ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​តារា​កម្ពុជា​អបអរ​ភាពយន្ត​របស់​អេ​ន​ចេ​លី​ណា ជោ​លី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧ តារា​សម្តែង និង​តារាចម្រៀង​ជា​ច្រើន​ដួង​បាន​ចូលរួម​ក្នុង​កម្មវិធី​ជំនួប​គ្រួសារ​តារា​កម្ពុជា​អបអរសាទរ​អ្នក​នាង​អេ​ន​ចេ​លី​ណា ជោ​លី ដែល​បាន​ផលិតភាព​យន្ត​រឿង

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧ តារា​សម្តែង និង​តារាចម្រៀង​ជា​ច្រើន​ដួង​បាន​ចូលរួម​ក្នុង​កម្មវិធី​ជំនួប​គ្រួសារ​តារា​កម្ពុជា​អបអរសាទរ​អ្នក​នាង​អេ​ន​ចេ​លី​ណា ជោ​លី ដែល​បាន​ផលិតភាព​យន្ត​រឿង «​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ។ ក្រុម​គ្រួសារ​តារា​កម្ពុជា​ចាត់​ទុក​ការ​ផលិតភាព​យន្ត​នេះ​ជា​ការ​លើកកម្ពស់​ដល់​វិស័យ​សិល្បៈ​ទី​៧​របស់​កម្ពុជា ។

កម្មវិធី​ជួបជុំ​នោះ​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​បឹង​ត្របែក​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

លោក​ថៃ នរៈ​សត្យា ថ្លែង​ថា «​សិល្បករ​ត្រូវ​តែ​ចេះ​រួម​គ្នា ធ្វើ​អ្វី​ត្រូវ​ចេះ​ការពារ​សេចក្តី​ថ្លៃថ្នូរ និង​គោរព​មហាជន ធ្វើ​អ្វី​ត្រូវ​ឲ្យ​មានការ​យល់​ដឹង ព្រោះ​សិល្បករ គឺ​មាន​គេ​ស្គាល់​ច្រើន​ជាង​អ្នក​ណា​ទាំងអស់ មិន​ថា​រដ្ឋមន្ត្រី ឬ​ប្រធានាធិបតី​នោះ​ទេ បើ​ទៅ​ប្រទេស​ណា​មាន​តារា​ល្បី​ទៅ​នោះ អ្នកគាំទ្រ​គេ​ទៅ​ច្រើន​ជាង​អ្នកនយោបាយ​» ។

លោក​ថៃ នរៈ​សត្យា សរសើរ​ក្រុម​គ្រួសារ​តារា​កម្ពុជា​ដែល​បង្កើត​ក្រុម​ជួយ​ការងារ​ក្នុង​សង្គម ហើយ​ត្រូវ​បន្តការងារ​នេះ​ទៀត​។  លោក​ថៃ នរៈ​សត្យា ក៏​បាន​ថ្លែងអំណរគុណ​អ្នក​នាង​អេ​ន​ចេ​លី​ណា ជោ​លី ដែរ​ដែល​ខិតខំ​ផលិតភាព​យន្ត​បែប​ប្រវត្តិសាស្ត្រ​ជួយ​ឲ្យ​ពិភពលោក​ស្គាល់​ប្រទេស​ខ្មែរ​ថែម​ទៀត ។

លោក​ផាត់ តារា​រដ្ឋ ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ថ្លែងអំណរគុណ​អ្នក​នាង​អេ​ន​ចេ​លី​ណា ជោ​លី ដែល​សហការ​ថត​ខ្សែភាពយន្ត​និយាយ​ពី​របប​ខ្មែរក្រហម ។

លោក​ផាត់ តារា​រដ្ឋ ផ្តាំផ្ញើ​ឲ្យ​សិល្បករ​ពង្រឹងសមត្ថភាព​សម្តែង និង​ត្រូវ​បង្កើន​ចំណេះដឹង​ដូច​ជា​ភាសា ផ្សេង​ៗ​និង​ការ​ហាត់រៀន​វិជ្ជា​គុន​សម្រាប់​សម្តែង​ដើម្បី​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ ។

ចំណែក​អ្នក​នាង​ខាត់ សុ​ឃី​ម ចង់​ឲ្យ​តារា​ខ្មែរ​ស្រឡាញ់​គ្នា ជួយ​គ្នា​គ្រប់​ស្ថានការណ៍​ទាំងអស់ ពិសេស​ចង់​ឲ្យ​តារា​ខ្មែរ​ចេះ​ជំនាញ​ឲ្យ​បាន​ច្រើន​ដូច​ជា​ក្បាច់គុន និង​ភាសា​បរទេស​​ជាដើម ។

អ្នក​នាង​ខាត់ សុ​ឃី​ម មាន​ក្តី​រំភើប​រីករាយ​ដែល​តារាភាពយន្ត​ហូ​លី​វូ​ដ​អេ​ន​ចេ​លី​ណា ជោ​លី ជួយ​លើក​មុខមាត់​កម្ពុជា​យើង​ម្តង​ហើយ​ម្តងទៀត ពិសេស​ខ្សែភាពយន្ត​ដែល​ទើបតែ​ចាក់​បញ្ចាំងថ្មី​ៗ​នេះ ៕