ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វាំ​ង​ឡង់​​ ៖ ចរាចរណ៍​នៅ​ព្រំដែន​ជាមួយ​រុ​ស្ស៊ី​កើនឡើង ក្រោយ​លោក Putin ប្រកាស​កេណ្ឌ​ទ័ព

1 ឆ្នាំ មុន

ហ្វាំងឡង់ ៖ ឆ្មាំ​ព្រំដែន​ហ្វាំ​ង​ឡង់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២២ កញ្ញា​នេះ​ថា ការ​ធ្វើ​ចរាចរណ៍​

ហ្វាំងឡង់ ៖ ឆ្មាំ​ព្រំដែន​ហ្វាំ​ង​ឡង់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២២ កញ្ញា​នេះ​ថា ការ​ធ្វើ​ចរាចរណ៍​មក​ព្រំដែន​ហ្វាំ​ង​ឡង់​ភាគ​ខាងកើត​ជាមួយ​រុ​ស្ស៊ី​មានការ​កើនឡើង​ខ្លាំង ខណៈ​ដែល​ស្ថានភាព​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​។

ហ្វាំ​ង​ឡង់​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​នូវ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី បន្ទាប់​ពី​ប្រធានាធិបតី Vladimir Putin បញ្ជា​ឱ្យ​មានការ​កេណ្ឌ​ទ័ព​។

លោក Matti Pitkaniitty ប្រធាន​ផ្នែក​កិច្ចការ​អន្តរជាតិ​របស់​ឆ្មាំ​ព្រំដែន​ហ្វាំ​ង​ឡង់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ដូច្នេះ​ថា «​ចំនួន​ចរាចរណ៍​នៅ​ព្រំដែន​បាន​កើនឡើង​យ៉ាង​ច្បាស់​»​។

ការ​ប្រកាស​កេណ្ឌ​ទ័ព​របស់​លោក Putin កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​បង្កើន​ការ​ភ័.យ​ខ្លា.ច​ថា បុរស​គ្រប់​វ័យ​ចូល​បម្រើ​ទ័ព​នឹង​មិន​ត្រូវ​អនុញ្ញាតឱ្យ​ចាក​ចេញពី​ប្រទេស និង​ជំរុញ​ឱ្យ​សំបុត្រ​នៃ​ការ​ហោះហើរ​ចេញពី​ប្រទេស​រុ​ស្ស៊ី​លក់ដាច់​ឆាប់រហ័ស​។

ទោះ​យ៉ាងណា លោក Matti Pitkaniitty បាន​និយាយ​ថា ចំនួន​ប្រជាជន​ឆ្លង​ព្រំដែន​នៅ​ថ្ងៃ​ពុធ​ទាប​ជាង​កាលពី​ចុង​ស​ប្តា​ហ៍​។

លោក​បញ្ជាក់​ថា ប្រជាជន​រុ​ស្ស៊ី ៤.៨២៤​នាក់​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​ហ្វាំ​ង​ឡង់​តាម​ព្រំដែន​ភាគ​ខាងកើត​កាលពី​ថ្ងៃ​ពុធ​។

ប៉ូ​លី​ស​និយាយ​ថា នៅ​ភាគ​ខាងជើង​ប្រទេស​ន័​រ​វែ​ស ចំនួន​ពលរដ្ឋ​រុ​ស្ស៊ី​ឆ្លង​ព្រំដែន​ន័​រ​វែ​ស​មិន​មានការ​ផ្លាស់​ប្តូរ​នោះ​ទេ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ