ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មោភ​ណាស់ ! ពោះម៉ាយ​កូន​៤​នាក់​ចាប់​នាង​ក្រមុំ​កំពុង​បត់ជើងធំ

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ នារី​ក្រមុំ​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​អុំទូក​ទៅ​បត់ជើងធំ​នៅ​ក្នុង​ព្រៃរនាម​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ស្រាប់តែ​

ខេត្តពោធិ៍សាត់ ៖ នារី​ក្រមុំ​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​អុំទូក​ទៅ​បត់ជើងធំ​នៅ​ក្នុង​ព្រៃរនាម​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ស្រាប់តែ​ត្រូវ​បុរស​ពោះម៉ាយ​កូន​០៤ ចាប់រំលោភ​លើ​កាណូត រហូត​បាន​សម្រេច ។ ករណី​រំលោភ​សេពសន្ថវៈ​នេះ​បាន​កើតឡើង​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប តាំងពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​មក​ម្ល៉េះ នៅ​ភូមិ​កំពង់​ប្រាក់ ឃុំ​ស្នារ​អ​ន្សា ស្រុក​ក្រគរ ប៉ុន្តែ​នារី​រង​គ្រោះ ទើបតែ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ថ្ងៃ​ទី​២៣ នេះ​ទេ ទើប​សមត្ថកិច្ច​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​បុរស​កំហូច​នេះ​តែ​ម្ដង​។

នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្នា​អ​ន្សា​រ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ឹម កុសល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​បុរស​ពោះម៉ាយ មានកូន​០៤​នាក់ ប្រុស​០២ ស្រី​០២ រស់នៅ​ផ្ទះ​អណ្ដែត​ទឹក​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ជាមួយ​នារី​រង​គ្រោះ​អាយុ​២១​ឆ្នាំ​នោះ​ដែរ​។

តាម​ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះ​ដែល​បាន​រៀបរាប់​ថា កាលពី​យប់​ថ្ងៃ​ទី​២០ កុម្ភៈ នាង​បាន​អុំទូក​ទៅ​បត់ជើងធំ​ម្នាក់ឯង​នៅ​ព្រៃ​លិច​ទឹក​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​ផ្ទះ ខណៈនោះ​ពេល​ដែល​នាង​កំពុង​បត់ជើង ស្រាប់តែ​ឈ្មោះ​អ៊ឹម កុសល ដែល​ជា​បុរស​ពោះម៉ាយ​កូន​០៤​បាន​បើកកាណូត​សំដៅ​មក​។ ពេល​មក​ដល់​បាន​ចាប់​នាង​ក្រៀក​ឡើង​លើ​កាណូត​ធ្វើ​សកម្មភាព​រំលោភ​ទាំង​កម្រោល​រហូត​បាន​សម្រេច រួច​ហើយ​បើកកាណូត​ទៅ​វិញ​បាត់ ដោយ​គំរាម​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ទាំងអស់​។ ដោយសារ​ខ្លាច​គេ​វាយ​ធ្វើបាប​នៅ​ថ្ងៃ​កើតហេតុ​នោះ នាង​មិន​ហ៊ាន​និយាយ​ប្រាប់​អ្នក​ណា​ទាំងអស់ លុះ​មក​ដល់​ថ្ងៃ​ទី​២៣ ទើប​នាង​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល ក៏​ឈាន​ទៅ​ឃាត់ខ្លួន​បុរស​ពោះម៉ាយ​នោះ​តែ​ម្ដង​។

ជនសង្ស័យ​សមត្ថកិច្ច​បាន​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕