ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​ចំអក​ឡក​លើ​យ​ទៅ​លើ​ស្ថាប័ន​យ៉ាង​ចាស់​ដៃ ក្រោយ​ទ​ទួ​ច​សុំ​ជួយ Vote ឲ្យ​កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី

1 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន​អ្នកលេង​បណ្ដាញ​សង្គម បាន​នាំ​គ្នា​ចំអក​ឡក​លើ​យ​ទៅ​លើ​ស្ថាប័ន Miss Grand Cambodia គ្មាន​ត្រា​ប្រណី ក្រោយ​ទទូច​សុំ​មហាជន​ជួយ Vote ឲ្យ​កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ខណៈ​កន្លង​មក ផេ​ក​ផ្លូវការ

រាជធានី​ភ្នំពេញ ៖ មហាជន​អ្នកលេង​បណ្ដាញ​សង្គម បាន​នាំ​គ្នា​ចំអក​ឡក​លើ​យ​ទៅ​លើ​ស្ថាប័ន Miss Grand Cambodia គ្មាន​ត្រា​ប្រណី ក្រោយ​ទទូច​សុំ​មហាជន​ជួយ Vote ឲ្យ​កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ខណៈ​កន្លង​មក ផេ​ក​ផ្លូវការ Miss Grand Cambodia មិន​ដែល​ទទួលយក​ពាក្យ​រិះគន់​ពី​សំណាក់​មហាជន​ឡើយ ពោល​គឺ​មាន​តែ​ឌឺដង​មក​លើ​អ្នកគាំទ្រ​កាន់តែ​ខ្លាំង​។

តួយ៉ាង​ដូច​កាលពី​កន្លង​ទៅ​នេះ ផ្ទុះ​ការ​រិះគន់​ឲ្យ​មានការ​កែតម្រូវ និង​សំណូមពរ​ឲ្យ​មានការ​ដក​ចេញ​ទៅ​លើ​ឈុត «​គោព្រៃ​» ដែល​ជា​ឈុត​តំណាង​ខេត្ត​មណ្ឌល​គី​រី ជា​ឈុត​តំណាង​ជាតិ​របស់ Miss Grand Cambodia 2022 សម្រាប់​ការ​ចូលរួម​ប្រកួតប្រជែង Miss Grand International 2022 នៅ​ប្រទេស Indonesia ដែល​ឈុត​នេះ ត្រូវ​បាន​មហាជន​អ្នក​និយម​លេង​បណ្ដាញ​សង្គម​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង តែ​ស្ថាប័ន Miss Grand Cambodia ហាក់​គ្មាន​ការ​ប្រែប្រួល​អ្វី​ឡើយ ពោល​គឺ​មាន​តែ​ឌឺ​ដាក់​អ្នកគាំទ្រ ចំពោះ​កម្មវិធី​មួយ​នេះ​កាន់តែ​ខ្លាំង​ឡើង រហូត​ស្ទើរតែ​អស់អ្នក​គាំទ្រ​គ្មាន​សល់​តែ​ម្ដង​។

មិនតែប៉ុណ្ណោះ​ទេ ក្នុង​ការ​បង្ហោះ​នោះ ផេ​ក​ផ្លូវការ Miss Grand Cambodia ក៏​បាន​បញ្ជាក់​ថា ឈុត «​គោព្រៃ​» នេះ​គឺជា​ឈុត​ដែល​បង្ហាញ​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ​ទៀត​ផង​។ ការ​បញ្ជាក់​នេះ ក៏​រឹតតែ​ធ្វើ​អោយ​អ្នកលេង​បណ្ដាញ​សង្គម​ផ្ទុះ​ប្រតិកម្ម និង​មិន​ពេញចិត្ត​កាន់តែ​ខ្លាំង ដោយ​មានការ​លើក​ឡើង​ថា «​ឈុត​នេះ គ្មាន​អត្ត​សញ្ញា​ល្អ​អ្វី​គ្រប់គ្រាន់ ក្នុង​ការ​យក​ទៅ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិ​ឡើយ​»​។

ជា​ការ​កត់សម្គាល់ ជា​រឿយ​ៗ​ការ​ផុស​របស់​ផេ​ក​ផ្លូវការ MISS Grand Cambidia ភាគច្រើន​ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​នាំ​គ្នា​គិត​ថា សុទ្ធតែ​ជា​ការ​ឌឺដង​មក​លើ​អ្នកគាំទ្រ រហូត​ធ្វើ​ឲ្យ​បាត់បង់​ការ​គាំទ្រ​កាន់តែ​ខ្លាំង​។

យ៉ាងណាមិញ នា​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ មុន​នេះ ផេ​ក​ផ្លូវការ MIss Grand Cambodia បាន​ធ្វើការ​បង្ហោះ​សារ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា «​តារាង​ពិន្ទុ​កម្ពុជា​យើង មានការ​ធ្លាក់​មក​នៅ​លេខ​រៀង​ទី​១០ ដែល​ជា​ចំនួន​លេខ​ចុង​ក្រោយ​បំផុត​»​។ ដោយឡែក​ក្នុង​ការ​បង្ហោះ​នោះ យើង​សម្គាល់​ឃើញ​ថា ផេ​ក​ផ្លូវការ Miss Grand Cambodia ទទូច​សុំ​មហាជន​ឲ្យ​ជួយ Vote ឲ្យ​កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ខណៈ​ការ​សុំ​នេះ ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ធ្វើការ​ចំអក​ឡក​លើ​យ​យ៉ាង​ចាស់ដៃ​តែ​ម្ដង​។

ជាក់ស្ដែង​បើ​យោង​តាម​ការ​បញ្ចេញមតិ​ក្នុង​ការ​ខ​មិន​មហាជន​ជា​ច្រើន​បាន​សម្ដែង​ការ​ចំអក​ឡក​លើ​យ​ថា «​ខ្មែរ​ស្រលាញ់​ខ្មែរ ចៃដន្យ​អី​ខ្ញុំ​មិន​ចេះ Vote ទេ ខ្ញុំ​ចេះ​តែ​រិះគន់ និង​ជាន់ពន្លិច​ទេ សោកស្តាយ​ផង Miss ឌឺ​» ។ អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ទៀត​ពោល​ថា «​បើ​គង់តែ​រក​ជំនួយ​ពី​ពួក​ខ្ញុំ​ដដែល មិច​អ្នកឯង​ញិច​ដាក់​ពួក​អញ​ធ្វើ​អី ហើយ​កុំ​និយាយ​ថា ពួក​ខ្ញុំ​មិន​គាំទ្រ​បវរកញ្ញា​ខ្មែរ ព្រោះ​អតីតកាល​យើង​ញ៉េញ​ពេក​»​។ អ្នកលេង​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ពោល​ថា «​ដូរ​ឈុត​គោព្រៃ​នឹង​ចេញ​ទៅ ចាំ Vote អោយ​»​។ មហាជន​មួយ​ចំនួន​ទៀត​ពោល​ថា «​ចេះ​និយាយ​ទៅ​រួច​ថា ខ្មែរ​ជួយ​ខ្មែរ ក្រែង​ម្ចាស់​កម្មវិធី​នឹង​ឌឺដង​ជាមួយ Fan ដល់​លូវ​ស្រែក​អោយ Fan vote like, share អី​ណា យ៉ាប់​ណាស់ Admin មហា​ឌឺ​»​។

គួរ​បញ្ជាក់​ថា សរុប​ជា​រួម​តែ​ម្ដង ក្នុង​ការ​បញ្ចេញមតិ​តាម​រយៈ​ខ​មិន​ក្នុង​ផុស​ខាងលើ​នេះ គឺ​សុទ្ធសឹងតែ​ជា​មតិ​ឌឺដង​ទៅ​លើ​ស្ថាប័ន Miss Grand Cambodia តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ