ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ន ស្រី​ពេជ្រ ឈប់​នៅ​ហង្ស​មាស​ដែរ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​សុ​ន ស្រី​ពេជ្រ​បង្ហាញ​ច្បាស់​ហើយ​ថា នាង​មិន​នៅ​ផលិតកម្ម​ហង្ស​មាស​ទៀត​ទេ គឺ​ចូល​ទៅ​ផលិតកម្ម​ថោ​ន​វិញ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។

តារាចម្រៀង​មនោសញ្ចេតនា​កញ្ញា​សុ​ន ស្រី​ពេជ្រ ដែល​

រាជធានី​ភ្នំពេញ ៖ កញ្ញា​សុ​ន ស្រី​ពេជ្រ​បង្ហាញ​ច្បាស់​ហើយ​ថា នាង​មិន​នៅ​ផលិតកម្ម​ហង្ស​មាស​ទៀត​ទេ គឺ​ចូល​ទៅ​ផលិតកម្ម​ថោ​ន​វិញ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។

តារាចម្រៀង​មនោសញ្ចេតនា​កញ្ញា​សុ​ន ស្រី​ពេជ្រ ដែល​អន់ចិត្ត​ព្រោះ​ធ្វើ​ជា​តារាចម្រៀង​នៅ​ផលិតកម្ម​ហង្ស​មាស​អត់​មាន​បទ​ថ្មី​ចេញ​លើ​ទីផ្សារ​នោះ បាន​ដាក់​ពាក្យសុំ​ចាកចេញ​ជា​ស្ថាពរ​ហើយ​។ ចេញពី​ហង្ស​មាស ស្រី​ពេជ្រ​ចូល​ទៅ ផលិតកម្ម​ថោ​ន ដូច​យក់ ឋិតរ​ដ្ឋា និង​ឈិ​ត សុវណ្ណ​បញ្ញា អ្នក​រួម​ផលិតកម្ម​ចាស់​ជាមួយ​គ្នា​ដែរ ។

ដំណឹង​នេះ​មានការ​ចាប់អារម្មណ៍​ច្រើន​ព្រោះ​មហាជន​ចង់​ដឹង​ថា តើ​កញ្ញា​សុ​ន ស្រី​ពេជ្រ ដែល​អត់ទ្រាំ​លែង​បាន​នឹង​ផលិតកម្ម​ហង្ស​មាស​នោះ​នឹង​ទៅ​ចូល​ផលិតកម្ម​ណា ?
តារា​រាង​តូច​ច្រឡឹង​សុ​ន ស្រី​ពេជ្រ បាន​លាឈប់​ពី​ផលិតកម្ម​ហង្ស​មាស​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ដោយ​ពី​មុន​ជា​ដំណឹង​ស្រពេចស្រពឹល​មិនដឹង​ថា​នាង​ទ្រាំ​នៅ ឬ​ចេញ ហើយ​បើ​ចេញ​តើ​ទៅ​ផលិតកម្ម​ណា​ទេ ?

ពេល​នេះ​ដំណឹង​ច្បាស់​ការណ៍​ថា​តារាចម្រៀង​សុ​ន ស្រី​ពេជ្រ បាន​ក្លាយជា​សមាជិក​ថ្មី​ដ៏​មាន​ទេព​កោសល្យ​ម្នាក់​ទៀត​ហើយ​ក្នុង​ផលិតកម្ម​ថោ​ន ។

មានការ​លេច​ធ្លាយ​មូលហេតុ​ដែល​សុ​ន ស្រី​ពេជ្រ​លាឈប់​ពី​ហង្ស​មាស​ថា ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ដំណឹង​ថា នាង​ប្រុង​ដើរ​ចេញ​នោះ ហង្ស​មាស​បាន​ណាត់ជួប ហើយ​ថា​នឹង​ចេញ​បទ​ចម្រៀង​ថ្មី​សម្រាប់​នាង ប៉ុន្តែ​អត់​ចេញ​ជា​លទ្ធផល ។ ពិសេស​ខារ៉ាអូខេ​វ៉ុល​ចូល​ឆ្នាំ ដែល​កំពុង​រៀបចំ​ផលិត​អត់​ហៅ​នាង​ថត​ទេ ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​សុ​ន ស្រី​ពេជ្រ អស់ចិត្ត​ក៏​ដាក់​ពាក្យ​លាឈប់​តែ​ម្តង ។ ទោះជា​យ៉ាងណា​ក្តី​វា​គ្រាន់តែ​ជា​ការ​លេចឮ​ប៉ុណ្ណោះ ដោយនៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​កញ្ញា​សុ​ន ស្រី​ពេជ្រ និង​ផលិតកម្ម​ហង្ស​មាស​បាន​ទេ ។

កន្លង​មក​ចេញពី​ហង្ស​មាស ចូល​ទៅ​រួមការ​ងារ​នៅ​ផលិតកម្ម​ថោ​ន​មាន​ទាំង​អ្នកដឹកនាំ​សម្តែង ព្រមទាំង​តារាចម្រៀង​ឈិ​ត សុវណ្ណ​បញ្ញា និង​យក់ ឋិតរ​ដ្ឋា ហើយ​ឥឡូវនេះ​កញ្ញា​សុ​ន ស្រី​ពេជ្រ​មា្ន​ក់​ទៀត ៕