ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយខេត្តក្រចេះ ប្រជុំបន្ទាន់ចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងខេត្ត

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ចៅហ្វាយ​ខេត្តក្រចេះ នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ចាត់វិធានការ​ចុះ​បង្ក្រាប​ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ខេត្ត​ឲ្យ​ដូច​ជា​ភ្លៀងរលឹម​រាប់​ទាំង​មុខសញ្ញា​ល្បែង​ឆ្នោត​ឡូ​តូ​ចាក់​បង្ហាញ​តាម​ទូរទស្សន៍ និង​កន្ទុយលេខ​ផង​ដែរ​។ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ…

ខេត្តក្រចេះ ៖ ចៅហ្វាយ​ខេត្តក្រចេះ នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ចាត់វិធានការ​ចុះ​បង្ក្រាប​ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ខេត្ត​ឲ្យ​ដូច​ជា​ភ្លៀងរលឹម​រាប់​ទាំង​មុខសញ្ញា​ល្បែង​ឆ្នោត​ឡូ​តូ​ចាក់​បង្ហាញ​តាម​ទូរទស្សន៍ និង​កន្ទុយលេខ​ផង​ដែរ​។

ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការងារ​សន្តិសុខ​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​។

រូបតំណាង
រូបតំណាង

ចៅហ្វាយ​ខេត្តក្រចេះ លោក វ៉ា ថន បាន​ជម្រុញ​ដល់​រដ្ឋបាល​ក្រុង ស្រុក រួម​ទាំង​ប៉ុស្តិ៍​រដ្ឋបាល​កម្លាំង​បញ្ជាការ​ទាំងអស់​ត្រូវ​ស្រង់​បញ្ជី​ឈ្មោះ​ម្ចាស់​អាជីវកម្ម​តូប​កាហ្វេ ហាង​គុយទាវ ត្រូវ​ធ្វើការ​ណែនាំ​ដល់​គាត់​កុំអោយ​មានការ​លួចលាក់​លេងល្បែង​ស៊ីសង​ខុសច្បាប់​ដូច​ជា ជល់​មាន់​តាម​អន​ឡាញ អោយ​មាន​ប្រសិទ្ធិ​ភាព​បំផុត ជា​ពិសេស​ត្រូវ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ទាក់ទង​ទៅ​នឹង​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​ឲ្យ​ខាន​តែ​បាន​ព្រមទាំង​ការ​ដោះស្រាយ​បញ្ហា​សំណូមពរ និង​ទុក្ខ​កង្វល់​របស់​ប្រជា​ពលរ​ឲ្យ​បាន​ឆាប់រហ័ស ហើយ​ត្រូវធ្វើ​ផែនការ​សកម្មភាព​ប្រចាំ​ថ្ងៃ​ក្នុង​ការ​អនុវត្ត​បង្ក្រាប​ល្បែងស៊ីសង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​រាយការណ៍​ជា​ប្រចាំជូន​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​-​ក្រុង​-​ស្រុក និង​ដើម្បី​ស្រុក​រាយការណ៍​ទៅ​ក្រសួងមហាផ្ទៃ​។

លោក​ចៅហ្វាយខេត្ត​បាន​ណែនាំ​ដល់​មេបញ្ជាការ​កងកម្លាំង​ទាំង​បី និង​ក្រុង ស្រុក​ទាំងអស់ ត្រូវ​រួម​គ្នា​អនុវត្ត​កិច្ចការ​នេះ​ឲ្យ​មាន ប្រសិទ្ធភាព​ត្រូវធ្វើ​ជា​គំរូ​ដែល​មាន​ឥរិយាបថ​ល្អ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចៀសវាង​នូវ​កា​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ណាមួយ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មើលបំណាំ និង​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ថែម​ទៀត​លើកទឹកចិត្ត​ដល់​បងប្អូន​កងកម្លាំង​ប្រជា​ការពារ​ក្នុង​ការ​បំពេញ​កិច្ចការ​រក្សា​សន្តិសុខ​ក្នុង​មូលដ្ឋាន ហើយ​នាំ​មក​នូវ​សេចក្តីសុខ​សុភមង្គល​ជូន​ប្រជាពលរដ្ឋ និង​បញ្ចៀស​កុំឱ្យ​មាន​ចោរឆក់​ចោរ​ប្ល​.​ន់ ក្នុង​សង្គម​ដោយសារ​តែ​ល្បែងស៊ីសង​ដែល​វា​មិន​បាន​ចំណេញ​ដល់​សេដ្ឋកិច្ចជាតិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ងប់ងុល​នឹង​ល្បែង​ត្រូវ​លក់​គោ លក់ ក្របី ផ្ទះសម្បែង និង​ខាត​ពេលវេលា​រកស៊ី​ធ្វើ​អោយ​បែកបាក់​គ្រួសារ និង​ប៉ះពាល់​ដល់​អនាគត​កូន​ដោយសារ​តែ​ការ​ចាញ់ល្បែង​នេះ ៕

រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ