លោកគ្រូ ស សី និយាយពីបញ្ហានាំសិស្សទៅវ៉ៃនៅថៃថ្ងៃមុនចាញ់ទាំងមិនអស់ចិត្ត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្មីៗកន្លងទៅនេះ គ្រូបង្ហាត់ប្រដាល់នៅស្រុកមុខកំពូលលោក ស សី បាននាំសិស្ស
រាជធានីភ្នំពេញ ៖ ថ្មីៗកន្លងទៅនេះ គ្រូបង្ហាត់ប្រដាល់នៅស្រុកមុខកំពូលលោក ស សី បាននាំសិស្ស
រាជធានីភ្នំពេញ ៖ ថ្មីៗកន្លងទៅនេះ គ្រូបង្ហាត់ប្រដាល់នៅស្រុកមុខកំពូលលោក ស សី បាននាំសិស្សសំណព្វរបស់ខ្លួន ស ធារ៉ា ទៅវ៉ៃនៅប្រទេសថៃ ក្បែរជាយដែនម៉ាឡេស៊ី ដោយការប្រកួតនោះកីឡាករវ័យក្មេងរបស់កម្ពុជាប្រកួតចាញ់ពិន្ទុកីឡាករថៃ Superball ។
ការប្រកួតនោះបានធ្វើឲ្យលោក ស សី ជាគ្រូបង្វឹកមិនអស់ចិត្តឡើយ ជាងនេះទៅទៀតពេលនេះលោកចេញមុខប្រកាសចង់បង្កើតការប្រកួតរវាងកីឡាករទាំងពីរម្ដងទៀត ដោយធ្វើឡើងនៅខ្មែរវិញម្ដង ។ លោកហ៊ានផ្ដល់តម្លៃខ្លួនចំនួន៣០០ ដុល្លារដល់កីឡាករថៃខាងលើ ប្រសិនបើហ៊ានមកប្រកួតជាមួយ ធារ៉ា នៅខ្មែរវិញម្ដង។
ចំពោះដើមចមដែលនាំឲ្យលោកចាញ់ទាំងមិនអស់ចិត្ត ពេលនាំ «ក្របីយន្ត» ស ធារ៉ា ទៅវាយនៅថៃនោះត្រូវបានលោកគ្រូ ស សី ប្រាប់ថា ដោយសារតែបញ្ហា ទីមួយគឺការធ្វើដំណើរមានរយៈពេលរហូតដល់ទៅ២ថ្ងៃទើបទៅដល់ទីតាំងប្រកួត ពោលត្រូវជិះឡានចំនួន៥ដំណាក់កាល និយាយទៅមានរយៈចម្ងាយឆ្ងាយណាស់រហូតដល់ជាយដែនម៉ាឡេស៊ីឯណោះ ។ មួយចំណុចទៀតនោះលោកថា ស ធារ៉ា មិនបានហ្វឹកហាត់ពេញលេញទេដែលកាលនោះហាត់បានតែ២ថ្ងៃគត់។
គួររម្លឹកថា ការប្រកួតរវាង ក្របីយន្ត ស ធារ៉ា និងកីឡាករថៃ Superball អ្នករៀបចំកម្មវិធីរបស់ថៃក៏បានផ្ដល់ថវិកាចំនួន ៣០០ ដុល្លារដល់ខាងកីឡាករកម្ពុជាដូចគ្នា ហើយការហូបចុក ធ្វើដំណើរត្រូវចំណាយខ្លួនឯងទៀត ទើបលោកគ្រូ ស សី ប្រកាសព្រមផ្ដល់ប្រាក់៣០០ដុល្លារដូចគ្នា ព្រោះចង់ឲ្យគូនេះប៉ះគ្នាម្ដងទៀតនៅខ្មែរ ហើយបើសិនបានប្រកួតក្នុងថ្ងៃព្រឹត្តិការណ៍មហាគុនខ្មែរថ្ងៃទី២៧ ខែកញ្ញា ខាងមុននេះ កាន់តែពិសេសទៅទៀត ៕
ចែករំលែកព័តមាននេះ