ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ពេញ​បណ្ដាញ​សង្គម ជុំវិញ​ដំណឹង​ការ​ចាប់ខ្លួន​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​ដោយសារ​រឿង​មួយ

1 ឆ្នាំ មុន

ជឿជាក់​ថា ពុក​ម៉ែ​បងប្អូន​ប្រាកដជា​ស្គាល់​ជាក់​មិន​ខាន​ឡើយ នៅ Miss Grand Myanmar២០២០ មួយ​រូប ដែល​ជា​រាជ​នី​សម្រស់ មាន​ភាព​លេចធ្លោ​មិនធម្មតា​នោះ គឺ​នាង

ប្រទេស​ថៃ ៖ ជឿជាក់​ថា ពុក​ម៉ែ​បងប្អូន​ប្រាកដជា​ស្គាល់​ជាក់​មិន​ខាន​ឡើយ នៅ Miss Grand Myanmar២០២០ មួយ​រូប ដែល​ជា​រាជ​នី​សម្រស់ មាន​ភាព​លេចធ្លោ​មិនធម្មតា​នោះ គឺ​នាង Han Lay ដែល​ជា​បវរកញ្ញា​ក្លាហាន​ម្នាក់​បាន​ឡើង​និយាយ​ពី​ស្ថានភាព​ប្រទេស​អំឡុង​ពេល​មេដឹកនាំ​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​លើ​ឆាក​ប្រកួត Miss Grand International ២០២០ ។

ជាក់ស្ដែង អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ទៅ​វិញ​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ បែរជា​លេចឮ​ដំណឹង​ព្រោងព្រាត​ថា «Miss Grand Han Lay» រូប​នេះ នាង​បាន​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​បាងកក ខណៈ​ពេល​ដែល​នាង​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​។

ដោយ​កាលពី​កន្លង​ទៅ បវរកញ្ញា Han Lay miss Grand Myanmar បាន​ចេញ​មក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​​កម្មវិធី​ប្រកួត Miss Grand International អំពី​ស្ថានការណ៍ ភាព​ចលាចល​ក្នុង​ប្រទេស​។ ដើម្បី​អំពាវ​នាវ​ដល់​រដ្ឋាភិបាលយោធា​ដែល​បាន​ដណ្តើម​អំណាច​ឲ្យ​បញ្ឈប់​អំពើ​ហិ​.​ង្សា​លើ​ប្រជាជន​ក្នុង​ប្រទេស បណ្តាល​ឱ្យ​អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា ចេញ​ដីកាចាប់ខ្លួន និង​ត្រូវ​សុំ​សិទ្ធិ​ជ្រកកោន​។

យ៉ាងណាមិញ ក្រោយ​ពី​បានដឹង​ពី​ដំណឹង​នេះ​ហើយ ក៏​បាន​ធ្វើ​ឱ្យ​មហាជន​អ្នកគាំទ្រ​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល​ពាសពេញ​បណ្ដាញ​សង្គម ព្រួយបារម្ភ​ចំពោះ​នាង និង​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​គ្រប់​ៗ​គ្នា​បែប​នេះ​ថា «​បណ្ដាល​មក​ពី​ហេតុ​អ្វី? មានរឿង​អ្វី​កើតឡើង មិច​បាន​នៅ​សុខ​ៗ​បែរជា​ចាប់​នាង​ទៅ​វិញ តើ​នាង​បាន​ធ្វើ​អ្វី​ខុស​មែន?»​។

នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ថៃ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថៃ បាន​ចេញ​មុខ​មក​ទម្លាយ​ថា សមត្ថកិច្ច​ពុំ​បាន​ចាប់ខ្លួន​បវរកញ្ញា Han Lay ដូចដែល​ព័ត៌មាន​បាន​លេចឮ​នោះ​ឡើយ ហើយ​អ្វី​ដែល​គ្រប់​គ្នា​បានឃើញ​នោះ​វា​មិន​ដូច​គ្រប់​គ្នា​កំពុង​តែ​សង្ស័យ​ទេ​។

ទន្ទឹម​នឹង​នោះ​ផង​ដែរ ចំពោះ​ករណី​ដែល​មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​និយាយ​ពី​បវរ​កញ្ញា Han Lay នោះ គឺ​គ្រាន់តែ​គេ​ពុំ​អនុញ្ញាត​ឱ្យ​ឆ្លង​ដែន​ចូល​ប្រទេស​តែ​ប៉ុណ្ណោះ បន្ទាប់​មានការ​ត្រួត​ពិនិត្យ​ឯកសារ​ឆ្លង​ដែន ហើយ​នាង​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​ជា​ហេតុ​ត្រូវ​ប៉ូលិស​ធ្វើការ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​ប្រទេស​បន្ត តែ​ពុំ​មានការ​ចាប់​ឃុំខ្លួន​នោះ​ទេ ហើយ​បច្ចុប្បន្ន​កំពុង​ទាក់​ទង​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ប្រចាំ​ប្រទេស​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ