ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ ជន​ដៃដល់​ផ្តាច់​សង្ខារ​ក្មេង​ប្រុស​គ្មាន​ប្រណី ព្រោះ​រឿង​កាលពី​២​ខែ​មុន

1 ឆ្នាំ មុន
  • កណ្តាល

កម្លាំង​នគរបាល​ស្រុក​ពញ្ញា​ឭ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឃាត់ខ្លួន​ជន​ដៃដល់​ដែល​យក​ខ្សែ​

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ស្រុក​ពញ្ញា​ឭ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឃាត់ខ្លួន​ជន​ដៃដល់​ដែល​យក​ខ្សែ​រឹ​.​ត​.​កស​ម្លា​.​ប់​ក្មេង​ប្រុស ដោយសារ​មូលហេតុ​រូប​ខ្លួន​ខឹង​នឹង​ជន​រង​គ្រោះ​កាលពី​២​ខែ​មុន រឿង​ជន​រង​គ្រោះ​ប្រើ​មិន​បាន និង​ត​.​មាត់ ត្រូវ​ចាប់ខ្លួន​បាន​ហើយ​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ស្រុក​ព​ញ្ញ​ឭ និង​ហេតុការណ៍​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១២​និង​៣៤​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ទំនប់​បឹង​ខ្វែង​ក្នុង​រោង​ខ្យូ​ស​លំហែកាយ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។

បើ​តាម​នគរបាល​បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ធី សុក​សំណាង ហៅ​ង៉ូ​វ ភេទ​ប្រុស ជន​ជាតិ​ខ្មែរ មុខរបរ​សិស្ស​ថ្នាក់​ទី​២ មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ មិន រត្តនា ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ចាំ​ដីចំការ មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​ទទួល​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ ឈ្មោះ ចាន់ វ​ណ្ណី ភេទ​ស្រី បាន​ប្រើ​ឲ្យ​ជនសង្ស័យ​ឈ្មោះ មិន រត្តនា ជិះ​ម៉ូតូ​ម៉ាក Wave ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត 1P6286 ជិះ​ទៅ​យក​ក្មេង​ៗ​ចំនួន​៤​នាក់ ក្នុង​នោះ​មាន ៖ ១-​ឈ្មោះ ជេ​ម ស្រី​នី​ត ភេទ​ស្រី អាយុ​៨​ឆ្នាំ​, ២- ឈ្មោះ ជេ​ម ស្រី​លី​ស ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​កូនស្រី​របស់​ឈ្មោះ ចាន់ វ​ណ្ណី ៣-​ឈ្មោះ ធា លី​ណា ភេទ​ស្រី អាយុ​៩​ឆ្នាំ និង​៤- ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ (​ជន​រង​គ្រោះ​) ត្រូវជា​ក្មួយ​របស់​ឈ្មោះ ចាន់ វ​ណ្ណី នៅ​សាលារៀន​ក្រោលគោ ក្នុង​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ ក៏​បាន​បើក​ម៉ូតូ​កាត់​តាម​ដីចំការ​ទៅ​យក​ពួកក្មេង​ៗ​ទាំង​អស់នោះ​ពី​សាលារៀន ក្នុង​ស្ថានភាព​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង នៅ​ពេល​ទៅ​ដល់​សាលា ជនសង្ស័យ​បាន​ឲ្យ​ក្មេង​ទាំង​០៤​នាក់​នោះ​ឡើង​ជិះ​ម៉ូតូ ដោយពេល​នោះ ឈ្មោះ ជេ​ម ស្រី​នី​ត ភេទ​ស្រី អាយុ​៨​ឆ្នាំ អង្គុយ​ពីមុខ​ជនសង្ស័យ ចំណែក​ឈ្មោះ ជេ​ម ស្រី​លី​ស អាយុ​១៤​ឆ្នាំ អង្គុយ​បន្ទាប់​ជនសង្ស័យ ហើយ​ឈ្មោះ ធា លី​ណា អាយុ​៩​ឆ្នាំ អង្គុយ​បន្ទាប់​ពី​ឈ្មោះ ជេ​ម​ស្រី​លី​ស ចំណែក​ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ (​ជន​រង​គ្រោះ​) អង្គុយ​ពីក្រោយ​គេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក ជនសង្ស័យ​ក៏​បាន​ឌុ​ប​ក្មេង​ៗ​ទាំងអស់​ចេញ​មក លុះ​ជិះ​មក​ដល់​ចំណុច​ច្រកចូល​ដីចំការ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​ចាក់សោរ​ទ្វាររបង​ចូល​ម៉ូតូ ខណៈ​ពេល​នោះ ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ (​ជន​រង​គ្រោះ​) បាន​ចុះ​ពីលើ​ម៉ូតូរ​ត់ទៅ​ជ្រក​ក្នុង​សំយាបរោង​ស្នាក់​របស់​ជនសង្ស័យ​។ ចំណែក​ជនសង្ស័យ​ក៏​បាន​ឌុ​ប​ពួកក្មេង​ស្រី​ៗ​ទាំង​០៣​នាក់​នោះ​មក​មុន ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​បាន​ចម្ងាយ​ប្រហែល​៧០​ម៉ែត្រ ជនសង្ស័យ​ក៏​បាន​ឈប់​ម៉ូតូ ហើយ​ស្រែកហៅ​ជន​រង​គ្រោះ​ឈ្មោះ ធា សុក​សំណាង ហៅ​ង៉ូ​វ ថា​៖ «​អា​ង៉ូ​វ​ហ្អែ​ង​ទៅ​ផ្ទះ​អត់0x017d7​» ។ ពេល​នោះ​ជនសង្ស័យ​បាន​ស្រែក​ចំនួន​០៣​ដង និង​ចុច​ស៊ី​ផ្លេ​ម៉ូតូ​ចំនួន​០២​ទៅ​០៣​ដង​ទៀត ប៉ុន្តែ​ជន​រង​គ្រោះ​មិន​លឺ​នោះ​ទេ ព្រោះតែ​មេឃ​ភ្លៀង ។ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​បើក​ម៉ូ​តុ​ឌុ​ប​ក្មេង​ស្រី​ៗ​ទាំង​០៣​នាក់​នោះ​មក​រោង​ស្នាក់​នៅ​របស់​ឈ្មោះ ចាន់ វ​ណ្ណី មុន​ទៅ​។ លុះ​ពេល​មក​ដល់​រោង​ស្នាក់​នៅ ជនសង្ស័យ​បាន​ឲ្យ​ក្មេង​ស្រី​ៗ​ទាំងនោះ​ចុះ​ពីលើ​ម៉ូតូ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​បណ្តើរ​ម៉ូតូ​យក​ទៅ​ទុក​ក្នុង​រោង ហើយ​អង្គុយ​ចុច​ទូរស័ព្ទ​លេង​នៅ​ក្នុង​រោង​ប្រហែល​១៥​នាទី ទើប​ជនសង្ស័យ​ដើរទៅ​ដេញ​សត្វ​ពពែ​ពី​ក្នុង​ដីចំការ​ឲ្យ​ចេញ​ទៅ​ទិស​ខាងលិច​បាត់​ទៅ រួច​ហើយ​ជនសង្ស័យ​ក៏​បាន​ដើរ​សំដៅ​ទៅ​រោង​ស្នាក់​នៅ​របស់​ខ្លួន​វិញ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ពេល​ជនសង្ស័យ​ដើរមក​ដល់​ចំណុច​រោង​ខ្យូ​ស​ជាប់​មាត់បឹង ពេល​នោះ​ជនសង្ស័យ​បាន​ជួប និង​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ កំពុង​តែ​អង្គុយ​លេង​លើ​អង្រឹង​ក្នុង​រោង​ឈើ​លំហែកាយ ក្បែរ​មាត់ទឹក​របស់​ម្ទា​ស់​ដី ។ ពេល​ឃើញ​ដូច្នេះ ជនសង្ស័យ​ក៏​បាន​ដើរទៅ​ក្នុង​រោង​នោះ​ដែរ ហើយ​ជន​រង​គ្រោះ​ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ បាន​ងើប​ចេញពី​អង្រឹង បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ទៅ​អង្គុយ​លើ​អង្រឹង​នោះ​ចុច​ទូរស័ព្ទ​ម្តង បែរ​ក្បាល​ទៅ​ទិស​ខាងត្បូង​។ ចំណែក​ជន​រង​គ្រោះ​ទៅ​ឈរ​ក្រោយខ្នង​ជនសង្ស័យ មើល​ជនសង្ស័យ​ចុច​ទូរស័ព្ទ​។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ បាន​ងោក​ក្បាល​ឈ្ងោក​មើល​ទូរស័ព្ទ​របស់​ជនសង្ស័យ ខណៈ​ពេល​នោះ​ជនសង្ស័យ​ក័​បាន​យក​ខ្សែ​ពណ៌​ស (​ខ្សែ​នីឡុង​កន្ទុយ​កណ្តុរ​) ជា​ខ្សែចំណង​ចង​រនាំង​បាំង​ខ្យល់​ធ្វើ​ពី​បន្ទះ​ឈើ ពណ៌​ដីឥដ្ឋ ដាក់​ជាប់​នឹង​សសរ​រោង​ខាងត្បូង យក​មក​ចង​រុំ​.​ករប​ស់ជន​រង​គ្រោះ រួច​ជនសង្ស័យ​ក៏​បាន​ស្ទុះ​ងើបឈរ រួច​រឹ​.​ត​.​ក​ជន​រង​គ្រោះ​ខ្លាំង​បន្ថែម​ទៀត បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ចេញ​លាមក​តាម​ខោ ហើយ​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​លើក​ស​.​ព​ជន​រង​គ្រោះ​ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ ដាក់​នៅ​ចន្លោះ​អង្រឹង​ធ្វើ​ពី​ក្រណាត់ ពណ៌​ក្រហម ចង​នៅ​ចន្លោះ​សសរ​រោង​ខាងត្បូង បន្ទាប់​មក​ជនសង្ស័យ ក៏​បាន​តេ​ទូរស័ព្ទ​តាម​រយៈ Messenger របស់​ឈ្មោះ «​ទឹកចិត្ត​ម្តាយ​» ទៅ​អា​ខោ​ន Messenger ឈ្មោះ អា​នី​កូន​ខ្មែរ ជា​របស់​ឈ្មោះ ចាន់ វ​ណ្ណី ត្រូវជា​អ៊ុំ​ស្រី​បង្កើត​របស់​ជន​រង​គ្រោះ ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ ថា ៖ «​ចែ​អើយ​អា​ង៉ូ​វ វា​មិនដឹង​មិច​ទេ វា​ស្លា​.​ប់​ហើយ វា​បាន​យក​ក្រណាត់​អង្រឹង​ផ្តាច់​សង្ខារ​ខ្លួនឯង​ស្លា​.​ប់​បាត់​ហើយ​» ។ ពេល​នោះ​ឈ្មោះ ចាន់ វ​ណ្ណី បាន​ប្រាប់​ជនសង្ស័យ​វិញ​ថា​៖ «​ជួយ​ធ្វើ​ចលនា​អា​ង៉ូ​វ​ផង​» រួច​ក៏​បិទ​ទូរស័ព្ទ បន្ទាប់​មក​ទៀត ជនសង្ស័យ ក៏​បាន​យក​ស្បែកជើង​របស់​ជន​រង​គ្រោះ​ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ ដាក់​ក្នុង​កាបូប​រៀន​របស់​ជន​រង​គ្រោះ និង​កាន់​អាវ​សិស្សសាលា​របស់​ជន​រង​គ្រោះ រួច​ហើយ​បីត្រកង​លើក​ស​.​ព​ជន​រង​គ្រោះ​ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ ដើរ​តាម​ផ្លូវ​ទំនប់​ត្រឡប់​ទៅ​រោង​ស្នាក់​នៅ​របស់​ឈ្មោះ ចាន់ វ​ណ្ណី វិញ ដោយ​ដើរ​បាន​ប្រហែល​៨០​ម៉ែត្រ ឈ្មោះ ចាន់ វ​ណ្ណី និង​កូនស្រី​របស់​ខ្លួន​ឈ្មោះ ជេ​ម ស្រី​លី​ស បាន​ដើរមក​ទាន់ និង​យក​ប្រេង​ក្រឡា​ធ្វើ​ចលនា​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ ម្តងទៀត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក ជនសង្ស័យ​ក៏​បាន​លើក​បី​ជន​រង​គ្រោះ​ដើរ​បន្ត​មក​ទៀត ប៉ុន្តែ​ពេល​នោះ​ឈ្មោះ​សួន ជេ​ម ជា​ប្ដី​របស់​ឈ្មោះ​ចាន់ វ​ណ្ណី បាន​ជិះ​ម៉ូតូ​មក​ដល់​រួច​ហើយ​បាន​ឈប់​ម៉ូតូ ហើយ​ក៏​បាន​យក​ជន​រង​គ្រោះ​ពី​ជនសង្ស័យ​អោប​ពីមុខ​ដើរមក​កាន់​រោង​របស់​ខ្លួន​ស្នាក់ ។ នៅ​ពេល​មក​ដល់​រោង​ស្នាក់​នៅ ជនសង្ស័យ​និង​ឈ្មោះ ចាន់ វ​ណ្ណី បាន​នាំ​គ្នា​ជួយ​លាង​សំអាត​ស​.​ព​ជន​រង​គ្រោះ​ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ ហើយ​ប្តូរ​សម្លៀក​បំពាក់​ថ្មី​ឲ្យ​ជន​រង​គ្រោះ​តែ​ម្តង ។ ឆ្លៀតពេល​នោះ ជនសង្ស័យ​ក៏​បាន​ប្រាប់ និង​ជិះ​ម៉ូតូ​ជូន​ម្តាយបង្កើត​ជន​រង​គ្រោះ​ទៅ​វត្ត​ពាម​ស​ត្ថា ដើម្បី​ឱ្យ​ព្រះសង្ឃ​ជួយ​ទាយ​មើល ពេល​នោះ​ព្រះសង្ឃ​បាន​ប្រាប់​ថា ៖ ជន​រង​គ្រោះ​ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ បាន​ស្លា​.​ប់ ដោយសារ​គ្រោះ​កំបុតក​០៤​ឆ្នាំ​ហើយ រួច​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​។

ក្រោយមក​ក្រុម​គ្រួសារ ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកស​.​ព​ជន​រង​គ្រោះ​ឈ្មោះ ធា សុក​សំណាង ហៅ ង៉ូ​វ ប៉ុន្តែ​ដោយសារ​យប់​ងងឹត​ពេក និង​មាន​ធ្លាក់​ភ្លៀង​តិច​ៗ​ក៏​បាន​ផ្អាក​ការ​ពិនិត្យ​ទៅ​។ ហើយ​ការ​ពិនិត្យ លើក​ទី​២​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣​និង​០០​នាទី​រសៀល ដោយ​មានការ​ចូលរួម​ពិនិត្យ​សាកស​.​ព​របស់​អង្គភាព​ការពារ​កុមារ​(PCU) និង​ជំនាញ​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ ខេត្តកណ្តាល ហើយ​ក៏​បាន​សន្និដ្ឋាន​ថា សាកស​.​ព​ជន​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​ករណី​ឃា​.​ត​កម្ម និង​ឈាន​ទៅ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ឈ្មោះ មិន រត្តនា ហៅ ម៉ៅ រួច​នាំ​យក​មក​សាកសួរ​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​៖ រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ខ្សែ ពណ៌​ស (​ខ្សែ​នីឡុង​កន្ទុយ​កណ្តុរ​) ជា​ខ្សែចំណង​ចង​រនាំង​បាំង​ខ្យល់​ធ្វើ​ពី​បន្ទះ​ឈើ ពណ៌​ដីឥដ្ឋ ដាក់​ជាប់​នឹង​សសរ​រោង​ខាងត្បូង យក​មក​ចង​រុំ​រឹ​.​ត​.​ក​ជន​រង​គ្រោះ​ពិតមែន ដោយសារ​មូលហេតុ​រូប​ខ្លួន​ខឹង​នឹង​ជន​រង​គ្រោះ​កាលពី​២​ខែ​មុន រឿង​ជន​រង​គ្រោះ​ប្រើ​មិន​បាន និង​តមាត់​ខ្លួន និង​ខឹង​ឈ្មោះ​សួន ជេ​ម ឈ្មោះ​ចាន់ វ​ណ្ណី ដែល​និយាយ​ប្រាប់​ម្ចាស់​ដី​ថា ៖ ខ្លួន​អត់​ធ្វើ​ការងារ​យកមុខ​មាត់​តែឯង​។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ