ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រូបថត ឆាយ វី​រៈ យុទ្ធ ភ្ជាប់ពាក្យ​ថ្ងៃនេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ លោក ឆាយ វី​រៈ យុទ្ធ បាន​ទម្លាយ​នូវ​ថត​ជា​ច្រើន​សន្លឹក​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បញ្ជាក់​ពី​ការ​ភ្ជាប់ពាក្យ​របស់​លោក​

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ លោក ឆាយ វី​រៈ យុទ្ធ បាន​ទម្លាយ​នូវ​ថត​ជា​ច្រើន​សន្លឹក​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បញ្ជាក់​ពី​ការ​ភ្ជាប់ពាក្យ​របស់​លោក​ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​មិ​ញ​នេះ​។

ជាមួយនឹង​រូបថត​ដែល​បាន​បង្ហោះ​លោក ឆាយ វី​រៈ យុទ្ធ ពុំ​បាន​ពណ៌នា​អ្វី​ច្រើន​ឡើយ ដោយ​ក្នុង​នោះ​លោក​គ្រាន់តែ​បាន​សរសេរ​យ៉ាង​ខ្លី​ថា ពិធី​ភ្ជាប់ពាក្យ ឆាយ វី​រៈ​យុទ្ធ និង សែ ចាន់​ឌី ថ្ងៃ ពុធ ទី​០១ ខែមីនា ឆ្នាំ​២០១៧​។

គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា ពិធី​នេះ​ធ្វើ​ឡើង​នៅ​ទីណា​ឡើយ  ប៉ុន្តែ​ពិធី​នេះ គេ​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​ញាតិ​មិត្ត​ទាំង​សងខាង ខណៈ​ពេល​ដែល​គូ​ដណ្តឹង​របស់​លោក ឆាយ វី​រៈ​យុទ្ធ នោះ គឺ​មិន​ស្ថិត​នៅ​ក្នុង​ចង្កោម​អ្នកសិល្បៈ​ដូច​គ្នា​ឡើយ​។

យ៉ាងណា​ក៏​ដោយ ក្រោយ​ពេល​បែកធ្លាយ​នូវ​រូបថត​ទាំងនោះ​មាន​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​នាក់​បាន​ចូលរួម​សម្តែង​ការ​អបអរ​សារ​ទរ និង​ជូនពរ​ពួក​គេ​ទាំង​ពីរ​ឲ្យ​មាន​សុភមង្គល ក្នុង​ពេល​ដែល​ប្រិ​យ​មិត្ត​មួយ​ចំនួន​បាន​ពោល​ពាក្យ​ថា លាក់​រឿង​បាន​ជិត​ល្អ​ណាស់​៕