ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេត ភី​ត និង​នាង​ ជេ​នី​ហ្វើ អា​នី​ស្តុ​ន ​ផ្ញើ​សារ​ឱ្យ​គ្នា​ញឹកញាប់

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក​ប្រេត ភី​ត និង​នាង​ជេន​ហ្វើ​អា​នី​ស្តុ​ន តា​រាហូ​លី​វូ​ដ ជា​អតីត​ប្តី​-​ប្រពន្ធ បាន​ផ្ញើ​សារ​ឱ្យ​គ្នា​ជា រឿយ​ៗ ។ ការ​ផ្ញើ​សារ​នេះ ក្រោយ​ពី​លោក​ប្រេត ភី​ត

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក​ប្រេត ភី​ត និង​នាង​ជេន​ហ្វើ​អា​នី​ស្តុ​ន តា​រាហូ​លី​វូ​ដ ជា​អតីត​ប្តី​-​ប្រពន្ធ បាន​ផ្ញើ​សារ​ឱ្យ​គ្នា​ជា រឿយ​ៗ ។ ការ​ផ្ញើ​សារ​នេះ ក្រោយ​ពី​លោក​ប្រេត ភី​ត អាយុ​៥៣​ឆ្នាំ លែងលះ​ជាមួយ​នាង​អេ​ន​ចេ​លី​ណា ជោ​លី ។

ដំណើររឿង​បាន​បង្ហាញ​ថា លោក​ប្រេត ភី​ត និង​អា​នី​ស្តុ​ន ធ្លាប់​រៀប​ការ​រួម​រស់នៅ​ជាមួយ​អស់​រយៈពេល​៥​ឆ្នាំ និង​បាន​លែងលះ​គ្នា​នៅ​ឆ្នាំ​២០០៥​ក្រោយ​ពី​លេចឮ​ដំណឹង​ថា​លោក​ប្រេត ភី​ត ទាក់ទង​ស្នេហា​ជាមួយ​នាង​អេ​ន​ចេ​លី​ណា ជោ​លី ក្នុង​ពេល​ថត​ភាពយន្ត​រឿង​«Mr&Mrs.Smith»​កាលពី​ឆ្នាំ​២០០៥ ។

បច្ចុប្បន្ន​លោក​ប្រេត ភី​ត ជា​បុរស​ពោះម៉ាយ ប៉ុន្តែ​នាង​អា​នី​ស្តុ​ន បាន​រៀប​ការ​រួច​ជា​មួ​​យ​លោក​Justin Theroux​អាយុ​៤៥​ឆ្នាំ នៅ​ឆ្នាំ​២០១៥ ៕