ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចៀន​សម្រាប់​គូ​អាពាហ៍ពិពាហ៍​រចនា​យ៉ាង​ប្រណីត

7 ឆ្នាំ មុន

១-​ចិញ្ចៀន​រៀប​ការ​ប្រភេទ​គូ​មាន​លក្ខណៈ​រាបស្មើ និង​មួយ​វង់​ទៀត​តួ​ទាំងមូល​រុំ​ព័ទ្ធ​ដោយ​គ្រាប់ពេជ្រ​ដ៏​ស្រស់​ស្អាត ។
២-​បង្កើន​លក្ខណៈ​ពិសេស​លើ​ចិញ្ចៀន​មង្គលការ​មួយគូ ដោយ​មាន​ឆ្លាក់​ឈ្មោះ

១-​ចិញ្ចៀន​រៀប​ការ​ប្រភេទ​គូ​មាន​លក្ខណៈ​រាបស្មើ និង​មួយ​វង់​ទៀត​តួ​ទាំងមូល​រុំ​ព័ទ្ធ​ដោយ​គ្រាប់ពេជ្រ​ដ៏​ស្រស់​ស្អាត ។
២-​បង្កើន​លក្ខណៈ​ពិសេស​លើ​ចិញ្ចៀន​មង្គលការ​មួយគូ ដោយ​មាន​ឆ្លាក់​ឈ្មោះ ។
៣-​ចិញ្ចៀន​រៀប​ការ​ប្រភេទ​គូ ដោយ​តួ​ទាំងមូល​ពណ៌​មាស លំអ​ដោយ​គ្រាប់ពេជ្រ​គួរ​ឱ្យ​ចង់​គយគន់ ។
៤-​ចិញ្ចៀន​រៀប​ការ​ប្រភេទ​គូ​ពណ៌​មាស លំអដោយ​គ្រាប់ពេជ្រ ។
៥-​ចិញ្ចៀន​ពណ៌​ទឹកប្រាក់​រាបស្មើ ចំណែក​មួយ​វង់​ទៀត លំអ​ដោយ​ពេជ្រ​សម្រាប់​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ដែល​ចូលរួម ។
៦-​ចិញ្ចៀន​ប្រភេទ​គូ​ពណ៌​ទឹកប្រាក់​ក្នុង​លក្ខណៈ​សាមញ្ញ សក្តិ​សម​ទៅ​នឹង​អ្នក​ប្រើប្រាស់​ជា​ប្រចាំ ។
៧-​គូស្នេហ៍​ដែល​រៀប​ការ​គួរ​ប្រើ​ចិញ្ចៀន​ប្រភេទ​គូ​ពណ៌​មាស និង​មាន​ដាំ​ពេជ្រ​ពណ៌​ស បង្កើន​សម្រស់​គួរ​ឱ្យ​គយគន់ និង​រំលេច​ដោយ​ភាព​ស្រស់ស្រាយ ។
៨-​ចិញ្ចៀន​រៀប​ការ​ជា​គូ​ចេញ​ម៉ូ​ដ​ក្នុង​ក្តី​ស្រមៃ គួប​ផ្សំ​នឹង​ការ​ដាំ​ពេជ្រ​ដ៏​ធំ​នៅ​ចំ​កណ្តាល ។
៩-​ចិញ្ចៀន​អាពាហ៍ពិពាហ៍​ផ្តោត​ជា​សំខាន់​លើ​ការ​ចេញ​ម៉ូ​ដ​មាន​លក្ខណៈ​ចិញ្ចៀន​២​វង់​ជំពាក់គ្នា ដោយ​ចិញ្ចៀន​ទាំង​២​នេះ​មាន​ភាព​ស្រស់​ស្អាត​មិន​ច្រំ​ដែល ។
១០-​ចិញ្ចៀន​រៀប​ការ​ប្រភេទ​គូ​ពណ៌​មាស រំលេច​ដោយ​ពេជ្រ​យ៉ាង​ស្រស់​ស្អាត ។
១១-​ចិញ្ចៀន​រៀប​ការ​ប្រភេទ​គូ​ពណ៌​មាស​ដាំ​ដោយ​គ្រាប់ពេជ្រ​នៅ​លើ​ចិញ្ចៀន​ដ៏​មាន​តម្លៃ ។
១២-​ចិញ្ចៀន​គូ​ផលិត​ពី​ប្លា​ទី​ន លំអ​ដោយ​គ្រាប់ពេជ្រ សក្តិ​សម​ចំពោះ​កូនកំលោះ​-​ក្រមុំ​គ្រប់​រូប​នៅ​អាស៊ី ៕