ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា និង​តារាចម្រៀង​កូរ៉េ​សម្តែង​រួម​គ្នា​កក្រើក​ឆាក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ជា​ច្រើន​ហ៊ោ​រក​ញ្ចៀ​វ​អបអរ​តារា ល្បី​ៗ​ទាំង​ខ្មែរ​ទាំង​កូរ៉េ ដែល​សម្តែង និង​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក ។ ពេជ្រ សោភា និង​តារាចម្រៀង​កូរ៉េ​រួម​គ្នា …

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ជា​ច្រើន​ហ៊ោ​រក​ញ្ចៀ​វ​អបអរ​តារា ល្បី​ៗ​ទាំង​ខ្មែរ​ទាំង​កូរ៉េ ដែល​សម្តែង និង​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក ។ ពេជ្រ សោភា និង​តារាចម្រៀង​កូរ៉េ​រួម​គ្នា​ច្រៀង​រៃ​អង្គាសប្រាក់​ដើម្បី​ជួ​ួ​យ​ផ្នែក​មនុស្សធម៌ ។

អ្នក​នាង​ពេជ្រ សោភា និង​តារាចម្រៀង​កូរ៉េ ស្រស់​ស្អាត​ជា​ច្រើន ព្រមទាំង​បណ្តា​សិល្បករ​ស្ម័គ្រ​ចិត្តជា​ច្រើន​ដួង​ទៀត​បាន​ពួតដៃគ្នា​សម្តែង និង​ច្រៀង​រាំ​ចែក​ជូន​ទស្សនិកជន​ទស្សនា ក្នុង​ន័យ​ស្វែងរក​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​បណ្តា​កិច្ចការ​មនុស្សធម៌​ផ្សេង​ទៀត​ក្រោម​ការ​រៀបចំ​របស់​ក្រុមការងារ ។ ការ​ប្រគំ​តន្ត្រី​បែប​កន្ត្រាក់​អារម្មណ​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ​ក្រោម​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​ស្ថានីយទូរទស្សន៍ NTV ។

កម្មវិធី​តន្ត្រី​នេះ​ប្រារព្ធ​ឡើង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៨ និង​១៩ កុម្ភៈ ឆ្នាំ​២០១៧ ក្រោម​វត្តមាន​គណៈអធិបតី លោក​សា​ម៉​ន បណ្ឌិត្យ អគ្គនាយករង​ស្ថានីយទូរទស្សន៍ NTV លោក SUNG MAN KIM ប្រធាន​កម្មវិធី​សប្បុរសធម៌​សុបិន​នៃ​ក្តី​ស្រឡាញ់​សម្រាប់​អនាគត​កុមារ ជា​តំណាង​ក្រុម​មនុស្សធម៌​ពី​ប្រទេស​កូរ៉េ និង​លោក​គី​ម ម៉ា​ន់​ស៊ុ​ង អ្នក​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី ។

លោក​សា​ម៉​ន បណ្ឌិត្យ បាន​លើក​ឡើង​ថា​សម្រាប់​ឱកាស​ប្រគំ​តន្ត្រី​រយៈពេល​២​ថ្ងៃ​(១៨​និង​១៩ កុម្ភៈ​) នេះ​ធ្វើ​ឡើង​សម្រាប់​ប្រមូលប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​និង​ជួយ​ដល់​ការងារ​សប្បុរសធម៌​ក្នុង​សង្គម​យើង​ផង​ដែរ ។ ជាក់ស្តែង​ពិតជា​រីករាយ​ដែល​បណ្តា​សិល្បករ​ទាំង​ខ្មែរ​និង​កូរ៉េ ព្រមទាំង​ក្រុមការងារ​ទាំងអស់​បាន​ពួតដៃគ្នា​សម្តែង​ញ៉ាំង​ឱ្យ​កម្មវិធី​ប្រព្រឹត្ត​ទៅ​តាម​លំដាប់លំដោយ ។ ទោះជា​មាន​ចំណុច​ខ្វះខាត​ខ្លះ​ក៏​ដោយ​ក៏​ក្រុមការងារ​នៅ​តែ​ប្រយុទ្ធ​តស៊ូ​បំពេញ​មិន​ឲ​មាន​ចន្លោះ​ឡើយ ។

លោក​អគ្គនាយករង​ស្ថានីយទូរទស្សន៍​រូប​នេះ​បន្ត​ថា «​យើង​បាន​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្រសួង​ព័ត៌មាន អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន និង​ខាង​ចរាចរណ៍​ផ្លូវគោក​ផ្សព្វផ្សាយ​ការងារ​ទាំងនេះ​ផង​ដែរ ។ ព្រោះ​ការ​ប្រគំ​តន្ត្រី​មាន​ទិស​ដៅ​រៃ​អង្គាសប្រាក់​តិច​ក្តី​ច្រើន​ក្តី​ពី​ទស្សនិកជន​ដោយ​ផ្តោត​លើ​ការ​អប់រំ​ស្តី​ពី​គ្រឿងញៀន​ដែល​ត្រូវ​ចៀសវាង ព្រមទាំង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​សំខាន់ ។ សម្រាប់​រយៈពេល​២​ថ្ងៃ តារា​ៗ​ដែល​ស្ម័គ្រចិត្ត​ចូលរួម​សម្តែង​រួម​មាន​ពេជ្រ សោភា​, យូ​រី​, នេន​ទុំ​, លោក​គី​ម ថា​ណា​, DJ8 តារា​កូរ៉េ​ពីរ​ក្រុម​រួម​មាន​ក្រុម Wisdom និង ក្រុម Billion  K-POP ។ តារា​កូរ៉េ​ទាំងនោះ​សុទ្ធតែ​បាន​សម្តែង​ការ​ពេញចិត្ត​សម្តែង​ជួយ​រក​ប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដោយ​ចិត្ត​ស្មោះ​មិន​ខ្លាច​ហត់នឿយ​ក្រោម​ការ​សហការ​ពី​ទូរទស្សន៍​អិន​ធី​វី » ៕