ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមៗ អ្នកកំពត ពិសេស​អ្នករស់នៅអមសង​ខាង​​ដងព្រែក​កំពង់បាយ!

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត៖ គណៈកម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយ ខេត្តកំពត បានចេញសេចក្តីជូនដំណឹងថា ក្រុម​ការងារ​បច្ចេកទេសរបស់ក្រុមហ៊ុន ស៊ីណូហាយដ្រូ កំចាយ គ្រោងនឹងបើក​ទ្វាររំដោះទឹក នៅទំនប់វារីអគ្គិសនី កំចាយ…

ខេត្តកំពត៖ គណៈកម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយ ខេត្តកំពត បានចេញសេចក្តីជូនដំណឹងថា ក្រុម​ការងារ​បច្ចេកទេសរបស់ក្រុមហ៊ុន ស៊ីណូហាយដ្រូ កំចាយ គ្រោងនឹងបើក​ទ្វាររំដោះទឹក នៅទំនប់វារីអគ្គិសនី កំចាយ តាមលក្ខណៈបច្ចេកទេស។ ស្ថានភាព​បែបនេះ នឹង​ធ្វើឱ្យកម្រិត​ទឹក ក្នុងព្រែក​កំពង់បាយ មានកម្ពស់​លើសពីធម្មតា​។

សេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះ បង្ហាញថា តាមការជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និងឧតុនិយម អំពីស្ថានភាព​ធាតុអាកាស​ ចាប់​ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅលើផ្ទៃសមុទ្រ​ អាច​នឹង​មានភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់បោកបក់​ខ្លាំង និងរលកសមុទ្រខ្ពស់​។ តាមស្ថានភាព​អាកាសធាតុ​នេះ ភ្លៀងនៅតែបន្ត​ធ្លាក់​ជាបន្តបន្ទាប់ ជាពិសេស​តំបន់​ទំនប់​វារីអគ្គិសនី​កំចាយ ទឹកក្នុងអាង​ទំនប់នារសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះ មានកម្ពស់ ១៤៨.៦៩​ម៉ែត្រ​។

​សូមរម្លឹកថា ក្រុមហ៊ុន​​ចិន ស៊ីណូ​ហាយដ្រូ (Sinohydro) បាន​សាងសង់​វារីអគ្គិសនី​កំចាយ ស្ថិត​ក្នុង​ស្រុក​ទឹក​ឈូ ខេត្ត​កំពត កាល​ពី​ថ្ងៃ​២០ មីនា ឆ្នាំ​២០០៧។ វារីអគ្គិសនី​នេះ ​បាន​បើក​ឲ្យ​ដំណើរការ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១១។

ការ​សាងសង់​ទំនប់វារីអគ្គិសនីកំចាយ ក្នុងខេត្តកំពត បាន​ចំណាយ​ប្រាក់​សរុប​ជាង ២៨០​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​អាជីវកម្មរយៈពេល​ ៤០​ឆ្នាំ។ ​

អគ្គិសនីកម្ពុជា បានប្រកាសថា វារីអគ្គិសនីកំចាយនេះ មានស្តុកទឹក រហូតដល់ជាង ៧០០​លានម៉ែត្រគីប។ បើសិនជាពន្លាតជាផ្ទៃក្រឡា គិតកម្ពស់ទឹក ១ម៉ែត្រ គឺលិច ៧ម៉ឺនហិចតា ពោលគឺ​លិច​តំបន់មាត់សមុទ្រ ពីបូកគោ ដល់កែប​ លិចទាំងអស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ