វៀតណាម ៖ មន្ត្រីខេត្ត Quang Ngai នៅភាគកណ្តាលនៃប្រទេសវៀតណាម បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា នៅម៉ោង១០យប់ថ្ងៃអង្គារនេះ “មានខ្យល់បក់ខ្លាំង គួរឲ្យភ័យខ្លាច គ្មាននរណាម្នាក់ ហ៊ានចេញពីផ្ទះទេ” នេះបើយោងតាមសារព័ត៌មាន VN Expres ។
មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមរបស់វៀតណាម រាយការណ៍ថា បច្ចុប្បន្ននេះ ព្យុះ “ណូរុ” Noru ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតមួយគឺនៅប្រហែល ១៣០គីឡូម៉ែត្រពីខេត្ត Da Nang ប្រហែល ១១៥គីឡូម៉ែត្រពីខេត្ត Quang Nam និងប្រហែល ១០៨គីឡូម៉ែត្រពីខេត្ត Quang Ngai ជាមួយនឹងល្បឿនខ្យល់អតិបរមា ១៤៩គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
ដូច្នេះនៅម៉ោង១-៣ទៀបភ្លឺថ្ងៃពុធ ទី២៨ ខែកញ្ញានេះ ខ្យល់ព្យុះអាចបោកបក់មកលើដីគោក ឆ្លងកាត់តំបន់ភាគកណ្តាល នៃប្រទេសវៀតណាម ឆ្ពោះទៅប្រទេសឡាវ មុននឹងថមថយឥទ្ធិពលនៅលើប្រទេសថៃ ៕





ចែករំលែកព័តមាននេះ