ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​3​ចំណុច​ជួយ​ពន្យារ​ការ​បញ្ចេញ​ទឹកកាម (18+)

7 ឆ្នាំ មុន

បុរស​មួយ​ចំនួន​ហាក់​មាន​អារម្មណ៍​ខ្មាស​អៀន និង​ធុញទ្រាន់ ចំពោះ​ការ​ឆាប់​ចេញ​ទឹកកាម ពេល​កំពុង​ប្រតិបត្តិការ​លើ​គ្រែ​ជាមួយ​ដៃគូ ។ ទន្ទឹម​គ្នា​នេះ​ដែរ​ការ​ឆាប់​ចេញ​ទឹក កាម ក៏​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ដៃគូ​ផង​ដែរ ដោយហេតុ​ថា

បុរស​មួយ​ចំនួន​ហាក់​មាន​អារម្មណ៍​ខ្មាស​អៀន និង​ធុញទ្រាន់ ចំពោះ​ការ​ឆាប់​ចេញ​ទឹកកាម ពេល​កំពុង​ប្រតិបត្តិការ​លើ​គ្រែ​ជាមួយ​ដៃគូ ។ ទន្ទឹម​គ្នា​នេះ​ដែរ​ការ​ឆាប់​ចេញ​ទឹក​កាម ក៏​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ដៃគូ​ផង​ដែរ ដោយហេតុ​ថា​ពួក​គេ​មិន​អាច​ឡើង​ដល់​ឋានសួគ៌​ជាមួយ​គ្នា ។ លោក​អ្នក​អាច​សាកល្បង​វិធីសាស្ត្រ​ទាំង​បី​ចំណុច​ខាងក្រោម​នេះ ដើម្បី​ជួយ​ពន្យារពេល​កុំឱ្យ​ងាយ​ចេញ​ទឹកកាម ៖

១-​ការ​ជួយ​ខ្លួនឯង
ចំពោះ​ការ​អនុវត្ត​វិធីសាស្ត្រ​ដោយ​ប្រើ​ដៃខ្លួនឯង​ជួយ​សម្រេច​កាម មុន​ពេល​រួម​ភេទ​ជាមួយ​ដៃគូ វា​នឹង​អាច​ជួយ​ពន្យារពេល​បញ្ចេញ​ទឹកកាម​បាន ។

២-​វិធីសាស្ត្រ​ផ្អាក​បណ្តោះអាសន្ន
វិធី​នេះ​ក៏​អាច​ប្រព្រឹត្ត​ទៅ​បាន នៅ​ពេល​អ្នក​សម្រេច​កាម​ខ្លួនឯង​ផង​ដែរ មុន​ពេល​រួម​ភេទ​ជាមួយ​ដៃគូ ។ នៅ​ពេល​ដែល​លោក​អ្នក​ទទួល​អារម្មណ៍​ថា ជិត​ចេញ​ទឹកកាម អ្នក​អាច​បញ្ឈប់​សកម្មភាព​របស់​អ្នក ភ្លាម ដោយ​អ្នក​អាច​ច្របាច់​ក្បាល​នាគរាជ​មួយសន្ទុះ និង​សម្រួល​អារម្មណ៍​ឡើង​វិញ កុំឱ្យ​តានតឹង​ខ្លាំង​ពេក រួច​សឹម​បន្តសកម្មភាព​នេះ​៣​ទៅ​៤​ដង​ទៀត​។ នៅ​ពេល​អ្នក​បាន​ប្រើ​វិធីសាស្ត្រ​នេះ​ច្រើន​ដង នោះ​អ្នក​នឹង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​គ្រប់ពេល ។

៣-​បង្អាក់​ការ​ស៊ក​បញ្ចូល
អ្នក​អាច​បញ្ឈប់​សកម្មភាព​រួម​ភេទ​បណ្តោះអាសន្ន​ពី​១០​ទៅ​១៥​នាទី ដើម្បី​គ្រប់គ្រង​អារម្មណ៍​កុំឱ្យ​នាគរាជ​របស់​អ្នក​ងាយ​នឹង​ព្រួស​ពិស​ពេក ដោយ​ជំនួស​មក​វិញ​នូវ​ការ​បបោសអង្អែល​ដៃគូ ឬ​ធ្វើ​សកម្មភាព ផ្សេង​ៗ ជៀសវាង​ដៃគូ​បាត់បង់​អារម្មណ៍​ពុះកញ្ជ្រោល ៕