ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុ​ល ដា​វី វាយប្រហារអ្នកចោទ​នាង​រឿងអាស្រូវ​ស្នេហ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​កុ​ល ដា​វី ខឹង​ខ្លាំង​ចំពោះ​ជន​ម្នាក់​ដែល​ចោទ​ថា នាង​ធ្លាប់​ជា​ស្រី​ចិញ្ចឹម​របស់​កូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ជាមួយ​មន្ត្រី​ដែល​មាន​ឋានៈ ខ្ពស់​ៗ មួយ​ចំនួន​ទៀត ។

រាជធានី​ភ្នំពេញ ៖  តារា​សម្តែង​នាង​កុ​ល ដា​វី ខឹង​ខ្លាំង​ចំពោះ​ជន​ម្នាក់​ដែល​ចោទ​ថា នាង​ធ្លាប់​ជា​ស្រី​ចិញ្ចឹម​របស់​កូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ជាមួយ​មន្ត្រី​ដែល​មាន​ឋានៈ ខ្ពស់​ៗ មួយ​ចំនួន​ទៀត ។

កុ​ល ដា​វី ចាត់​ទុក​ការ​ចោទ​នោះ​គឺជា​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​នាង ហើយ​ចាត់​អ្នកចោទ​នោះ​ថា «​ជា​មនុស្ស​ថោកទាប និង​បាត​សង្គម​»​។

ថ្មី​ៗ​កន្លង​មក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Chham Chhany» បាន​ចោទ​តារា​សម្តែង​នាង កុ​ល ដា​វី និង​នាង​វ៉ាង ស្រី​ណូ ទាក់ទិន​រឿងអាស្រូវ​ស្នេហ៍ ។ គេ​ចោទ​ថា កុ​ល ដា​វី ធ្លាប់​ជា​ស្រី​លួចលាក់​របស់​កូន​ថ្នាក់ដឹកនាំ​មួយ​រូប មុន​ពេល​ដែល​នាង​ធ្វើ​ជា​ស្រី​កំណាន់​របស់​មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រោយ​ពេល​កុ​ល ដា​វី មានកូន​អ្នកធំ​ធានា​ចិញ្ចឹម​ហើយ​នោះ នាង​ប្រែក្លាយ​ជីវភាព​ហ៊ឺហា​ជាង​មុន ដែល​នាង​ធ្លាប់តែ​នៅផ្ទះ​ជួល ។ 

បុរស​នោះ​ចោទ​ថា កុ​ល ដា​វី គឺជា​មនុស្ស​ញៀន​ល្បែងស៊ីសង​ដែល​លែង​តាម​ផ្ទះ ហើយ​ចាញ់​រហូត​បោស​គូទ​ក៏​មាន ហើយ​ក្រោយ​ពេល​ចាញ់​នាង​តែងតែ​ខ​ល​ទៅរ​កកូន​អ្នកធំ​និង​ប្រុស​ស្នេហ៍​នោះ​បាន​លុយ​មក​លេង​បន្ត​ទៀត​។

បន្ទាប់​ពី​ការ​ចោទ​បែប​នោះ​មក ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ដែល​មិន​បានដឹង​រឿង​ច្បាស់ រិះគន់​ខ្លាំង ទៅ​លើ​តារា​សម្តែង​នាង​កុ​ល ដា​វី ។ ទោះជា​យ៉ាងណា​ក្តី កុ​ល ដា​វី ចាត់​ទុក​ការ​ចោទ​នោះ​ជា​ការ​បំផ្លើស ដ្បិត​រូប​នាង និង​កូន​ថ្នាក់ដឹកនាំ​នោះ​មិន​ដែល​ជួប​គ្នា​ម្តងណា​សោះ ។

តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន កុ​ល ដា​វី បាន​ឆ្លើយ​តប​ថា «​ជន​ថោកទាប ពួក​បាត​សង្គម ហេតុ​អី​ក៏​ហ៊ាន​សរសេរ​បង្ខូច​កិត្តិយស​របស់ខ្ញុំ​បែប​នេះ ចាប់ពី​ពេល​នេះ​ទៅ បានការ​ងារ​មួយទៀត​ហើយ ដើម្បី​ការពារ​ភាព​ស្អាតស្អំ​របស់ខ្ញុំ ជូន​ក្រុម​គ្រួសារ បង​រក្សា ជូន​ទស្សនិកជន​ដែល​តែងតែ​គាំទ្រ​នាង​ខ្ញុំ ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប​ដែល​ពួក​គាត់​តែងតែ​ស្រលាញ់ និង​ផ្តល់​តម្លៃ ជា​ពិសេស​ភាព​ស្អាតស្អំ​រវាង​ខ្ញុំ និង​លោក​ហ៊ុន ម៉ា​និ​ត ទាំង​ដែល​ខ្ញុំ និង​គាត់​ពុំដែល​បាន​ជួប​គ្នា​ម្តងណា​សោះ ។

ចង់​ដឹង​ដល់​ហើយ​ក្នុង​ខួរ​វា​មានអី​ខ្លះ រាល់ថ្ងៃ​ស៊ី​អី បាន​វា​មាន​សន្ដាន​ថោកទាប​អ៊ីចឹង អាង​អី​អាង​សារ​ពី​ប្រិ​យ​មិត្ត ហើយ​ឆ្លើយ​យករួចខ្លួន​មែន​! ចង់​ប្រាប់​ថា វា​មិន​ស្រួល​អ៊ីចឹង​ទេ មនុស្ស​បាត​សង្គម​ពិតជា​រស់​នាំ​ធ្ងន់​ផែនដី​មែន អាណិត​តែ​ឳ​ពុក​ម្តាយ​អ្នកឯង​ទេ បើ​គាត់​ដឹង​ថា អ្នកឯង​មាន​សន្តាន​ថោកទាប​អ៊ីចឹង មិនដឹង​ជា​គាត់​ឈឺចាប់​ប៉ុន​ណ​ទេ​» ។
កុ​ល ដា​វី គឺជា​តារា​មួយ​រូប​ដែល​ជួប​រឿងអាស្រូវ​ជា​បន្តបន្ទាប់ ក្នុង​ចំណោម​តារា​មួយ​ចំនួន​ទៀត ក្នុង​ពេល​ដែល​នាង​បាន​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ និង​ចាប់​យោង​ភាព​ល្បីល្បាញ​នា​ពេល​កន្លង​មក ។

ក្រោយ​ពី​ភ្ជាប់​ចំណង​ស្នេហ៍ និង​មាន​គម្រោង​រៀប​ការ​ជាមួយ​តារាចម្រៀង​លោក​សុខ រក្សា​មក តារា​សម្តែង​រូប​នេះ​បាន​ផ្លាស់​ប្តូរ​អត្ត​ចរិត និង​បន្ថយ​ការ​ស្លៀកពាក់​បែប​សិច​ស៊ី៕