ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ន សុទ្ធា បកអាក្រាតសុវណ្ណ មក​រា រឿង​ថត​មិន​ឱ្យ​លុយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​អ៊ុ​ន សុទ្ធា បាន​បកអាក្រាត​ចំពោះ​លោក​សុវណ្ណ មក​រា ជា​ថៅកែ​ផលិតកម្ម​ដែល​មិន​ព្រម​បើក​លុយ​គ្រប់​ឱ្យ​ខ្លួន​ក្រោយ​ពេល​ថត​ចប់ ។
ការ​បញ្ចេញ​ឈ្មោះ​ចំ​ៗ​ពី​លោក​អ៊ុ​ន សុទ្ធា នេះ បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​អ៊ុ​ន សុទ្ធា បាន​បកអាក្រាត​ចំពោះ​លោក​សុវណ្ណ មក​រា ជា​ថៅកែ​ផលិតកម្ម​ដែល​មិន​ព្រម​បើក​លុយ​គ្រប់​ឱ្យ​ខ្លួន​ក្រោយ​ពេល​ថត​ចប់ ។
ការ​បញ្ចេញ​ឈ្មោះ​ចំ​ៗ​ពី​លោក​អ៊ុ​ន សុទ្ធា នេះ បន្ទាប់​ពី​លោក​បាន​ព្រមាន​ម្តង​រួច​មក​ហើយ ជុំវិញ​ការ​ទម្លាយ​រឿង​ដ៏​អាស្រូវ​មួយ​នេះ​ជា​សាធារណៈ បើ​មិន​មានការ​ដោះស្រាយ​ពី​លោក​សុវណ្ណ មក​រា​ទេ ។

ទំនងជា​ការ​ទន្ទឹងរង់ចាំ​នោះ​ហាក់​គ្មាន​សង្ឃឹម​ទើប​លោក​អ៊ុ​ន សុទ្ធា បាន​ទម្លាយ​ឈ្មោះ​លោក​សុវណ្ណ មក​រា ជា​អ្នក​បោកប្រាស់​លោក​មិន​ឱ្យ​ព្រម​បើក​លុយ​ឱ្យ​គ្រប់ បន្ទាប់​ពី​លោក​ថត​រឿង​ចប់​ហើយ​នោះ ។

លោក​អ៊ុ​ន សុទ្ធា បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​ខ្ញុំ​ខំ​រង់ចាំ​ចំពោះ​ការ​សន្យា​សា​ជា​ថ្មី​របស់​លោក​រហូត​មក​ដល់​ពេល​នេះ គឺ​គ្មាន​សង្ឃឹម​សម្រាប់​ខ្ញុំ​សោះ អុ​ី​ចឹ​ង​ទុក​ឱ្យ​ខ្ញុំ​ជា​អ្នក​គោរព​សន្យា​តែ​ម្នាក់ឯង​ចុះ ។

ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថាបើ​លោក​មិន​ដោះស្រាយ​ឱ្យ​ខ្ញុំ​ទេ ខ្ញុំ​នឹង​បកអាក្រាត​មុខមាត់​ពិត​របស់​អ្នក ហើយ​រូបភាព​ទាំងនេះ​គឺជា​សកម្មភាព​ដែល​ខ្ញុំ​ថត​ឱ្យ​គាត់​កន្លង​មក គឺ​នៅ​ក្នុង​រឿង «​កូនស្រី​អ្នកនេសាទ​» ។ ម្ចាស់​ផលិតកម្ម​ដែល​មិន​បើក​លុយ​ឱ្យ​ខ្ញុំ​នេះ​គឺ​«​លោក​សុវណ្ណ មក​រា​»​សុំ​បងប្អូន​ជួយ​ចែកចាយ​ឱ្យ​ម្ចាស់​ផលិតកម្ម​នេះ​បានឃើញ​ផង ។ ខ្ញុំ​មុន​នឹង​ធ្វើ​បែប​នេះ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​គាត់​ច្រើន​ដង​ដែរ តែ​នៅ​តែ​ធ្វើ​ចរិត​អន់​ដដែល ដូច្នេះ​សុំ​កុំ​បន្ទោស​ខ្ញុំ​ឱ្យ​សោះ ។

និយាយ​ជាមួយ​ខ្ញុំ​សុទ្ធតែ​ថា​«​បើ​លើស​ពី​១០០​ថ្ងៃ បង​នឹង​ថែមលុយ​ឱ្យ​ថែម​ទៀត​»​តែ​នេះ​មិនដឹង​ជា​ប៉ុន្មាន​១០០​ថ្ងៃ​ហើយ​ទេ ហើយ​ខ្ញុំ​សុំ​ត្រឹមតែ​ថ្លៃដើម​ខ្ញុំ​ប៉ុណ្ណោះ នៅ​ធ្វើ​ឱ្យ​ខ្ញុំ​មិន​បាន​ផង ។ អ្វី​ដែល​កើតឡើង​នេះ​មិនមែន​វាសនា​ទេ គឺ​ច​រឹត​មិន​ទទួលខុស​ត្រូវជា​អ្នកធ្វើការ​» ។

រឿងរ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ​លោក​អ៊ុ​ន សុទ្ធា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ពោល​វា​បាន​កើតឡើង​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​ទៅ​លើ​សិល្បករ ផ្សេង​ៗ​ទៀត​ពី​លោក​សុវណ្ណ មក​រា តែ​ត្រូវ​លោក​ដោះស្រាយ​ចប់​សព្វគ្រប់​រួច​ហើយ​នៅ​តែ​បញ្ហា​ថ្មី​ជាមួយ​លោក​អ៊ុ​ន សុទ្ធា នា​ពេល​នេះ​ប៉ុណ្ណោះ ។

កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បកស្រាយ​ពី​លោក​សុវណ្ណ មក​រា បាន​ទេ ប៉ុន្តែ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បាន​សរសេរ​សារ​ខ្លី​ថា​«​ថ្ងៃនេះ​បាន​ជួប​រឿង​ប្លែក​នៅ​ក្នុង​ជីវិត តែ​មានអី​ម្យ៉ាងដែរ ពាក្យចាស់​បុរាណ​តែង​និយាយ​ថា គិត​ហើយ​ចាំ​គូរ តែបើ​ជ្រុល​ជា​គូរ​ហើយ គូរ​ទៅ​» ៕