ថៃ៖ ជិតមួយឆ្នាំទៅហើយនៅរឿងរ៉ាវរបស់តារាស្រីដ៏ល្បីឈ្មោះមួយរូបប្រចាំប្រទេសថៃដែលមានសមត្ថភាពទេពកោសល្យសម្ដែងដ៏ប៉ិនប្រសព្វ និងភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈនោះ គឺ Tangmo Nida ដែលបានស្លា.ប់ទៅដោយគ្មានថ្ងៃវិលត្រឡប់មកវិញនោះឡើយ ហើយមូលហេតុយើងនៅមិនទាន់ដឹង តារាស្រីរូបនេះស្លា.ប់ដោយសារតែរអិលធ្លាក់ពីលើទូកចូលទៅក្នុងទន្លេចៅផាយ៉ា ឬក៏យ៉ាងណានោះ គ្រាន់តែដឹងថា មានជន៦នាក់ដែលជាប់ពាក់ព័ន្ធ ។

ដោយឡែក បើយើងនាំគ្នាក្រឡេកមកដឹង ចាប់តាំងតែពីនាងបានចាកចេញទៅអស់រយៈពេលប្រមាណជាង៧ខែទៅហើយ បានបន្សល់ទុកនៅតែការឈឺចាប់សោកស្តាយស្ទើរតែមិនអាចទទួលយកបាន និងស្រណោះតែប៉ុណ្ណោះ ។ ប៉ុន្តែការពិតច្បាស់លាស់ នៅមិនទាន់បានលាតត្រដាងនៅឡើយនោះទេ ព្រោះជនសង្ស័យប្រុសស្រីទាំង៦នាក់ ដែលកំពុងតែត្រូវតុលាការស៊ើបសួរនាំ ក្នុងនោះផងដែរ ជនទាំង៦នាក់នោះ ត្រូវចោទប្រកាន់ពីករណីដែលពាក់ព័ន្ធជាមួយនឹងការស្លា.ប់របស់តារាស្រីដ៏ល្បីឈ្មោះ Tangmo ដូចគ្នា ប៉ុន្តែគ្មានភស្តុតាងណាមួយ ដែលបញ្ជាក់ថា ពួកគេជាអ្នកធ្វើឱ្យស្លា.ប់ ដែលអាចឱ្យតុលាការចោទពីបទឃា.ត.ក.ម្មបានឡើយ។

ក្នុងនោះ ជនទាំង៦នាក់ដែលបានជាប់ពាក់ព័ន្ធនេះ ក៏បានចុះឡើងៗតុលាការមិនឈប់ឡើយ ប៉ុន្តែ អ្វីដែលនឹកស្មានមិនដល់ និងស្ទើរតែមិនគួរអោយជឿទៅវិញនោះ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២ ស្រាប់តែពួកគេក៏បានវិលត្រលប់មកកាន់តុលាការវិញម្តងទៀត ជាមួយនឹងម្តាយរបស់ Tangmo ក្នុងការចរចាប្រគល់សំណងក្នុងរឿងក្តីការស្លា.ប់របស់នាង។ នេះបើបើតាមរយះសារព័ត៌មានរបស់ថៃបានឱ្យដឹងថា «ម្តាយរបស់Tangmo បានព្រមទទួលសំណងចំនួន២លានបាតដែលស្មើនឹង៥៣ ០០០ដុល្លារពីជនសង្ស័យទាំង៦នាក់នោះនៅមុខតុលាការហើយ»។

លើសពីនេះទៅទៀត លោកស្រីក៏បានប្រាក់ចំនួន៣ម៉ឺនបាត ដែលស្មើនឹង៨០០ដុល្លារទៀតក្នុងមួយខែ ក្នុងរយៈពេល ២០ ឆ្នាំទៀតផង។ ចំណែក Sand និង Gatick ដែលជនក្នុងចំណោមជនសង្ស័យ ក៏បានប្រគល់ក្រវិលពេជ្រមួយគូ ដែលមិនច្បាស់តម្លៃទៅឱ្យលោកស្រីផងដែរ។ បន្ទាប់ពីបានលឺដូច្នេះភ្លាម ក៏មានមហាជនមិនតិចនាក់នោះទេ នាំគ្នាចូលទៅបញ្ចេញមតិព្រោងព្រៀតថា
«តើអ្នកស្រីជាម្ដាយប្រភេទណាដែរ កូនស្លាប់ទៅទាំងមូលបែរជាមិនគិតរកយុត្តិធន៌អោយកូនទេគិតតែចង់បានទ្រព្យចង់បានរបស់អញ្ជឺង បើមានម្ដាយដូចជាអ្នកស្រី ខ្ញុំសុំអត់មានល្អជាង»។ អ្នកខ្លះទៀត ក៏បានឡើកឡើងទៀតថា«ខ្ញុំគិតថាអ្នកស្រីមិនមែនជាម្ដាយបង្កើតរបស់Tangmoនោះទេ គ្មានម្ដាយឯណាដាច់ចិត្តហ៊ានធ្វើបែបនេះដាក់កូនរបស់ខ្លួនឯងនោះឡើយ»។

គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅអ្នកស្រី Panida Sirayuthyothin បានប្រតិកម្មនឹងព័ត៌មានមិនពិតបន្ទាប់ពីមានអ្នកចែកចាយថា គាត់មិនមែនជាម្ដាយបង្កើតរបស់Tangmoនោះឡើយ ម្ដាយពិតប្រាកដរបស់Tangmo Nida បានទទួលមរណភាពហើយ មិនទុកចាំយូរអ្នកស្រី ក៏បានបញ្ជាក់ថាគាត់គឺជាម្ដាយពិតប្រាកដ បានសម្រាលកូនស្រី និងចិញ្ចឹមបីបាច់នាងតាំងពីតូចក្រូចឆ្មាម្ល៉េះ សូម្បីតែមុខមាត់ដូចគ្នាដែរ អ្នកស្រីបានបញ្ជាក់ថា«គាត់គឺជាម្ដាយបង្កើត របស់កូន(Tangmo)មិនមែនជាម្ដាយចុងទេ Tangmo មានមុខមាត់កាត់ទៅគាត់ហើយគាត់បានបង្កើតកូននិងចិញ្ចឹមឱ្យធំឡើងដោយផ្ទាល់ដៃសូម្បីមេដោះក៏គ្មានដែរ លើសពីនេះ ម្ដាយTangmo ក៏បាននិយាយទៀតថា គាត់គឺ
ជាម្ដាយបង្កើតរបស់កូន ។

បើទោះជានាងធ្លាប់ត្រូវឆ្លងកាត់ការវះកាត់កែសម្រស់ខ្លះក៏ដោយដូច្នេះហើយទើបធ្វើឱ្យមានការងឿងឆ្ងល់គ្រប់ៗគ្នាថា តើនេះជាការពិតឬយ៉ាងណា? ព្រោះដំណឹងនេះនិងពាក្យចចាមអារ៉ាមកំពុងតែកើនឡើងមិនឈប់ ៕ ដោយ៖ Sophea Danet






ចែករំលែកព័តមាននេះ