ​ឡើង​សណ្ឋាគារ ហើយ​រឿង​នេះ​បាន​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន ។

លោក​យ៉ែ​ម សំ​អូន ចាត់​ទុក​ការ​ទម្លាយ​សារ​មិន​ទំនង​របស់​តារា​ថ្មី​រូប​នោះ គឺជា​ចេតនា​ចង់​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​លោក  ហើយ​ធ្វើ​ឲ្យ​ខ្លួនឯង​ល្បី ។

ការ​ចេញ​មុខ​បកស្រាយ​របស់​លោក​យ៉ែ​ម សំ​អូន នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​តារា​សម្តែង​ថ្មី​ឈ្មោះ​ណា​រ៉ា បាន​ទម្លាយ​សារ​យ៉ែ​ម សំ​អូន បាន​បបួល​រូបគេ​ទៅ​ដេក​សណ្ឋាគារ​ជាមួយ​គ្នា ។

ព័ត៌មាន​មួយ​នេះ​បាន​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​អេ​ឡិច​ត្រូ​និក​នៅ​ក្នុងស្រុក​មួយ និង​ត្រូវ​គេ​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក ។

បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​មក​លោក​យ៉ែ​ម សំ​អូន បកស្រាយ ភ្លាម​ៗ ដើម្បី​លាងខ្លួន ។ លោក​យ៉ែ​ម សំ​អូន អះអាង​ថា «​ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រសើប​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​រឿងរ៉ាវ​ចុះ​ផ្សាយ​ពី​ខ្ញុំ​កន្លង​មក​នោះ រូប​ខ្ញុំ​ហាក់​មិនសូវ​ខ្វាយខ្វល់​ទេ ។ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ច្រើន​ជាង​និយាយ ហើយ​ខ្ញុំ​ចង់​ប្រាប់​ទៅ​ណា​រ៉ា ថា​ណា​រ៉ា គឺជា​តារា​មួយ​រូប​ដែល​ចាប់ផ្តើម​ល្បីល្បាញ​ហើយ ។

ប្អូន​ឯង​មិន​អាច​ទៅ​លេង​ជាមួយ​អ្នក​សារព័ត៌មាន​បែប​នេះ​ដើម្បី​បាន​ភាព​ល្បីល្បាញ និង​ភាព​ស្អាតស្អំ​របស់​ប្អូន​ឡើយ ហើយ​មិនបាច់​ទៅ​ប្រាប់​សារព័ត៌មាន​ថា ខ្លួនឯង​ខ្ពើម​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ ប្អូន​ប្រាប់​តែ​ខ្លួនឯង​ទៅ​បាន​ហើយ ប្អូន​ឯង​ធ្វើ​អុ​ី​ចឹ​ង​វា​ប៉ះពាល់​ដល់​កិត្តិយស​របស់ខ្ញុំ ។

ព័ត៌មាន​រសើប​របស់ខ្ញុំ​បាន​ចេញ​រួច​ហើយ​ៗ​ខ្ញុំ​ក៏​មិនបាច់​ទៅ​ប្រាប់​អ្នក​ណា​គេ​ថា ខ្លួនឯង​ស្អាតស្អំ​ឡើយ ព្រោះ​ខ្ញុំ​ស្គាល់​ខ្លួនឯង​ច្បាស់ ហើយ​ខ្ញុំ​ក៏​មាន​សេចក្តី​ថ្លៃថ្នូរ​គ្រប់គ្រាន់​ដែរ» ។

លោក​យ៉ែ​ម សំ​អូន បាន​ដាក់បន្ទុក​ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​សរសេរ​រឿង​នេះ​ថា​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​លោក ក្នុង​ពេល​ដែល​លោក​កំពុង​តែ​ជោគជ័យ​នៅ​ក្នុង​អាជីព​សិល្បៈ​នា​ពេល​បច្ចុប្បន្ន ។

ក្រោយ​ពី​មានការ​បកស្រាយ​ឆ្លើយ​តប​ពី​លោក​យ៉ែ​ម សំ​អូន រួច​មក តារា​សម្តែង​ថ្មី លោក​ណា​រ៉ា បាន​បង្ហោះ​សារ​សូមទោស​លោក​យ៉ែ​ម សំ​អូន វិញ ដោយ​ថា​លោក​ទើបតែ​ដឹង​ថា​ហ្វេ​ស​ប៊ុ​ក​ឆាត​មក​លោក​នោះ គឺជា​គណនេយ្យ​ក្លែងក្លាយ ។

លោក​ណា​រ៉ា អះអាង​ថា លោក​មិន​មាន​ចេតនា​បង្ខូចកេរ្តិ៍​លោក​យ៉ែ​ម សំ​អូន ទេ ហើយ​អ្វី​ៗ​ដែល​កើតឡើង​នោះ​គឺជា​ការ​ភាន់ច្រឡំ ។

ជា​ការ​ឆ្លើយ​តប​លោក​យ៉ែ​ម សំ​អូន បញ្ជាក់​ថា «​បង​អរគុណ​ដែល​ស្គាល់​បង​ច្បាស់​ក្រោយ​ពេល​ឮ​បង​ឡាយ​វី​ដេ​អូ តែ​បង​គិត​ថាបើ​ប្អូន ស្គាល់​បង​មុន​ហ្នឹង​បន្តិច ប្រហែលជា​ប្អូន​មិន​ពិបាក​ហត់​អុ​ី​ចឹ​ង​ទេ ។

ត្រូវ​រៀន​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់​ជាង​បង្ខំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​យើង និង​ជឿ​សម្តី​យើង តែ​បង​គិត​ថា​ឥឡូវ​គេ​កាន់តែ​ស្គាល់​បង និង​ប្អូន​ច្បាស់​ថា​ជា​អ្នក​ណា ។ បង​សង្ឃឹមថា​មិន​មាន​លើក​ក្រោយ​ទៀត​ទេ​ណា​ប្អូន​» ៕